សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧត្តមសេនីយ៍​អាត់​ខែម​មានដឹងថា​៖ លោក​យ៉​ត​សុផល អធិការ ស្រុក​ភ្នុំស្រុក ជំរឹត​យកប្រាក់​ពលរដ្ឋ​ទេ​?

ឧត្តមសេនីយ៍​អាត់​ខែម​មានដឹងថា​៖ លោក​យ៉​ត​សុផល អធិការ ស្រុក​ភ្នុំស្រុក ជំរឹត​យកប្រាក់​ពលរដ្ឋ​ទេ​?

​បន្ទាយមានជ័យ  ៖​ពាក្យចាស់​មួយ​ឃ្លា​ពោល​ថា​អ្នក​ឡើង​បាន​តែ​បេះ​អ្នក​ប្រឡេះ បាន​ស៊ី​នៅ​មាន​សុពលភាព​នោះ​ឡើយ​មិន​ហួស​សម័យ​នោះ​ឡើយ​។​ជាក់ស្តែង​លោក​យ៉​ត សុផល​ជា​អធិការនគរបាល​ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន ប្រជាពលរដ្ឋ​ចោទ​ថា​ជា​អ្នក​ចាំ​ប្រឡេះ​យក​ផល​ពី​គាត់​ដោយ​ខុសច្បាប់​ដែល​សម័យ​អា​ឡូ​វ​ហៅថា​ជំរិត​!​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​នៅ​ភូមិ​ត្រពាំងថ្ម ខាងត្បូង​ឃុំ​ប៉ោយចារ្យ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា​៖​កាលពី​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ ២០១៦​មាន​កសិក​ម្នាក់​ឈ្មោះ​ទុំ​សណ្ដាន់​អាយុ ៤៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ​កែវ​ចាន់​រើ​ន​អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងថ្ម ខាងត្បូង​ឃុំ​ប៉ោយចារ្យ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មាន​គាត់​រើស​បាន​ថ្ម​មួយ​ដុំ​រាង​ដូច​ក្បាល​អ្នកតា​ដែល​កប់ ក្នុង​ដី​ពេល​គាត់​យក​គោ​យក​គោ​ទៅ​ចង ខាងកើត​សាលារៀន បឋមសឹក្សា​ត្រពាំងថ្ម ខាងកើត​ភូមិ​ប្រហែល ៥០០​ម៉ែត្រ​ហើយ​ត្រូវបាន​នគរបាល​ស្រុក​ភ្ណំស្រុក​ក្រោម​បញ្ជារ​លោក​យ៉​ត សុផល​ជា អធិការ មក​សំឡុត​ទារលុយ​ពី​គ្រួសា​មួយ​នេះ​ដោយ​ចោទ​ថា​រកស៊ី​លក់​វត្ថុ​បុរាណ ។​

​ករណី​នេះ​អ្នកស្រី​កែវ​ចាន់​រើ​ន​ត្រូវជា​ប្រពន្ធ បានឲ្យ ការ​សែត មាតុភូមិ​ដឹង ថា​៖​គាត់​វា​ហួសចិត្ត​ព្រោះ បើ​រូប​ប្តី​គាត់​យក​ម៉ាស៊ីន​ដើរ​រាវ​តាម​ប្រាសាទ ឫ​ជីក​តាម​ដុប តាម​ព្រៃ គាត់​មិន​ថា​ទេ តែ​ប្ដី​អ្នកស្រី រើស​បាន​នៅ​តាម​ផ្លូវ​តើ​។​មុន​ដំបូង​គាត់​ឃើញ​ខ្មៅៗ​ស្មានថា គ្រាប់បែក​ចំ​នៅ​កណ្ដាល​ទ្រូងផ្លូវ គាត់​ខ្លាច​ក្មេងៗ​វា​យក​លេង ផ្ទុះ​គ្រោះថ្នាក់​ក៏ យក​កាំបិត​ជីក​យកចេញ ពី​ផ្លូវ ជីក​បាន​បន្តិច បានដឹង​ថា​ជា​ក្បាល​អ្នកតា​។​នៅ​ថ្ងៃ​ទី​២១​មិថុនា ម៉ោង​ប្រហែល​០៩ ព្រឹក​ពេល​នោះ​មានឈ្មោះ​ឈាវ ដើរ​មក​ពី​ដាក់​អន្ទាក់​កណ្តុរ គាត់​ក៏​បាន​ឃើញ​ហើយ​និយាយ​ថា​៖ ពូ​តែ​ប៉ុនណេះ​បាន​ផឹក​ហើយ​។ ក្រោយមកទៀត ប្តី​គាត់ក៏​យក​ទៅ​បង្ហាញ​និង​សួរ អ៊ុំ​បាន លោកតា​ឆ្លើយថា​មិន​ស្គាល់​ទេ ទោះបី​យាង​ណា លក់​បាន​ប្រាក់​ផឹក​ខ្លះ​ដែរ គាត់​យក​ទៅ​ផ្ទះ អ្នកជិតខាង​មក​មើល​ជា​ច្រើន​នាក់​។​នៅ ថ្ងៃទី​២២ មាន​អ្នក​មក​ឲ្យ​តម្លៃ ៧០០០​បាទ​ប្រាក់​ថៃ​គាត់​មិន​លក់ ថ្ងៃទី​២២​ដដែល​មាន​ម៉ូយ​មក​ទិញ គេ​ឲ្យ​០៧​ម៉ឺន​បាទ និង​១០០​ដុល្លារ​អាមេរិក គាត់​ក៏​លក់​ឲ្យគេ​ដើម្បី​យកប្រាក់ សង​ថ្លៃ​ជុំពាក់​ប្រាក់​អា​ត្រាក់ និង​ទិញ​ជី​ដាក់​ស្រូវ​។​

​ក្រោយពី​លក់​លោក​ទុំ​សណ្ដាន់ បានឲ្យដឹងងថា​៖​នៅ ថ្ងៃទី​២៣​មិថុនា​មាន​ប៉ូលិស​ឈ្មោះ រី​ន មក​ហៅ​គាត​ដោយ​ប្រាប់ថា​លោក យ៉​ត​សុផល​អធិការ​ស្រុក ឲ្យ​ហៅ​ពូ​ឯង​ទៅ​ជួប​។ ខ្ញុំ​ទៅ​ជួប​តាម​ការកំណត់ ។​ពេល​ជួប​លោក​យ៉​ត​ផល់​និយាយ​គម្រាម​ថា​៖ ពូ​ឯង​លក់​ក្បាល​អ្នកតា មានទោស​ក្បត់ជាតិ ពូ​ឯង​លក់​បាន់​ប្រាក់​ប៉ុន​ម៉ាន ត្រូវ​យក​លុយ​ឲ្យ​ខ្ញុំ​ទាំងអស់​។​

​ខ្ញុំ​ទុំ​សណ្ដាន់​ណែន​ដើម ក ចុក​ប៉ែស​និយាយ​មិន​ចេញ​។ លោក​យ៉​ត​សុផល​បាន​សួរនាំ​និង​កត់ត្រា​ជាច្រើន​ម៉ោង​ទើប​បាន លោក​ផល​ឲ្យ​ខ្ញុំ​មក​ផ្ទះ​វិញ​។​នៅ​ថ្ងៃ​ទី​២៤​ខែ​ដ ដែល​អ្នកស្រី កែវ​ចាន់​រើ​ន​ឲ្យដឹងថា លោក​យ​ត​សុផល ប្រើ​ប៉ូលិស​ឈ្មោះ​តក់​សួ​មក​ហៅ​អ្នកស្រី​ទៅ​ជួប ពេល​ទៅ​ដល់​ក្នុង​បន្ទប់ លោក​ផល ម៉ោង​០៥​លងាច លោក​យ៉​ត​សុផល គំរាមថា​៖​ប្ដី​មីង​ឯង លក់​ក្បាល​អ្នកតា មានទោស​ក្បត់ជាតិ​។ ទោះ​អ្នកស្រី​ខំ​ប្រកែក​ថា​រើស បាន​យ៉ាងណា ក៏​លោក​ផល់​មិន​សុខចិត្ត​ទេ​។​លោក​យ​ត​សុផល​បញ្ជាក់​បំភ័យ​ថា​៖ បើ​មីង​ឯង​មិន​ព្រម​យក​ប្រាក់ ឲ្យ​ខ្ញុំ​ទាំងអស់​ទេ ខ្ញុំ​ចាប់​ប្ដី​មីង​ឯង​យក​ទៅ​ដាក់ គុក​០៥​ឆ្នាំ ។​ដោយ​ការភ័យខ្លាច អ្នកស្រី​ត្រឡប់មកផ្ទះ​វិញ​ហើយ​នៅ ម៉ោង​០៦ ល្ងាច អ្នកស្រី​បាន​យកប្រាក់ ០៦​ម៉ឺន​ន​បាទ​ប្រគល់ ឲ្យ​លោក​យ៉​ត​សុផល ដោយ​អ្នកស្រី​ប្រាប់ថា ចាយ​អស់​ខ្លះ​ហើយ​។ ពេល​នោះ​បងប្រុស​អ្នក ស្រី​ឈ្មោះ​កែវ​យឿ​ង​មកជួយ​សុំ​ប្រាក់​ពាក់កណ្តាល ។​លោក​យ៉​ត​សុផល ឆ្លើយថា​៖​ទោស​ក្បត់ជាតិ​ប៉ិន​ណាណី​មិន​គិតទេ មក​សុំ​អី​ទៀត​? ការសុំ​និង​ប្រកែក យូ​គ្រាន​ដែរ​តែ​លោក​យ៉​ត​សុផល​មិន​ព្រម​ចែក​ឲ្យ​ខ្លះ​ទេ​បើ​កុំ​តែ​បាន ឈ្មោះ តក់​សួ​មន្ត្រីប៉ូលិស ប្រាប់​លោក​ផល​ថា ឲ្យប្រាក់​គាត់​ខ្លះៗ​ទៅ ទុក​ចិញ្ចឹម​ចៅ​កុំ​អី​អត់ ។​

​លោក​យ៉​ត​សុផល​បាន ប្រគល់​ប្រាក់​ឲ្យមក​វិញ​ចំនួន ៨០០០​បាទ​ប្រាក់​ថៃ​ដោយ​លោក​ផល​យកប្រាក់​ពី​អ្នកស្រី​ចំនួន ៥​ម៉ឺន ពី​ពាន់​បាទ​។ ពេល​ចេញ​មក​ផ្ទះ​វិញ លោក​ផល​ហាម​ថា​មីង​ឯង កុំ​និយាយ​ប្រាប់​គេ​។​ដោយ​ខ្លាច​នៅតាម​ផ្លូវ  អ្នកស្រី​បាន​ប្រាប់​អ្នក​ភូមិ​ថា​ចោរប្លន់​អស់ហើយ​?​។​សាក្សី​ពីរ​នាក់ ០១​ឈ្មោះ​ម៉េត ០២​ឈ្មោះ​នឿម បានឲ្យ​ដឹង​ដែរថា​៖​ឈ្មោះ​ទុំ​សណ្ដាន់ ពិតជា​រើស​បាន​មែន​មិនមែន​គាត់​ទៅ​លួច​ឬ​គាស់កកាយ​យក​បាន​តាម​ប្រាសាទ​ទេ​។ ករណី​គម្រាម​ស៊ីដាច់​លុយ​អ្នកស្រុក​នេះ​លោក​យ៉​ត​សុផល អធិការ​ស្រុក​ភ្នំស្រុក ឲ្យដឹង​តាម​ទូរសព្ទ័​ថា​ដោយ​បដិសេធ​ថា​៖ លោក​មិនដឹងថា​អ្នកណា​រើស​បាន​អ្វី​នោះ​ទេ ពិតជា​មិនដឹង​មែន ហើយ​លោក​ក៏​មិន​បាន​យកប្រាក់ អ្នកណា​ឡើយ អត់​ទេៗ​(​ស៊ិក​)​។​

​លោក​ស៊ុំ​ចាន់​គារ ប្រធាន​សមគម​ន៏​អាដហុក ខេត្ត​បន្ទាយមានជ័យ​ឲ្យដឹងថា បើ​អ្នកស្រុក​ រើស​បាន គួ​ទុក​សម្រាប់​គោរពបូជា ហើយ​បើ​គាត់​លក់ ប៉ូលិស​មក​យក​ប្រាក់ វា​ខុស​ច្បាប់​។​

​លោក ស៊ុំ​ចាន់​គារ លើកឡើងថា​៖ អ្នក​ឡើង​បាន​តែ​បេះ អ្នក​ប្រឡេះ​បាន​ស៊ី​។ លោក​គា​បន្តថា​៖​រឿង​ចឹង​ជាប់​ពាក់ពន្ធ ពី​បទ​កំហែង​យកប្រាក់​។​នេះ​ជា​សេចក្តីរាយការណ៍​មួយ​សម្រាប់​ថ្នាក់​លើ ស្រាវជ្រាវ​ផង​ពិសេស​លោក​ឧត្តមសេនីយ៍​អាត់​ខែម​ជាមេ​លោក​យ៉ត​សុផល ព្រោះ​បើ​ចោទ​ប្រជាពលរដ្ឋ​ថា​ធ្វើ​ខុសច្បាប់​ម៉េច​បាន​ជា​នគរបាល​ធ្វើ ខុស​ច្បាប់​ដែរ​?៕

 

 

20160728v1 20160728v1b

Filed in: ព័ត៌មានជាតិ