សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែន​ជម្រក​បឹង​ខ្លុង និង អូរ​ត្រាវ ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ​និង ខេត្ត​ពោធិ៍សាត់ ឃុបឃិត​ឲ្យឈ្មោះ​ប្រូ​ច និង​ឈ្មោះ​ណុប ឌី​កាប់​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​

ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែន​ជម្រក​បឹង​ខ្លុង និង អូរ​ត្រាវ ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ​និង ខេត្ត​ពោធិ៍សាត់ ឃុបឃិត​ឲ្យឈ្មោះ​ប្រូ​ច និង​ឈ្មោះ​ណុប ឌី​កាប់​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​

(​កំពង់ស្ពឺ​)៖ ប្រភព​ព័ត៌មាន​ពី​អ្នករកស៊ី​ដឹក​ឈើ ដឹកអុស​តាម​រថយន្ត​និង​គោយន្ត​បាន​បង្ហើប​ប្រាប់ថា បច្ចុប្បន្ន​នេះ​មាន​គោយន្ត​ដឹក​ឈើ​នៅ​ស្ពានដែក ក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ រាប់​សិប​គ្រឿង​បាន​នាំគ្នា​ដឹក​ស៊ីឈ្នួល​ឲ្យ​ថៅកែ​ឈើ​ដុះ​ស្លែ​ឈ្មោះ ប្រូច​.​យក​មក​ស្តុប​ទុក​ក្នុង​ទឹកដី​ស្ពានដែក ឃុំ​ត្រពាំង​ជោ រួច​បន្តរ​លក់​ចែកចាយ​អោយ​ឈ្មួញ​ឈើ​ផ្សេងៗ​ទៀត​ដើម្បី​យកទៅ​ចែកចាយ​បន្តរ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។

​ឈ្មួញ​ឈើ​ឈ្មោះ ប្រូច នេះ មាន​ការទំនាក់ទំនង​ជាមួយ​ថៅកែ​ធំៗ​ដ៏​ទៃ​ទៀត​ដូចជា​ឈ្មោះ​ណុប ឌី​ជា​ដើម ដើម្បី​ជា​ខ្នងបង្អែក​ក្នុង​ការរកស៊ី​បទល្មើស​ព្រៃឈើ ។​
​តែ​ករណី​នេះ​គេ មិនដែល​ឃើញ​មាន​អាជ្ញាធម៌​ដែនដីឬ មន្ត្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះ​ទេ ។​

-​ប្រភព​នេះ​បាន​បន្តទៀតថា ថៅកែ​ឈើ​ដ៏​ល្បីឈ្មោះ​ខាងលើនេះ​គេ​មានមុខ​របរ​ជំនួញ​ខាង​កាប់​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងខេត្ត​ដោយ​គ្មាន​បញ្ហា​។ ជាក់ស្ដែង​មាន​ការដឹកឈើ​ចេញ​ពី​ទឹកដី​ខេត្ត​ពោធិ៍សាត់ តាម​ច្រក​បឹង​ខ្លុង និង​អូរ​ត្រាវ ឆ្លងកាត់​ក្រុមហ៊ុន HLH យ៉ាង​គគ្រឹកគគ្រេង​តែ​គ្មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប​ឡើយ​។​

​មេ​ឈ្មួញ​រូបនេះ​បាន​និយាយ​អ៊ួត​ក្ដែងៗ​ថា​គេ​មិន​ខ្វល់​អ្វី​ទេ​រាល់ថ្ងៃនេះ​ការងារ​រកស៊ី​មុខ​ជំនួញ​របស់​គេ​មិន​ដែល​ខ្លាច​ន​ណា​ម្នាក់​ឡើយ​មិន​ថា​ថ្នាក់​ណា​មាន​បុណ្យស័ក្តិ​ប៉ុន្មាន​នោះ​ទេ​ព្រោះ គេ​បាន​បង់លុយ​ទាំងអស់​ហើយ​?!​។ មិនតែប៉ុណ្ណោះ​មេ​ឈ្មួញ​រូបនេះ​បាន​អួត​ក្តែងៗ​ថា​មន្ត្រី​បរិស្ថាន បឹង​ខ្លុង និង​អូរ​ត្រាវ រួម​ទាំង​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ផងដែរ​មិន​ហ៊ាន បង្ក្រាប​គេ​ទេ ព្រោះ​មន្ត្រី​ទាំងនោះ​ជា​មិត្ត​ភ័ក្រស្និទ្ធស្នាល​ជាមួយ​នឹ​ង​គ្នា​ហូប​បាយ​ចាន​តែមួយ នេះ​បើ​យោងតាម​ប្រភព​ពី​អ្នក​ស្និទ្ធស្នាល​របស់​ឈ្មួញ​ឈើ​ឈ្មោះ ប្រូច និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់​លោក​ប្រូច​នោះ​។​

-​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជកា​របា​ន​នាំ​បាន​សំណូមពរ​ទៅ​ដល់​លោក វី សំណាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពិសេស នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ កម្ម​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់ជាតិ​សូម​លោក​មេត្តាជួយ​មាន​វិធានការ​មកលើ​បុគ្គល​ជា​មេ​ឈ្មួញ​ឈ្មោះ​ប្រួច​នៅ​ស្ពានដែក​និង​ថៅកែ​ឈើ​ផ្សេងៗ​មួយចំនួន​ទៀត​ផង​ដូច​ជា​ឡើងចាង​សម្បើម​ណាស់​។​

​បច្ចុប្បន្ន​នេះ​កំពុងតែ​ប្រមូល​គៀង​កេណ្ឌ​ប្រជាពលរដ្ឋ​អោយ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ពោធិ៍សាត់​ផ្គើន​ទៅ​និង​អនុសាសន៍​របស់​សម្ដេច​តេជោ​និង​សម្ដេច​ក្រឡាហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​គួររម្លឹកថា ថ្មីៗ​នេះ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ឆ្នាំ​២០១៩ ឯកឧត្ដម វី សំណាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈេ​ី​បង្ក្រាប​រថយន្ត​យី​ឌុប​០១​គ្រឿង​របស់​មេការ​ឈ្មោះ​ចែ​លីន នៅ​ចំណុច​ទំនប់​ទឹក​ពាម​ល្វា ក្នុង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​បរិស្ថាន​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បែ​ជា​មិន​បង្ក្រាប​ឈ្មួញ​ផ្សេងៗ​អោយមាន​ប្រសិទ្ធភាព​នោះ​ទេ​ជាពិសេស​គឺ​លោក​ប្រូច​នេះ​ទៅវិញ​មិ​ដឹង​ថា​ខ្លាច​ឬ​បាន​សំ​ណែន​?​។​

Filed in: ព័ត៌មានជាតិ