សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​បង្គា​នាំចូល​ពី​វៀតណាម​តាម​ច្រក​ព្រែក​ចាក​៩០០​គីឡូ​មាន​សារធាតុ​គីមី​

​ចាប់​បាន​បង្គា​នាំចូល​ពី​វៀតណាម​តាម​ច្រក​ព្រែក​ចាក​៩០០​គីឡូ​មាន​សារធាតុ​គីមី​

​ខេត្ត​ព្រះសីហនុ​ ៖​​ បង្គា​មាន​លាយ​សារធាតុ​គីមី​នាំចូល​ពី​វៀតណាម​តាម​ច្រក​ព្រែក​ចាក​កំពត​មក​លក់​ឲ្យ​ខ្មែ​រហូប​សំណាង​ដែរ​ត្រូវបាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​បង្ក្រាប នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។

​លោក​នៅ​តុ​ន​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ឱ្យដឹងថា មន្ត្រី​កាំកុងត្រូល​សហកា​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង ដឹក​បង្គា​ស្រស់​ចំនួន ៤៥​កេះ មាន​ទម្ងន់ ៩០០​គី​ឡូ ក្រាម មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ព្រែក​ចាក ខេត្ត​កំពត​។​

​បន្ទាប់​ពី បាន​ធ្វើ​វិភាគ ពិនិត្យឃើញ​ថា​បង្គា​ទាំងនេះ​មាន​ដាក់​លាយ​សារធាតុ​គីមី មាន​សណ្ឋាន ដូច​ចា​ហ៊ួយ ត្រូវ​ម្ចាស់​ទំនិញ​ដាក់​លាយ​នៅក្នុង​បង្គា​ស្រស់​ទាំងនោះ​សមត្តកិច្ច​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​ភ្លាមៗ​។​គេ​មិនដឹងថា​តើ​មន្ត្រី​គយ​និង​នគរបាល​ច្រក​ទ្វារ​ព្រែក​ចាក​បាន​សំណូក​ប៉ុន្មាន​ពី​ឈ្មួញ​ទេ​បាន​ជា​បើក​ឲ្យ​នាំ​ចូល​ដោយ​មិន​ពិនិត្យ​លិខិត​ស្នាមចឹង​នោះ​។​

​ទោះជា​យ៉ាងណា​មន្ត្រី​ជំនាញ បានត្រឹមតែ​តម្រូវឱ្យ​ម្ចាស់​រថយន្ត​ដឹក​បង្គា និង​ជា​តំណាង​ឱ្យ​ម្ចាស់​ទំនិញ ធ្វើ​កិច្ចសន្យា​បញ្ឈប់​នាំចូល​បង្គា មាន​សារធាតុ​គីមី​ទាំងនោះ នា​ថ្ងៃ​ខាងមុខ​ទៀត​តែប៉ុណ្ណោះ​។​

​សូម​រំលឹក​ថា​សម្តេច​ក្រ​ឡា​ហោម​ស​ខេង​កាលពី​ចូលរួម​ដុត​កំទេច​ទំនិញ​ក្លែងក្លាយ​បាន​ប្រកាស​ថា​សម្តេច​នឹង​មុន​ចូលរួម​ឡើយ​បើ​លើ​ក្រោយ​ចាប់​អ្នក​នាំ​ចូល​មក​ផ្តន្ទាទោស​មិនបាន​៕

Filed in: ព័ត៌មានជាតិ