សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​មី​យ៉ាន់​ម៉ា​ដែល​ប្រឈម​ការរិះគន់​ពី​លោក​ខាងលិច​ប្រកាស​ពង្រឹងពង្រីក​កិច្ចសហការ​ជាមួយ​គ្នា​

​កម្ពុជា​មី​យ៉ាន់​ម៉ា​ដែល​ប្រឈម​ការរិះគន់​ពី​លោក​ខាងលិច​ប្រកាស​ពង្រឹងពង្រីក​កិច្ចសហការ​ជាមួយ​គ្នា​

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​នេះ បានបង្ហាញ​ជំហរ​រួមគ្នា ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ​។​នេះ​បើ​តាម​ជំនួយការ​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន​លោក អ៊ាង សុផល្លែត​។

​លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​លើកឡើង​ថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​លោកស្រី បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ជួប​ជាមួយ សម្ដេច​តេជោ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រីកចម្រើន ហើយ​កាន់តែ​សកម្ម​ឡើង​ថែម​ទៀត​។ ក្នុងន័យនេះ លោកស្រី​បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វប្បធម៌ វិស័យ​សាសនា វិស័យ​អប់រំ ដូចជា​វិស័យ​សេដ្ឋកិច្ច​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​លើក​អំពី​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​របស់ លោកស្រី អោ​ង សាន​ស៊ូ​ជី​។ សម្តេច​បាន​លើកឡើង​ថា ទាក់ទង​នឹង​វប្បធម៌ នៅ​ឆ្នាំ​២០២០ គឺជា​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ដូច្នេះ​យើង​គួរ​រួមគ្នា​រៀបចំ​ពិធី​ឱ្យបាន​អធឹកអធម​ផង និង​ជំរុញ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​ផង ជាពិសេស​នៅ​ខេត្តសៀមរាប និង​ខេត្ត​បាកាន ដែល​ជា​ខេត្ត​ពោរពេញ​ទៅដោយ ប្រាសាទ​បេតិកភណ្ឌ​។​

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ ដល់​សហភាព​មី​យ៉ាន់​ម៉ា ដែល​អនុញ្ញាត​ឲ្យ កម្ពុជា​សាងសង់​ព្រះវិហារ នៅ​ខេត្ត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា អរគុណ​ផង​ដែរ ដល់​មី​យ៉ាន់​ម៉ា ដែល​បាន​បណ្តុះបណ្តាល សា​មណ​សង្ឃ ឲ្យទទួល​បាន​ការអប់​រំ​នៅ​ទីនោះ ដោយ​រហូតមក​ដល់​បច្ចុប្បន្ននេះ គឺ​មាន​សា​មណ​សង្ឃ​ចំនួន​៩៤​អង្គ​ហើយ ដែល​បាន​បញ្ចប់​ការសិក្សា​ពី​មី​យ៉ាន់​ម៉ា ហើយ​នៅ​មាន​ចំនួន​៤​អង្គ​ទៀត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ទីនោះ​។​

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ​, សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ឲ្យធ្វើ​យ៉ាងណា មានការ​ជំរុញ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​រួចហើយ​។ ពី​នោះ​ទៅទៀត ក៏​សូមឲ្យ​មាន​ការផ្លាស់ប្ដូ​រ ទំនាក់ទំនង​រវាង​និស្សិត​កម្ពុជា និង​និស្សិត​មី​យ៉ាន់​ម៉ា​ទៅវិញទៅមក ដែល​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​។​

​ក្នុង​ឱកាស​នេះ សម្តេច​តេជោ ក៏បានផ្តល់​អាហារូបករណ៍​ចំនួន​១០ ទៅ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដើម្បី​មាន​និស្សិត​មី​យ៉ាន់​ម៉ា មក​សិក្សា​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩-២០២០​។ ពាក់ព័ន្ធ​ទៅនឹង​វិស័យសេដ្ឋកិច្ច​, សម្ដេច​តេជោ បាន​ស្នើសុំ​ឲ្យមាន ការត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួត​គ្នា និង​វិស័យ​ដទៃទៀត ដែល​ប្រទេស​យើង​ទាំង​ពីរ មាន​សក្តានុពល ជំរុញ​ឲ្យមាន​ការរីក​ចម្រើន​កាន់តែ​ធំធាត់​ឡើង​។ ជាពិសេស បង្កើន​ទំហំ​ពាណិជ្ជកម្ម ពី​១០​លាន​ដុល្លារ ឲ្យបាន​កាន់តែ​ធំ​ឡើង ច្រើន​ជាង​មុន​បន្ថែមទៀត​។​

​រាល់​កិច្ចការ ដែល​បាន​លើកឡើង​ខាងលើនេះ លោកស្រី និង​សម្ដេច​តេជោ បាន​ឯកភាពគ្នា ជំរុញ​វិស័យ​សំខាន់ៗ​ទាំងនេះ ហើយក៏​បាន​ផ្ដល់​ការទុកចិត្ត ឲ្យ​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​ការងារ​ជា​បន្ត​ទៀត​។​

​សូម​គូសបញ្ជាក់​ផងដែរ​ថា​៖ កម្ពុជា​-​មី​យ៉ាន់​ម៉ា បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​១៩៥៥​។ នៅ​ឆ្នាំ​១៩៧៤ មី​យ៉ាន់​ម៉ា​បាន​បិទ​ស្ថានទូត​នៅ​ភ្នំពេញ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៤ មី​យ៉ាន់​ម៉ា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ថ្មី​ជាមួយ​កម្ពុជា​ឡើងវិញ​។ រហូតដល់​ឆ្នាំ​១៩៩៩ មី​យ៉ាន់​ម៉ា​បាន​បើក​ស្ថានទូត នៅ​ភ្នំពេញ​ឡើងវិញ​។​

​រម្លឹកថា​៖ កម្ពុជា​ជា​ប្រទេស​ដែល​គាំទ្រ​បេក្ខភាព​ចូល​អាស៊ាន​របស់​មី​យ៉ាន​ម៉ា​។ បច្ចុប្បន្ន​កម្ពុជា​និង​មី​យ៉ាន​ម៉ា​កំពុង​ប្រឈម​កា​រិះគន់​ពី​លោក​ខាងលិច​លើ​បញ្ហា​សិទ្ធមនុស្ស​និង​ប្រឈម​ការដក​EBA និង​ការយកពន្ធ​លើ​ការនាំ​ស្រូវ​អង្ករ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​ដូចគ្នា​៕

Filed in: ព័ត៌មានជាតិ