សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃ្លាំង​ស្ទុក​ឈើ​មួយ​កន្លែង​ត្រូវបាន​សមត្តកិច្ច​ចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​

ឃ្លាំង​ស្ទុក​ឈើ​មួយ​កន្លែង​ត្រូវបាន​សមត្តកិច្ច​ចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​

ខេត្ត​រតនៈគិរី ៖ ឈើ​កកោះ​ដែល​មាន​មុខកាត់​២៥​ឃ្លុំ​ប្រវែង​១.២​ម៉ែត្រ ជាង​បី​រយ​កំណាត់ ដែល​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពី​ក្រុម​ដឹក​តាម​ម៉ូតូ​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយកន្លែង​ដោយ​ខុសច្បាប់​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​ខេត្តរតនគិរី​។​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កម្លាំង ជំនាញ​រដ្ឋបាល​ព្រៃឈើ កម្លាំង​អធិការ កម្លាំង​ប៉ុស្តិ៍​ដែល​ដឹកនាំ​ដោយ​លោក​ជា ពេជ្រ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ធ្វើ​ការចុះ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​១២​និង​10​នាទី​ថ្ងៃត្រង់​នៅ​ថ្ងៃ​ទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១៩​។​

​ក្រោយ​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាន​លុង​បាន​លើកឡើងថា​នេះ​ជា​ករណី​បង្ក្រាប ជា​ទ្រង់ទ្រាយ​ធំ​លើក​ទី​១​ហើយ​ដែល​ក្រោយពី​មាន​ការ​ស្ងប់ស្ងាត់​អស់​មួយ​រយះ​កន្លងមក​នេះ​បែរជា​មាន​មេ​ឈ្មួញ​ថ្លើមធំ​ហ៊ាន​លួចលាក់​ប្រមូល​ទិញ​ឈើ ដោយ​ខុសច្បាប់​យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ខាងលើ​ក្នុង​គោលបំណង​រងចាំ​ឱកាសល្អ​ដើម្បី​ដឹក​ចេញ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​បន្តទៀត​ថា​មេ​ឈ្មួញ​ដែល​ហ៊ាន​ប្រមូល​ទិញ​ឈើប្រណិត​ទាំងនោះ អាង​មាន​ខ្នងបង្អែក នៅ​ពីក្រោយ​ខ្នង បានជា​ហ៊ាន​ប្រមូល​ទិញ​ឈើ​យក​មក​លាក់​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​កណ្តាល​ក្រុង​បាន​លុង​បែរជា​សមត្ថកិច្ច​ធ្វើ​មិនដឹងមិនលឺ ជាពិសេស​នោះ គឺ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដែល​មាន​លោក ជា កុណា​រ៉ា ជា​នាយ​ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​លុង គឺ​លោក​លី​សុផាន​។​

​ក្នុង​ហេតុការណ៍​បង្ក្រាប​ឈើ​ដោយ​ខុសច្បាប់​នេះ​ផងដែរ ត្រូវបាន​ម្ចាស់ផ្ទះ​ចាក់សោរ​ផ្ទះ​និង​ឃ្លាំង​រត់គេចខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​មក​ដល់ ។ បច្ចុប្បន្ន ឈើ​ខុសច្បាប់​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​ដឹកជញ្ជូន យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ស្វែងរក​ម្ចាស់​អោយ​ចូល​ខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ស្តីពី​ព្រៃឈើ​និង​កសាង​សុំណំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​៕
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ