សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រ​តែមាន​សុភមង្គល​ព្រោះ​មាន​កូនស្រី​រៀន​ពូកែ​សង្ឃឹមថា​នឹង​មាន​ស​ប្បុរ​សជន​ជួយ​

ក្រ​តែមាន​សុភមង្គល​ព្រោះ​មាន​កូនស្រី​រៀន​ពូកែ​សង្ឃឹមថា​នឹង​មាន​ស​ប្បុរ​សជន​ជួយ​

បន្ទាយមានជ័យ​៖​ថ្មីៗ​នេះ​មាន​ការចែករំលែក​ពេញ​បណ្តាញ​សង្គម​បង្ហាញ​នូវ​រឿងរ៉ាវ​ដែល​អាច​ទុក​ជា​គំរូ​មួយ​សម្រាប់​យុវជន​ខ្មែរ​យើង​ឲ្យមាន​ឆន្ទៈ​តស៊ូ​ក្នុងជីវិត​។

​នាង​ជា សិស្ស​ថ្នាក់​ទី​១២​ឈ្មោះ រិម ស្រី​និច ដែល​ទើបតែ​ទទួលបាន​ជ័យលាភី​លេខ​៤ ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ថ្នាក់​ទី​១២ ក្នុង​ការប្រលង​សិស្ស​ពូកែ​ទូទាំងប្រទេស ឆ្នាំ​២០១៩ និង​តំណាង​ខេត្ត​បន្ទាយមានជ័យ​តែ​ម្នាក់​គត់​។​

​ជាមួយ​និង​ការ​សាទរ​អ្វី​គួរ​ឲ្យ​ក្តុកក្តួល​នោះ​គឺ​ប្អូនស្រី​រស់នៅក្នុង​គ្រួសារ​មួយ​ដែល​ជីវភាព​ខ្វះខាត ។​ឪពុក​ជា​កម្មករ ម្តាយ​ស៊ីឈ្នួល​បោក​ខោ​អាវ​ឲ្យគេ តែ​យ៉ាងណា​ប្អូនស្រី​នៅ​តែ​តស៊ូ​និង​ទទួល​ជ័យលាភី​នៅក្នុង​ការប្រឡង​សិស្ស​ពូកែ​។​គណនី​ហ្វេ​សប៊ុក​របស់​លោកគ្រូ​ស៊ី​ដេត​ឌួង​( Sideth Duong )​បានឲ្យដឹងថា​៖ “​នេះ​គឺជា​សិស្ស​នៃ​វិទ្យាល័យ​មង្គល​បូរី ថ្នាក់​ទី​១២B ដែល​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ថ្នាក់​ជាតិ​ផ្នែក​អក្សរសិល្ប៍ តំណាង​ខេត្ត​បន្ទាយមានជ័យ​តែ​ម្នាក់​គត់ ដោយ​បាន​ចំណាត់ថ្នាក់​លេខ​៤​។​

​គ្រួសារ​នាង​ក្រីក្រ ដោយ​ឪពុក​ជា​កម្មករ ម្តាយ​ស៊ីឈ្នួល​បោក​ខោ​អាវ​ឲ្យគេ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ប្អូន​មិន​បណ្តែតបណ្តោយ​ខ្លួន​តាម​ស្ថានភាព​គ្រួសារ​ឡើយ ផ្ទុយទៅវិញ​ប្អូន​បាន​ប្រឹងប្រែង​រៀនសូត្រ រហូត​មាន​លទ្ធផល​ដូច​ថ្ងៃនេះ​។ ដូច្នេះ​សូម​អំពាវនាវ​បងប្អូន​ដែល​មាន​ធនធាន មេត្តា​ជួយ​ដល់​នាង​តាម​លទ្ធភាព​ផង​”៕

Filed in: ព័ត៌មានជាតិ