សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​២០៣ ចំនួន​៤​នាក់​បញ្ឈរជើង​ពាក់​ពន្ធ័​បើក​ឲ្យ​វៀតណាម​១២​នាក់​ចូល​ឈូ​ដី​នៅ​ស្រុក​តា​វែង​ខេត្ត​រតនៈគីរី​!

​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​២០៣ ចំនួន​៤​នាក់​បញ្ឈរជើង​ពាក់​ពន្ធ័​បើក​ឲ្យ​វៀតណាម​១២​នាក់​ចូល​ឈូ​ដី​នៅ​ស្រុក​តា​វែង​ខេត្ត​រតនៈគីរី​!

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​មន្ត្រីនគរបា​ល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខេត្តរតនៈគិរី​វរៈ​លេខ​២០៣ ចំនួន​០៤​នាក់ ត្រូវបាន​ដក​បញ្ឈរជើង​?​។

​ការដក​បញ្ឈរជើង​នេះ​គឺ​ត្រូវបាន​គេ​រាយការណ៍​ថា​ជាប់​ពាក់​ពន្ធ័​នឹង​រឿង​ជនជាតិ​វៀតណាម​១២​នាក់​នាំ​គ្រឿង​នាំ​គ្រឿងចក្រ​ធុន​អា​ប៊ុល D៦០ ចំនួន​៦​គ្រឿង​ចូល​ឈូសឆាយ​ដី​ខ្មែរ​ដោយ​ខុសច្បាប់ នៅ​ចំណុច​អូរ​តា​យ៉ាក​”​ឧទ្យាន​ជាតិ​វរ​ជ័យ​”​ស្ថិតក្នុង​ឃុំ​តា​វែង ស្រុក​តា​វែង ខេត្ត​រតនគិរី ។​

​មន្ត្រី​នគរបាល​មន្ត្រី​នគរបាល​ការពារ​ព្រុំដែន​០៤​រូប​ដែល​ដក​បញ្ឈរជើង​នេះ​រួមមាន​៖ ១៖​អនុសេនីយ៍ឯក ហួ​ង ភួង​។​២៖​អនុសេនីយ៍ត្រី តឺ ចាយ ប្រធាន និង​អនុប្រធាន​ប៉ុស្តិ៍​កន្ទុយ​នាគ​។​៣៖​អនុសេនីយ៍ឯក ប្រជូ ព្រៀ​វ ប្រធាន​ប៉ុស្តិ៍​អូរ​តា​យ៉ាក​និង ៤៖​អនុសេនីយ៍ឯក ភឿន អ៉ីន ប្រធាន​ប៉ុស្តិ៍​អូរ​យ៉ើ​ល​។​

​ផ្ទុយ​ទៅ​វិញ​លោក​វរ​សេនីយ៍ ថេង ច​ន្ធី មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​២០៣ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថា​ពួកគាត់​ពុំ​ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឃរជើង​នោះទេ ពោល​គឺ​ពួកគាត់​សុំ​ឈប់ សម្រាក​ព្រោះ​មាន​បញ្ហា​សុខភាព​?!​។​ស្តាប់​ទៅ​គួរឲ្យ​អស់សំណើច​ដែ​រសុខៗ​នាំគ្នាៗ​ឈឹ​ដល់ទៅ​៤​នាក់​ហើយ​សុទ្ធតែ​ជា​មេ​ប៉ុស្តិ​ទៀត​។​

​សូមបញ្ជាក​ថា​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​និង​គ្រឿងចក្រ​៦​គ្រឿង​ត្រូវបាន​សមត្តកិច្ច​ចាប់ឃាត់​កាលពី​ថ្ងៃ​ទី​២៦​មេសា​ឆ្នាំ​២០១៩​នៅ​ចំណុច​ខាងលើ ។ បើ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិ​វៀតណាម​ទាំង ១២ នាក់​នេះ និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង គឺ​ចូល​មក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៤ ក្នុង​ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម​។ តាមរយៈ​ឈ្មោះ សេក វរៈ ប្រធាន​ក្រុមហ៊ុននុ​ភាព​សុភី និង​ជនជាតិ​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ 2331 24 234​។​

រឿងរ៉ាវ​ទាំងអស់នេះ​បើ​តុលាការ​ចាត់ការ​ល្អ​ត្រឹមត្រូវ នឹង​ត្រូវ​លាតត្រដាង​នៅពេល​សមត្ថកិច្ច​ថ្នាក់លើ ចុះ​ស៊ើបអង្កេត​ព្រោះថា គ្រឿងចក្រ​ធំៗ ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​មេៗ​យោធា​, នគរបាល​ការពារ​ព្រំដែន​ទេ ពិតជា​មិន​អាច​ចូល​ដី​ខ្មែរ​ដោយរ​លួ​ន​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ននេះ ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ ត្រូវបាន​ចៅក្រម​តុលាការ​ខេត្ត​រតនគិរី សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ ខេត្ត​រតនគិរី​។ ជាមួយនឹង​ការឃុំខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​និង​ការដក​មន្ត្រីនគរបាល​ការពារ​ព្រំដែន​នេះដែរ មជ្ឍដ្ឋាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មាន​មតិ​លើកឡើង​ស្រដៀង​គ្នា​ថា សូម​ឲ្យ​ថ្នាក់លើ​ស្រាវជ្រាវ​រក​មេខ្លោង នៅ​ពីក្រោយ​ខ្នង​ដែល​យក​គ្រឿងចក្រ និង​ជនជាតិ​វៀតណាម ចូលមក​ឈូសឆាយ​ដី​ព្រៃឈើ នៅ​តំបន់​ឧទ្យាន​ជាតិ​វរ​ជ័យ មក​ផ្តន្ទាទោស​តាមច្បាប់​ផង​កុំឲ្យ​គេច​យក​រួច​ខ្លួន​បាន​!?៕

Filed in: ព័ត៌មានសំខាន់