សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកសា​បែកធ្លាយ​បង្ហាញ​ថា​នៅ​ក្រសួង​មហាផ្ទៃ​ផ្កាយ​៤​មានតែ​រដ្ឋលេខាធិការ​និង​អគ្គស្នងការ​នគរបាល​ជាតិ​តែ​ប៉ុណ្ណោះ !

​ឯកសា​បែកធ្លាយ​បង្ហាញ​ថា​នៅ​ក្រសួង​មហាផ្ទៃ​ផ្កាយ​៤​មានតែ​រដ្ឋលេខាធិការ​និង​អគ្គស្នងការ​នគរបាល​ជាតិ​តែ​ប៉ុណ្ណោះ !

ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ បានចាប់ផ្តើម​កាត់បន្ថយ​សក្តិ​តាម​អនុសាសន៍​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​អតិផរណា​សក្តកិ​រក​មើល​អ្នក​ណា​អ្នកធំ​អ្នកតូច​លែង​ចង់​ស្គាល់​។​ក្នុងនោះ​នគរបាលជាតិ បាន​ម​ស្រេច​បញ្ចុះ​សក្តិ​ស្នងការ នគរបាល​រាជធានី​-​ខេត្ត មក​នៅត្រឹម​សក្តិ​៥​វិញ​ក្នុងពេល​ដែល​បច្ចុប្បន្ន​ស្នងការ នគរបាល​រាជធានី​-​ខេត្ត ពាក់​ផ្កាយ​១ ឬ​២​លើ​ស្មា​។

​ចំណែក​នគរបាល​ដែល​ពាក់​ផ្កាយ​៤​វិញ នៅ​រក្សាទុក តែ​ចំពោះ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​តែ​ប៉ុណ្ណោះ​ឯ​អគ្គ​ផ្សេង​ទៀត​អត់​ទេ​?!​។
​យោង​តាម​ឯកសារ​បែកធ្លាយ ស្ដីពី​ការបង្ហាញ​លំដាប់​ឋានន្តរសក្តិ ផ្នែក​នគរបាល និង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ៖​បន្ទាប់​ពី​មាន​បទបញ្ជា​របស់​នាយ​ក​រដ្ឋមន្ត្រី​រឿង​កែទម្រង់​សក្តិ​ក្នុង​ជួ​យោធា​នៅ​ក្រសួងមហាផ្ទៃ បាន​កែទម្រង់ ដោយ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ រក្សាទុក​ឋានៈ ជា​នាយ​ឧត្តមសេនីយ៍ ផ្កាយ​៤​។​

​អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​មហាផ្ទៃ ជា​ឧត្តមសេនីយ៍ឯក និង​ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​១ ដែល​មាន​ផ្កាយ​៣​។ រីឯ​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​មហាផ្ទៃ ជា​ឧត្តមសេនីយ៍ទោ និង​ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​២ ផ្កាយ​២​។ រីឯ​ប្រធាន​នាយកដ្ឋាន​កណ្តាល ទទួល​ផែន នៃ​អគ្គស្នងការ គឺជា​ឧត្តមសេនីយ៍ទោ ផ្កាយ​២​។​

​ចំណែក ប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គស្នងការ ឬ​អគ្គនាយកដ្ឋាន ជា​ឧត្តមសេនីយ៍ត្រី ឬ​ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​៣ ផ្កាយ​១​។ អនុប្រធាន​នាយកដ្ឋាន​កណ្តាល ទទួល​ផែន នៃ​អគ្គស្នងការ អនុប្រធាននាយកដ្ឋាន ចំណុះ​អគ្គនាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​ខេត្ត គឺ​ជា​វរសេនីយ៍ឯក ត្រឹមតែ​ស័ក្តិ ៥​ប៉ុណ្ណោះ​។ អនុប្រធាននាយកដ្ឋាន ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​/ ប្រធាន​ពន្ធនាគារ​រាជធានី​ខេត្ត ជាវរ​អគ្គានុរក្ស ថ្នាក់​លេខ ស័ក្តិ​៥​។​

​ឯកសារ​ដដែល បង្ហាញថា ប្រធានការិយាល័យ​ថ្នាក់កណ្តាល ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត និង​ប្រធាន​ការិយាល័យ​កណ្តាល ទទួល​ផែន ជា​វរសេនីយ៍ទោ ស័ក្តិ ៤​កន្លះ​។ ក្នុងនោះ ប្រធានការិយាល័យ​កណ្តា​ល និង​អនុប្រធាន មណ្ឌល​អប់រំ​កែប្រែ​/ អនុប្រធាន​ពន្ធនាគារ​រាជធានី​ខេត្ត ជាវរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ ឬ​សក្តិ ៤​កន្លះ​។​

​រីឯ​អនុប្រធាន​ការិយាល័យ​ថ្នាក់កណ្តាល អនុប្រធាន​ការិយាល័យ​កណ្តាល ទទួល​ផែន និង​ប្រធាន​ការិយា ល័យ​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ខេត្ត គឺជា​វរសេនីយ៍ត្រី សក្តិ​៤​។ រីឯ​អនុប្រធាន​ការិយា ល័យ​ថ្នាក់កណ្តាល និង​ប្រធាន​ការិយាល័យ​នៃ​មណ្ឌល​អប់រំ និង​ពន្ធនាគារ​រាជធានី​ខេត្ត គឺ​ជាវរ​អគ្គានុរក្ស ថ្នាក់​លេខ​៣ សក្តិ​៤​។​

​ចំណែក ប្រធាន​ផ្នែក​ថ្នាក់កណ្តាល អធិការ​នគរបាល​ខណ្ឌ​/​ស្រុក និង​អនុប្រធាន​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត គឺជា​អនុសេនីយ៍ឯក សក្តិ​៣​។ ប្រធាន​ផ្នែក​ថ្នាក់កណ្តាល និង​អនុប្រធាន​ការិយាល័យ នៃ​មណ្ឌល​អប់រំ​កែប្រែ​/ ពន្ធនាគារ​រាជធានី​ខេត្ត គឺជា​អគ្គានុរក្ស ថ្នាក់​លេខ​១ សក្តិ​៣​។​

​ដោយឡែក អនុប្រធាន​ផ្នែក​ថ្នាក់កណ្តាល ប្រធាន​ផ្នែក​នៃ​ស្នងការ​នគរបាល​រាជធានី​ខេត្ត និង​អធិការរង​នគរបាល​ខណ្ឌ​ស្រុក ជា​អនុសេនីយ៍ទោ សក្តិ​២​។ អនុប្រធាន​ផ្នែក​ថ្នាក់កណ្តាល និង​ប្រធាន​ផ្នែក នៃ​មណ្ឌល​អប់រំ​កែប្រែ​/ ពន្ធនាគារ​រាជធានី​ខេត្ត ជា​អគ្គានុរក្ស​ថ្នាក់​លេខ​២ សក្តិ​២​។ រីឯ​អនុប្រធាន​ផ្នែក នៃ​ស្នងការ​នគរបាល​រាជធានី​ខេត្ត និង​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ជា​អនុសេនីយ៍ត្រី សក្តិ​១​។ ក្នុងនោះ អនុប្រធាន​ផ្នែក នៃ​មណ្ឌល​អប់រំ​កែប្រែ​/​ពន្ធនាគារ​រាជធានី​ខេត្ត អគ្គានុរក្ស​ថ្នាក់​លេខ​៣ សក្តិ​១​។​

​ដោយឡែក​អនុប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ជា​ព្រិន្ទបាលឯក​។ មន្ត្រីនគរបាល ជា​ព្រឹន្ទបាលទោ ពលបាលឯក ពលបាលទោ ពលបាលត្រី​។ រីឯ​អនុរក្ស​ពន្ធនាគារ ជា​អគ្គានុរក្ស​ថ្នាក់​លេខ​៤ អនុរក្ស​ថ្នាក់​លេខ​១ អនុរក្ស​ថ្នាក់​លេខ​២ អនុរក្ស​ថ្នាក់​លេខ​៣​។​
​ទោះជា​យ៉ាងណា​គេ​មិន​ទាន់​ឃើញ​មាន​សេចក្តីប្រកាស​ឬ​អនុក្រឹត្យ​បញ្ជាក់​នៅ​ឡើយ​!៕

 

Filed in: ព័ត៌មានជាតិ