សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គេ​សង្ស័យថា មន្ត្រី​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​មាន​ការឃុបឃឹត​ក្នុង​សំណុំរឿង​មេ​ឈ្មួញ​ឈើឈ្មោះ​ណុប ឌី ឈ្មួញ រកស៊ី​ដឹក​ជញ្ជូន​និង​កាប់​បំផ្លាញ​ឈើប្រណិត​ផ្ដាច់មុខ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់​ដែល​កម្លាំង​អាវុធហត្ថ​បង្ក្រាប​កាលពី​ខែ​មករា ២០១៩! ពលរដ្ឋ​សួរថា​តើ​ជា​ការពិត​ដែរឬទេ​?

​គេ​សង្ស័យថា មន្ត្រី​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​មាន​ការឃុបឃឹត​ក្នុង​សំណុំរឿង​មេ​ឈ្មួញ​ឈើឈ្មោះ​ណុប ឌី ឈ្មួញ រកស៊ី​ដឹក​ជញ្ជូន​និង​កាប់​បំផ្លាញ​ឈើប្រណិត​ផ្ដាច់មុខ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់​ដែល​កម្លាំង​អាវុធហត្ថ​បង្ក្រាប​កាលពី​ខែ​មករា ២០១៩! ពលរដ្ឋ​សួរថា​តើ​ជា​ការពិត​ដែរឬទេ​?

ខេត្ត​ពោធិ៍សាត់ ​៖ ​គេ​នៅ​ចាំ​ថា​កម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​ករណី​ឡោម​ព័ទ្ធ​ឃ្លាំង​ស្តុប​ឈើ​១​កន្លែង​របស់​មេ​ឈ្មួញ​ឈើប្រណិត​ដែល​គេ​ស្គាល់ឈ្មោះ ថា​ណុប ឌី ហើយ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​សុំ​ឲ្យ​ចាត់ការ​តាម​និតិ​វិធី​នោះ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ គឺ​មាន​រយៈពេល​ជាង​៣​ខែ​មក​ហើយ​។

​ផ្ទុយទៅវិញ​ស្ងាត់ឈឹង​ជនសង្ស័យ​ឈ្មោះ ណុប ឌី មិន​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ឬ​តុលាការ​ហៅ​មក​សាកសួរ​នោះទេ​!? ជាងនេះទៅទៀត ជនសង្ស័យ​នៅ​តែ​បន្ត​រកស៊ី​ជំនួញ​ឈើ​ដោយ​ខុសច្បាប់​បាន​យ៉ាង​រលូន​ហើយ​មិន​មានកា​រំខាន​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​នោះ​ឡើយ​។​

​គួររំលឹកថា កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​កាលពី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ចុះ​ឡោមព័ទ​និង​បង្ក្រាប​ចាប់ឃ្លាំង​ស្តុប​ឈើ មួយ​កន្លែង​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ ដែល​គេ​ស្គាល់​ម្ចាស់​មានឈ្មោះ ណុប ឌី ។​

​សូមបញ្ជាក់​ថា ថា​ជនសង្ស័យ​ករណី​ជំនួញ​ឈើ​ខុសច្បាប់ ដ៏​មាន​ឥទ្ធិពល​រស់នៅ​ខេត្ត​កំពង់ស្ពឺ ឈ្មោះ ណុប ឌី កាល​ពី​កន្លងទៅ ពួកគេ​ក្រោយពី​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដូច​ជា​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេង ជា​មន្ត្រី​យោធា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ត្រូវបាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ព្រៃ​ស​រយៈ​១​ឆ្នាំ ។​ឈ្មោះ ស៊ី ស ជនជាតិ​វៀតណាម​និង​ត្រូវ​ជា​កូនប្រសារ​របស់​លោក ឆេង ឡុង មន្ត្រី​កងរាជអាវុធហត្ថ​ដ៏​មាន​ឥទ្ធិពល មាន​ដី​ការចាប់ខ្លួន ។​និង ឈ្មោះ ផាន់ វាសនា ហៅ​ស្នា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ដាក់​ពន្ធ​គារ​ខេត្តកំពង់ស្ពឺ នោះដែរ​។​

​ពួកគេ​នាពេល​បច្ចុប្បន្ន អ្នកខ្លះ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​និង​ខ្លះទៀត​បាន​ចេញពី​ពន្ធនាគារ​និង​បន្ត​អា​ជិព​ជា​ឈ្មួញ​រកស៊ី​ឈើ​ដោយ​ខុសច្បាប់​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ​។​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី វិញ​ក៏​ចាប់ផ្ដើម​ឡើង​យីអ៊ុន​ស្រ៊ើ​តៗ​និង​មាន​ឥទ្ធិពល់ ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ក្នុង​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដោយ​មិន​មាន​សមត្ថ​ណា​ក្នុង​ខេត្ត​កំពង់ស្ពឺ​ហ៊ាន​ប៉ះពាល់​មុខ​ជំនួញ​ឈើ​ដ៏​ធំ​រូប​នេះ​ផង​ដែរ​។​

​បន្ថែម​លើ​នេះ​ប្រជាពលរដ្ឋ​និយាយថា​៖​ឈ្មួញ​ឈើ​រូបនេះ គឺ​ពួកគេ​បាន​ដាក់​កម្លាំង​កាន់រ​ណា​យន្ត​ចូលទៅ​កាប់​ឈើ​នៅក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ខេត្តពោធិ៍សាត់ ដែល​ជា​ព្រៃ​ការពារ​ដោយ​ព្រះរាជក្រឹត្យ និង​កំពុង​រង​នូវ​ក្ដី​វិនាស​យ៉ាងធ្ងន់ធ្ង ។​

​មូលហេតុ​គឺ​គេ​អះអាង​ថា​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី បាន​ធ្វើ​ការសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ក្នុង​ខេត្ត​ពោធិសាត់ និង​ខេត្ត​កំពង់ស្ពឺ ជា​ប្រព័ន្ធ ជា​ពិសេស​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ខេត្ត​តែម្ដង ។​

​ដោយ​មាន​ការសង្ស័យ​ចំពោះ​តុលាការ មានការ​លើក​សំនួរ​ថា​តើ​ពិត​ដែរ​ឬ​ទេ​រឿង​ឃុប​ឃឹត​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ចាត់កា​រនោះ​?​។ ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន​យើង​ស្វាគមន៍​រាល់​ការបកស្រាយ ប្រសិនបើ​មាន​ប្រតិកម្ម​ណាមួយ​នោះ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​៕

Filed in: ព័ត៌មានសំខាន់