សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សក្តិ​៥​នគរបាល​ព្រហ្មទណ្ឌ​ដេញ​បាញ់​ប្រជាពលរដ្ឋ​មិន​មាន​ទោស​!?

​សក្តិ​៥​នគរបាល​ព្រហ្មទណ្ឌ​ដេញ​បាញ់​ប្រជាពលរដ្ឋ​មិន​មាន​ទោស​!?

ភ្នំពេញ ៖​ មន្ត្រី​ប៉ូលីស​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ម្នាក់​ពាក់​សក្តិ​៥​បាន​ជិះ​រថយន្ត​ដេញ​បាញ់ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​ជិះ​រថយន្ត​រ៉ែ​ង​រ៉ូវឺ​( RANGE ROVER )​ដូច​ក្នុង​រឿងកុន​ផ្អើល​គេឯង កាលពី​វេលា​ម៉ោង ១​យប់ ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​តែ​មេ​ថាឲ្យ​សម្រួល​គ្នា​សិន​ទៅ​។

​ជនរងគ្រោះ​នៃ​អ​ពំ​ពើ​បាញ់ប្រហារ​មានឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ាន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ​មានឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របប បុក្គលិក ណាហ្គា​វើល​។ ជន​បង្ក​មាន​ឈ្មោះ ដួង ណា​គ្រី អាយុ​៤៧​ឆ្នាំ មាន​មុខងារ​ជា​អនុ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ពាក់​សក្តិ​៥ ស្នាក់​នៅផ្ទះ​លេខ​943 ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​

​ជនរងគ្រោះ​ប្រាប់ឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ រូបគាត់ និង​ប្រពន្ធ បាន​បើករថយន្ត​ម៉ាក រ៉ែ​ង​រ៉ូ​វែ​(RANGE ROVER)​ពណ៌​កណ្ដុរល្មេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448 ចេញពី​ហូប​អី​នៅ​ម្ដុំ​ផ្សារ​ដើម​គរ ហើយ​ក៏​ត្រឡប់មក​ផ្ទះ​វិញ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​ពេល​បើករថយន្ត​មកដល់​មុខ​អតីត​ក្លឹប​កម្សាន្ត រ៉ុក ក៏​ស្រាប់តែ​មាន​ជនបង្ក​២​នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិស​៣៣០( LEXLIS RX330 )​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153 មក​ពី​ក្រោយ ហើយ​ចុច​ស៊ី​ផ្លេ​យ៉ាង​ខ្លាំងដាក់​រូបគាត់​។​

​គាត់​បន្ថយល្បឿន​ឈប់​ចុះ​មក​សួរ ថា​មាន​រឿង​អី ? រី​ឯ​ជន​បង្ក​ឆ្លើយថា អាញ់​
​ចាប់​ហែង​..! រួច​ជនរងគ្រោះ​ក៏​ឆ្លើយតប​វិញ​ថា ខ្ញុំ​ខុស​អី បន្ទាប់មក ជនរងគ្រោះ​ពីរ​នាក​ប្តី​ប្រពន្ធ​ក៏​ឡើង​លើ​រថយន្ត​បើក​ចេញ​ទៅ​ស្របពេល​នោះ​ជន​បង្ក​បាន​បើករថយន្ត​តាម​ពីក្រោយ​ហើយ​មក​គៀ​ឲ្យ​បើករថយន្ត​មក​អធិការ​ខណ្ឌ​ច្បារអំពៅ រីឯ​ជនរងគ្រោះ​ក៏​សុខចិត្ត​បើករថយន្ត​មក​មុន ។​

​ពេល​មក​ជិត​ដល់​របង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទៅហើយ ស្រាប់តែ​ជន​បង្ក បើករថយន្ត​មក​កាក់​ពីមុខ ជនរងគ្រោះ​ក៏​បើក​ថយ​ក្រោយ​បត់​ក្បាល​រថយន្ត​ចេញ និង មាន​ជន​បង្ក​ម្នាក់​ចុះ​មក​បាញ់ប្រហា​ទៅលើ​ជន​រងគ្រោះ​ក្រោយ​រថយន្ត RANGE ROVER ចំនួន​5​គ្រាប់ ធ្វើឲ្យ​កញ្ចក់​រថយន្តបែក​ធ្លុះធ្លាយ និង​បណ្ដាលឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ភ័យ​ស្លន់ស្លោ​រហូតដល់​សន្លប់​បាត់ស្មារតី​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​បន្ទាប់ពី​បង្កហេតុ​រួច ជន​បង្ក​បាន​បើករថយន្ត​ចេញ​ពី​កន្លែងកើតហេតុ​បាត់​តែ មួយ​សន្ទុះ​ក្រោយ​ក៏​ត្រឡប់​មក កន្លែងកើតហេតុ​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ចេញ​មក​អន្តរាគមន៍ ឃាត់ខ្លួន​ជនបង្ក ទាំង​២​នាក់​ភ្លាមៗ​តែម្តង​។ បុរសរងគ្រោះ​បាន​ដាក់​ពា្យបណ្ដឹង​ទៅលើ​ជន​បង្ក​ទាំង​២​នាក់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនា​ញ​ចាត់ការ​តាម​នីតិវិធី ។​តែ​មាន​ពិត​មាន​ថា​លោកនាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​ជា​មេ​បាន​តម្រុវឲ្យ​មក​សម្រួល​គ្នា​សិន​ដោយ​មិនទាន់​មាន​វិធានការ​បែបណា​នោះតេ​។​តែ​សម្រាប់​ជនរងគ្រោះ​បាន​ទារ​សំណង​រដ្ឋប្បវេណីយ៍​ចំនួន​៣៥០០០​ដុល្លារ​អាមេរិក​ដោយ​ប្រគល់​រថយន្ត​ឲ្យ​ជនបង្ក​។​សូម​បញ្ចាក់​ថា​មហាជន​ជាពិសេស​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​លោក​ពេជ្រ​ស្រស់​និង​លោក​វិ​ល្លៀម​បាន​ស្នើរ​ឲ្យ​ដាក់ទោស​ធ្ងន់ធ្ង​ចំពោះ​មន្ត្រី​នគរបាល​បាល​គ្មាន​វិន័យ​រូ​ម​នេះ​៕

Filed in: ព័ត៌មានជាតិ