សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​កាសែត​បរទេស​៥០០​នាក់​ចូល​មើល​អង្គរ​អត់​គិតលុយ​លោក​ខៀវ​កាញារិទ្ធ​សុំ​ទៅ​សម្តេច​តេជោ​ហ៊ុន​សែន​វិញ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​វ​ប្បធ​មិ​អត់​ហាន​សម្រេច​!

រឿង​កាសែត​បរទេស​៥០០​នាក់​ចូល​មើល​អង្គរ​អត់​គិតលុយ​លោក​ខៀវ​កាញារិទ្ធ​សុំ​ទៅ​សម្តេច​តេជោ​ហ៊ុន​សែន​វិញ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​វ​ប្បធ​មិ​អត់​ហាន​សម្រេច​!

ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កញា​រី​ទ្ធ បាន​សម្រេច​ដាក់​លិខិត​ទៅ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្នើសុំ​អ្នកសារព័ត៌មាន​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៥០០​នាក់ មក​ពី​ទូទាំង​ពិភពលោក ឲ្យបាន​ចូល​ទស្សនា​រមណីយដ្ឋា​ន​អង្គរ ដោយ​ឥតគិតថ្លៃ​បន្ទាប់​ពី​ក្រសួង​វ​ប្បធ​ម៍​មិន​ហ៊ាន​សម្រេច​។ នេះ​បើ​យោងតាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​កាសែត​ទទួលបាន​នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។

​លោក ខៀវ កញា​រី​ទ្ធ បាន​ជម្រាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៉ី ឆ្នាំ​២០១៩ នៅ​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​ទី​១០-១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​ក្នុងឱកាស​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប ក្រសួង​ព័ត៌មាន​សូម​សុំ​ការអនុញ្ញាត​ពី​សម្តេច ឲ្យ​គណៈប្រតិភូ​អ្នកសារព័ត៌មា​ន​អន្តរជាតិ​ចំនួន​៥០០​នាក់ បាន​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ដោយ​ឥត​បង់ថ្លៃ ក្នុង​បំណង​ផ្តល់​ការស្វែងយល់​អំពី​វប្បធម៌ និង​អរិយធម៌​កម្ពុជា និង​ផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​របស់​ខ្លួន​។ ដំណើរ​ទស្សនកិច្ច​នេះ​គ្រោង​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។​

អ្នកសារព័ត៌មាន​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ៥០០​នាក់ មកពី​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក នឹងចូលរួម​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ក្នុង​អំឡុងពេល​ស្នាក់នៅ​ខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ គ្រោង​នាំ​អ្នកព័ត៌មាន​បរទេស​ទាំង​នេះ ចូល​ទៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ដើម្បី​ឲ្យ​ពួកគេ​ផ្សព្វផ្សាយ​ពី​ប្រាសាទ​អង្គរវត្ត​ទៅកាន់​ពិភពលោក​នា​ឱកាស​ដ៏​កម្រ​មួយ​នេះ​។​មកដល់​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ មិន​មាន​ការផ្សព្វផ្សាយ​ពី​ការសម្រេច​របស់​សម្តេច​តេជោ ហ៊ុន សែន លើ​លិខិត​ស្នើ​សុំ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ព័ត៌មាន នៅឡើយ​ទេ​។​

​ការស្នើ​សូម​សម្តេច​តេជោ ហ៊ុន សែន ផ្តល់​ការអនុញ្ញាត​ឲ្យ​គណៈប្រតិភូ អ្នកសារព័ត៌មាន​អន្តរជាតិ ចំនួន​ប្រមាណ ៥០០ នាក់ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី ២០១៩ បាន​ចូល​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ឥត​បង់ថ្លៃ ធ្វើឡើង​ក្រោយ​ពី​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​២​មេសា​បាន​បដិសេធ​នឹង​ការស្នើសុំ​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ ដោយ​អះអាង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពុំ​មាន​សមត្ថកិច្ច អនុញ្ញាត​ជូន​គណៈប្រតិភូ​អ្នកសារព័ត៌មាន​អន្តរជាតិ ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​ឥតគិតថ្លៃ​បានឡើយ​។​

​ដោយសារ​តែ​សំណើ​នេះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បដិសេធ ដោយ​អះអាង​ថា មិនមែន​ជា​សមត្ថកិច្ច​របស់ខ្លួន ទើបបាន​ជា​ក្រសួង​ព័ត៌មាន មាន​គម្រោង​រៀបចំ​បង្វែរ ឲ្យ​អ្នកកាសែត​បរទេស​ទាំង​នោះ ទៅ​ទស្សនា​សារមន្ទីរ​មីន របស់​ស៊ីម៉ាក នៅ​ខេត្ត​សៀមរាប ជំនួស​វិញ​?​។​

​មាន​ការកត់សម្គាល់ថា​មូលហេតុ​ដែល​លោក​ជំទាវ​ភឿង​ស​ក្កណា​បដិសេធ​សំណើរ​លោក​ខៀវ​កាញារិទ្ធ​គឺ​ដោយសារ​ពេល​ដក​អាជ្ញាធរ​អប្សារ​ពី​ក្រោម​ការគ្រប់គ្រងរ​បស់​ទីស្តីការ​គណរដ្ឋមន្ត្រីឲ្យ​ទៅ​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធមិ​នោះ​គឺ​ឲ្យ​គ្រប់គ្រង​តែ​បច្ចេកទេស​ប៉ុណ្ណោះ​អា​រឿង​លុយកាក់​ចំណូល​ដែល​ដក​ពី​ក្រុមហ៊ុន​សូគីម៉ិច​មិន​បាន​ប្រគល់ឲ្យ​ទៅ​ក្រសួង​វប្បធម៍​ចាត់ចែង​ទេ​គឺ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​មាន​រដ្ឋមន្ត្រី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​គ្រប់គ្រង​។​ចឹង​បាន​លោក​ជំទាវ​ភឿងស​ក្កណា​ស្រែក​ចា​ចចឹង​ទៅ​!​។​ព្រោះ​ម្នាក់​បើ​គិត​ត្រឹម​២០​ដុល្លារ​អាមេរិក​រដ្ឋ​ត្រូវ​បាត់​ចំណូល​១​ម៉ឺន​ដុល្លារ​ឯណោះ​។​

Filed in: ព័ត៌មានជាតិ