សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អយ្យការ​ក្រុងភ្នំពេញ​ចោទ​អនុប្រធាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​ដេញ​បាញ់​ប្រជាពលរដ្ឋ​ចំនួន​២​បទល្មើស​!

​អយ្យការ​ក្រុងភ្នំពេញ​ចោទ​អនុប្រធាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​ដេញ​បាញ់​ប្រជាពលរដ្ឋ​ចំនួន​២​បទល្មើស​!

​ភ្នំពេញ ៖​ ទីបំផុត​នៅ​ព្រលប់​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ ឌួង ណា​គ្រី ដែល​បាញ់​ប៉ង សម្លាប់​ប្រជាពលរដ្ឋ ២​នាក់​ប្តី​ប្រពន្ធ​កាលពី​វេលា​ម៉ោង ១​យប់ ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុ​ភិន សម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស «​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិន​មាន​ការអនុញ្ញាត​»​។

នេះ​បើ​តាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា ។ ជន​ត្រូវ​ចោទ ឌួង ណា​គ្រី នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃស្អែក ដើម្បី​ចាត់ការ​បន្ត​ទៀត​។​

​សូម​បញ្ជាក់​ដែរ​ថា​លោក នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ដែល​កាលពី​ថ្ងៃ​ទី​២​ឧសភា​តម្រូវ​ឲ្យ​ជន​បង្ក​និង​ជនរងគ្រោះ​សម្រួល​គ្នា​និង​ឲ្យ​បញ្ជូលទៅ​អនុវត្ត​វិន័យ​រដ្ឋបា​ល​របស់កង​កម្លាំងបាន​ប្តូរ​ចិត្ត​វិញ​នៅ​ថ្ងៃរសៀល​ទី​៣​មេសា ដោយ​បាន​បញ្ជា​ឲ្យ​ចាប់​បញ្ជូន​ជន​បង្ក ឌួង ណា​គ្រី ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ការបាញ់​ប៉ង​សម្លាប់​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ កាល​ពី​យ​ប​ថ្ងៃទី​១​ឧសភា​។​

​ការប្តូ​ចិត្ត​នេះ​គឺ​ក្រោយពី​មាន​ប្រតិកម្ម​ពីសា​រពតិ​មាននិង​អ្នកលេង​បណ្តាញ​សង្គម​និង​មាន​បញ្ជារ​របសឲ់លោក​អ៊ុក​សាវុធ​អគ្គរាជអាជ្ញា​សាលាឧទ្ធរណ៍​ឲ្យ​រាជអាជ្ញា​តុលាការ​ភ្នំពេញ​ចាត់​ចាត់ការ​រឿង​ប្រើ​អាវុធ​ដេញ​បាញ់ប្រហារ​ទាំង​កម្រោល​នេះ​។​

សូមបញ្ជាក់​ថា​ជនរងគ្រោះ​មានឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ាន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ​មានឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របប បុក្គលិក ណាហ្គា​វើល​នៅ​ថ្ងៃ​ទី​២​ឧសភា​ត្រូវ​បាន​សមត្តកិច្ច​សម្លុត​ឲ្យ​បញ្ចប់រឿង​ដោយ​ឲ្យ​ព្រម​ទទួលយក​សំណង​៥​ពាន់​ដូល្លារ​អាមេរិក​។​

ពេល​ដែល​បាន​ដាក់ពាក្យ​ប្តឹង​ទារ​៣៥០០០​ដុល្លារ​ដោយ​មិន​យក​ឡាន​ម៉ាក រ៉ែ​ង​រ៉ូ​វែ​(RANGE ROVER)​ពណ៌​កណ្ដុរល្មេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448​ដែល​រង​ការបាញ់​៥​គ្រាប់បែក​កញ្ចក់​ក្រោយ វិញ​ទេ​។ មាន​ការកត់សម្គាល់ថា​ជនបង្ក​២​នាក់​(​តែ​ម្នាក់​ទៀត​ត្រូវបាន​គេ​លាក់​អត្តសញ្ញាណ​) បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិស​៣៣០( LEXLIS RX330 )​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153 ។​

Filed in: ព័ត៌មានជាតិ