សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​គយ​ធំ កោះហៅ​មេ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មក​បំភ្លឺ​រឿង​កៀប​ឆៅ​បាត់​ចំណូល​ពន្ធ​?!

​មេ​គយ​ធំ កោះហៅ​មេ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មក​បំភ្លឺ​រឿង​កៀប​ឆៅ​បាត់​ចំណូល​ពន្ធ​?!

​ភ្នំពេញ​៖ លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ដែល​ទទួលខុសត្រុវ​ក្រុម​គយ​ដែល​មាន​ទីស្នាក់ការ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ជិត​ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​កោះហៅ ដើម្បី​បំភ្លឺ​ការងារ​មួយចំនួន​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នៅ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ដែល​មាន​ទីតាំង​នៅ​អគ្គា​វឌ្ឍនៈ កា​ពី​តាល់​?!​។​

​នេះ​បើ​យោងតាម​លិខិត​កោះហៅ​របស់​លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​ចេញ​កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅ​ដែល​កាសែត​ទទួលបាន បាន​។​

គេ​មិនដឹងថា លោក​ឈួន សោភា មាន​កំហុស​ពាក់ព័ន្ធ​នឹង​ការងារ​អ្វី​នោះ​ទេ បាន​ដល់​ថ្នាក់​អគ្គនាយក​កោះហៅ អោយ​មក​បំភ្លឺ​យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ តែ​អ្នកដឹង​រឿង​បាន​អះអាងថា បើ​គ្មាន​រឿង​ទេ មិន​ដែល​នៅ​សុខៗ​មេ​ហៅ​អោយ​មក​បំភ្លឺ​នោះ​ឡើយ​។​

​ទោះជា​យ៉ាងណា​បើ​តាម​មន្ត្រី​គយ​មួយរូប​បាន​បង្ហើប​អោយដឹងថា ចាប់តាំងពី​លោក​ឈួន សោភា ត្រូវបាន​តែងតាំង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់ ៥​ដែល​មាន​ទីស្នាក់ការ​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ក្បែរ​ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ បាន​ប្រមាណ​១​ឆ្នាំ​មកនេះ គឺ​លោក​ឈួន សោភា ធ្លាប់​ត្រូវបាន​អគ្គនាយក កោះហៅ​មក​បំភ្លឺ​ចំនួន​៣​លើក​ហើយ​រួម​ទាំង​លើក​នេះ​ផង​។ លោក​ឈួន សោភា ធ្លាប់​បំពេញការងារ​មិន​ប្រក្រតី​ជាច្រើន​រហូត​ដល់​អ្នករ​ក​ស៊ី​ក៏​ធ្លាប់​ប្ដឹង កូនចៅ​ក៏​ធ្លាប់​ប្ដឹង​ដែរ ហើយ​រករឿង​ដក​បញ្ឈរជើង​កូនចៅ​ដែល​គ្នា​គ្មាន​កំហុស​ទៀតផង​។​

​កាលពី​ជិត​១​ឆ្នាំមុន ក្រោយពី​អគ្គនាយក​តែងតាំង​តួនាទី​ជា​ប្រធាន​គយ​តំបន់​៥​នេះ មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង មាន​អ្នករកស៊ី និង​ក្រុមហ៊ុន​រថយន្តក្រុង ដែល​រត់​ពី​ភ្នំពេញ​ប៉ោយប៉ែត​ជាច្រើន​ក្រុមហ៊ុន បាននាំគ្នា​ទូរស័ព្ឌ​រាយការណ៏​ប្រាប់​កាសែត ពី​សកម្មភាព​ទារលុយ​ក្បាល​រថយន្ត​តាមតែ អំពើ​ចិត្ត មាន​បង់​ក្បាល​រថយន្ត​ផង បង់​ថ្លៃ​បាយ​ផង បង់​របប​មេ​ផង ខណៈ​ដែល​រថយន្តក្រុង​ទាំងអស់នោះ ក្រៅ​ពី​ដឹក​អ្នកដំណើរ មាន​ដឹកទំនិញ​ថែម​បន្តិច​បន្ទួច​តែប៉ុណ្ណោះ​។​

​តាម​សេចក្ដី​រាយ​ការណ៏​កាលណោះ ចំពោះ​រថយន្តក្រុង​ដឹក​ឥ​វ៉ាន់​លាយ​ជាមួយ​អ្នកដំណើរ គឺ​ត្រូវ​បង់​អោយ​ក្រុម​គយ​ចល័ត​តំបន់​៥​ខាងលើ​ពី​៦​ទៅ ៧​លាន​រៀល​ក្នុង​១​ខែ​សំរាប់​រថយន្ត​១​គ្រឿង ។​បើ​ក្រុមហ៊ុន​មាន​រថយន្ត​៥​គ្រឿង​ត្រូវរ​ត់​ឆ្លងកាត់​ប៉ុស្ដ៏​របស់​គាត់​គឺ​ត្រូវ​បង់គុណ​ចំនួន​លុយ​តាម​ចំនួន​ក្បាល​រថយន្ត ជាក់ស្ដែង មិនតែប៉ុណ្ណោះ​មន្ត្រី​គយ ដែលជា​អ្នក​ពូកែ​គាប​ទារលុយ​ខ្លាំងជាងគេ ដែល​កាលណោះ​គេ​ស្គាល់ឈ្មោះ​អឿន និង​ឈ្មោះ​រី នោះ នៅ​ឆ្លៀត​អោយ​ម្ចាស់​រថយន្ត ក្រុង​បង់​របប​មេ​ប្រចាំខែ (​លោក ឈួន សោភា​) ចំនួន​១​លាន​រៀល​ក្នុង​រថយន្ត​មួយ​គ្រឿង​ថែម​ទៀត​។​

​តាម​អ្នកដឹង​រឿង​បាន​បង្ហើប​ប្រាប់អោយដឹង​ថា បច្ចុប្បន្ន​យ៉ាងហោចណាស់​ក៏​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​ឆ្លៀត​ដឹក​ទំនិញ​លាយ​ជាមួយរ​ត់​ពី​ភ្នំពេញ​ទៅ​ប៉ោយ ប៉ែ​ត​ខ្ទង់​១០​ក្រុមហ៊ុន​ដែរ ហើយ​ក្នុង​មួយ​ក្រុមហ៊ុន​មាន​រថយន្តរ​ត់​ពី​២​ទៅ​៣​គ្រឿង ដែល​សរុប​ទាំងអស់​ក្នុង​១​ខែ មាន​រថយន្ត​រត់​ជិត​៣០​គ្រឿង​ឯណោះ​។​

​ពាក់ព័ន្ធ​ការកោះហៅ​មក​បំភ្លឺ និង​ករណី​កូនចៅ និង​អ្នករកស៊ី​រាយការណ៍ ពី​ភាពមិនប្រក្រតី​ខាងលើនេះ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឈួន សោភា បានឡើយ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ឌ​សំរាប់​ទំនាក់ទំនង​។​

Filed in: ព័ត៌មានសំខាន់