សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រៅពី​ផ្កាយ​៥​ទា​ហ៊ាន​មាន​ផ្កាយ​៤​តែ​ពីរ​នាក់​គត់​សល់​ម៉ាន​កាត់ចោល​ខាង​នគរបាល​ក៏​ចឹងដែរ​?!

ក្រៅពី​ផ្កាយ​៥​ទា​ហ៊ាន​មាន​ផ្កាយ​៤​តែ​ពីរ​នាក់​គត់​សល់​ម៉ាន​កាត់ចោល​ខាង​នគរបាល​ក៏​ចឹងដែរ​?!

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៥​ផុត​លេខ សម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី បានធ្វើការ​កំណែទម្រង់​ឋានន្តរ​សក្កិ​នាយទាហ៊ាន​ដោយ​តម្រូវ​ឲ្យមាន​ផ្កាយ ៤ មាន​តែ​ចំនួន ២ រូប​គត់ ។​អ្នក​ដែល​មាន​វាសនា​នៅ​ពាក់​ផ្កាយ​៤​គឺ​ទី​១-​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​ទី​២-​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ។

​យោង​តាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន កាលពី​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៩​ឲ្យដឹងថា​៖ “​នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន​” បានឲ្យដឹងថា សម្តេច ហ៊ុន សែន បាន​កំណត់​ឲ្យមាន​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ចំនួន​២​រូប​គត់​គឺ សម្តេច ទៀ បាញ់ និង លោក​វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រៅពី​នេះ​ទម្លាក់​ពី​ផ្កាយ​៤​មក​ត្រឹម​៣ ផ្កាយ​៣​មក​ត្រឹម​២ អគ្គនាយក​គឺ​នៅត្រឹម​៣ មេភូមិ​ភាគ​នៅត្រឹម​២ ដែល​សូម្បី​តែ លោក​ហ៊ីង ប៊ុន​ហៀ​ង ផ្កាយ​៤ ក៏​ត្រូវ​ទម្លាក់​មក​ត្រឹម​ផ្កាយ​៣​ដែរ ។​

“​សម្តេច​តេជោ ហ៊ុន​សែន ៖ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤​នឹងមាន ២​រូប​គត់ សម្រាប់​កងទ័ព ក្រប​ខណ្ឌ​ក្រសួង​ការពារជាតិ ។ ក្រៅពី​និង និង​សូម​ឲ្យ​ស្ម័គ្រចិត្ត​ទម្លាក់ ពី ៤ មក​ត្រឹម ៣ »២»១ ។​អគ្គនាយក​គឺ​នៅត្រឹម ៣ មេ​ភូមិភាគ នៅត្រឹម​២” នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន បញ្ជាក់​បែប​នេះ​។​

​ក្នុង​សេចក្តីណែនាំ​ផ្ទាល់មាត់​ទៅ​កាន់​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​មហាផ្ទៃ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​នូវ​បទបញ្ជា​កំណែទម្រង់​ស័ក្តិ និង​ទប់ស្កាត់​ការចុះហត្ថលេខា លើ​ការដំឡើង​ស័ក្តិ ផ្នែក​កងទ័ព និង​ផ្នែក​នគរបាល​។ នោះ​គឺ​ទៅ​ថ្ងៃ​ខាងមុខ ថ្នាក់​នាយ​ឧត្តមសេនីយ៍ ផ្កាយ​៤ នឹង​មាន​តែ ២​រូប​ប៉ុណ្ណោះ គឺ​រដ្ឋមន្ត្រី​ការពារជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​។ រីឯ​មេបញ្ជាការ​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស រួម​ទាំង​អគ្គនាយក នៅ​ក្រសួង​ការពារជាតិ ត្រឹមតែ​ផ្កាយ​៣​ប៉ុណ្ណោះ​។ មេបញ្ជាការរង​កងទ័ព​ជើងគោក ជើង​ទឹក និង​ជើង​អាកាស ព្រមទាំង​មេ​បញ្ជាការ​ភូមិភាគ និង​មេ​កងពល នៅត្រឹម​ផ្កាយ ២​ប៉ុណ្ណោះ​។​

​ក្រៅ​ពី​រឿង​ទា​ហ៊ាន​សម្តេច​តេជោក៏បាន​បញ្ជាក់ខាង​នគរបា​លថា​៖​ខាង​នគរបាល ថា​មាន​កម្លាំង​តិច តែ​ថ្នាក់​ផ្កាយ​៤ ផ្កាយ​៣ ផ្កាយ​២ វា​ច្រើនពេក​។ ខ្ញុំ​ក៏​បាន​បញ្ជូន​សារ​នេះ ទៅ​សម្តេច​ក្រឡាហោម ស ខេង កុំឲ្យ​មាន​ការដំឡើង​ស័ក្តិ​ច្រើនពេក ដើម្បី​ឲ្យមាន​សមធម៌ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង ជាទូទៅ​។ បើ​មិន​ដូច្នោះ​ទេ យើង​ចូល​ដល់​រាប់ពាន់ ដែល​វា​អាច​ជា​បញ្ហា​មួយ​”​។​

Filed in: ព័ត៌មានជាតិ