សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នករកស៊ី​ដឹក​ឈើ​ត្រូវ​បង់លុយ​ឲ្យ​កុងត្រូល​ស្នាក់ការ​ប៉េអឹម​ខេត្តក្រចេះ​លេខ​៧០៩?!

អ្នករកស៊ី​ដឹក​ឈើ​ត្រូវ​បង់លុយ​ឲ្យ​កុងត្រូល​ស្នាក់ការ​ប៉េអឹម​ខេត្តក្រចេះ​លេខ​៧០៩?!

ក្រចេះ ៖ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា​៖​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​អាជ​ធ្វើ​សកម្មភាព​បាន គឺ​ពួកគេ​ត្រូវ​អា​រសាច់​ជួន​ខ្លា​ទើបរ​ស់បាន​។

​ហាងឆេង​បង់ពន្ធ​ឲ្យ​ស​មត្ត​កិច្ច​គឺ​ម៉តូ​ដឹក​ឈើ​មួយ​គ្រឿង​ត្រូវ​បង់​៥០០០០​រៀល ។ បើ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ត្រូវ​បង់​១០០០០០​រៀល ។
​ឈ្មួញ​ឈើ​ខុស​ច្បាប់​ទាំងនោះ​ពួក​គេ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ដូចជា​នៅ​ចំណុច​កុងត្រូល​១ ច្រក​១១៥ និង​ច្រក​១២៣ ក៏​ដូចជា​ច្រក​៩៩៩ និង​ច្រក​១២៩ តាម​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​នៅ​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​ស្នាក់កា​រ​សន្តិសុខ​៧០៩ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​ដាក់ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ខាងលើនេះ​។ ប៉ុន្តែ​សម្រាប់​កម្លាំងប្រដាប់អាវុធ​មិនមែន​ចេះតែ​ហ៊ាន​ធើ​អី​ស្រេច​ចិត្តបាន​នោះទេ​។​

​មានន័យ​ថា​៖​លោក លន់ ប៊ុន​ថុល​មេ​ប៉េអឹម​ស្នាក់ការ​៧០៩​ដែល ហ៊ាន​ដាក់ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្តចឹង​នោះ​បើ​មិន​មាន​ការ​បើកដៃ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ម៉េច​អាចទៅរួច ។​

​ចំណែក​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​ដែល​នាយករដ្ឋមន្ត្រី​ឲ្យមើល​ផ្លូវ​វិញ​បែជា កំពុង​សម្ងំ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុង​ខណៈ​ដែល​លោក លន់ ប៊ុន​ថុល ដាក់ពង្រាយ​កម្លាំង​ឲ្យ​គា​បយក​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន និង​ឃុបឃិត​ឲ្យមាន​បទល្មើស​ព្រៃឈើ​កើតឡើង​ជា​លំដាប់ ។​

​សកម្មភាព​របស់​ឈ្មួញ​ក្នុងការ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក លន់ ប៊ុន​ថុល តែ​លទ្ធផល​គឺ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ទេតើ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​គំហុក​ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមកត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រា​ប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។​

Filed in: ព័ត៌មានសំខាន់