សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យក​ចិន​ដាក់គុក​យក​លុយ​ដុល្លារ​ជាង​៣​លាន​ដាក់​ធនាគារ​ទុក​សិន​!

យក​ចិន​ដាក់គុក​យក​លុយ​ដុល្លារ​ជាង​៣​លាន​ដាក់​ធនាគារ​ទុក​សិន​!

​ភ្នំពេញ​ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ បាន​សម្រេច​បញ្ជូន​ជនជាតិ​ចិន​ទាំង ០៣​នាក់ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ PJ ហើយ ពាក់ព័ន្ធ​នឹង​ការនាំ​ប្រាក់​ដុល្លារ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​ចូល​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​។

​រី​ឯ​វត្ថុតាង​ជា​ប្រាក់​ដុល្លារ​អាមេរិក​ជាង​៣​លាន​៥​សែន​នោះ ត្រូវ​នគរបាល​បញ្ជូន​ទៅ​ធនាគារជាតិ ដើម្បី​រក្សា​ទុក​ជា​ភស្តុតាង​សិន​មិនទាន់​សម្រេច​ថា​ដុត​ឬ​មិន​ដុត​ដូច​ឈើ​និង​ខោអាវ​កីឡា​នោះទេ​។​

​ជនជាតិ​ចិន​ទាំង​៣​នាក់​ដែល​ចាប់​បាន​កាលពី​ថ្ងៃ​ទី​២៣​មេសា​មាន​ឈ្មោះ​វ៉ាង​ស៊ី​ពីង​( WANG SHI PING) ឈ្មោះ​វ៉ាង​លី​ចាវ​( WANG LI CHAO) និង​ឈ្មោះ​ហ្សាង​ជន័​( ZHANG JIAN) ពួកគេ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ សម្អាត​ប្រាក់ តាម​មាត្រា​៣​ថ្មី និង​មាត្រា​២៩​ថ្មី នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​។​

​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ជា​សាច់ប្រាក់​៣​លាន​៥​សែន​២​ម៉ឺន​ដុល្លារ​អាមេរិក​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ជនសង្ស័យ​ទាំង ០៣​នាក់ គឺជា​ជនជាតិ​ចិន នឹង​ធ្លាប់​ធ្វើដំណើរ​ទៅ​មក​ប្រទេស​កម្ពុជា​ជាច្រើន​លើក​តែ​មិនដឹង​ថា​នាំ​លុយ​មក​ប៉ុន្មាន​ដង​ហើយ​នោះ​ទេ​ទើប​តែ​លើក​នេះ​ត្រូវ​ចាប់​ឃាត់​ចឹង​នោះ​។​

​សូមបញ្ជាក់​ថា​ស្រុក​ខ្មែរ​គេ​សង្កេតឃើញ​មាន​ជនជាតិ​ចិន​នាំ​លុយ​ឆៅៗ​មក​ទិញ​ដីធ្លី​ផ្ទះសម្បែង​ដោយ​មិន​វេរ​តាម​ធនាគារ​អ្វី​ទេ​។​

Filed in: ព័ត៌មានជាតិ