សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ហ៊ុន សុខា : បើ​ធ្វើ​ជា​អ្នកកាសែត​គេ​មិន​ប្តឹង ទើប​ជា​រឿង​ចម្លែក !

លោក ហ៊ុន សុខា : បើ​ធ្វើ​ជា​អ្នកកាសែត​គេ​មិន​ប្តឹង ទើប​ជា​រឿង​ចម្លែក !

ភ្នំពេញ​៖​ថ្មីៗ​នេះ លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ និង​ជា​នាយក​ការផ្សាយ PNTV Onlie Cambodia ត្រូវ បាន​ឈ្មោះ ម៉ន ស៊ីណា និង​ឈ្មោះ កែវ ឡេង ដែល​អះអាង​ថា ជា​តំណាង​ប្រជាពលរដ្ឋ​១៤៩​គ្រួសារ នៅ​ស្រុក​ស្ទឹងហាវ បាន ដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ប្តឹង​ចោទប្រកាន់​អ្នកសារព័ត៌មាន​ចំនួន ៣​បទល្មើស ថា ញុះញង់ និង​បាន​ធ្វើ​ការផ្សព្វផ្សាយ​នៅលើ Facebook អំពី​រឿង​ដីធ្លី​នៅ​តំបន់​នេះ ដែល​ពលរដ្ឋ​ចាត់ទុកថា​ជាការ​បំភ្លៃ​ខុស​ពី​ការពិត ក្រោយពី​បាន​ផ្សាយ​រឿង​ដីធ្លី ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។

​ក្រុម​អ្នកសារព័ត៌មាន​ដែល​រង​ការ ប្តឹង​ពី​ប្រជាពលរដ្ឋ​នេះ រួមមាន ឈ្មោះ ហ៊ុន សុខា (Hun Sokha) ឈ្មោះ ខៀវ ប៉ូ​ឡូ ឈ្មោះ ណុប សុខុម ឈ្មោះ​សំ ស៊ីថា ឈ្មោះ ខេង សុខុម ឈ្មោះ រេ​ច សុខា ឈ្មោះ រេ​ច សុខន ឈ្មោះ ឯក រដ្ឋា និង​បក្ខពួក​មួយចំនួន​ទៀត ។ នេះ​បើ​យោង​តាម​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​អង្គភាព​យើងខ្ញុំ ទើប​ទទួលបាន ។​

​ក្រុម ប្រជាពលរដ្ឋ បាន​ប្តឹង​ចោទប្រកាន់​អ្នកសារព័ត៌មាន​នោះ​ចំនួន​៣​បទល្មើស​រួមមាន បទៈ សមគំនិត​មាត្រា​២៩. បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​ឲ្យមាន ការរើសអើង ដែល​ប្រព្រឹត្ត​នៅ​ក្រម​៥ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ចំណុច​វត្ត​អូរ​ដំរី កាលពី​ថ្ងៃ ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ និង​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ។​

​ទាក់ទិន​នឹង​ករណី នៃ​ការប្តឹង​ផ្តល់​របស់​ប្រជាពលរដ្ឋ ទៅ​តុលាការ​នៅ​ខេត្ត​ព្រះសីហនុ​ខាងលើនេះ លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ និង​ជា​នាយក​ការផ្សាយ PNTV Onlie Cambodia បានបង្ហាញ​សេចក្តី​រីករាយ​ក្រៃ លែង​ចំពោះ​លោក ម៉ន ស៊ីណា ប្រធាន​សហគមន៍​ប្រជា​ពល រដ្ឋ ដែល​បាន​ចេញ​មុខ​ដាក់​ពាក្យបណ្តឹង​ប្តឹង​រូបលោក និង​ក្រុម អ្នកសារព័ត៌មាន​ប្រមាណ​ជាង​១០​អង្គភាព​ទៅ​តុលាការខេត្ត ព្រះសីហនុ​នេះ ។ លោក ហ៊ុន សុខា បាន​សើច​សប្បាយ​ចិត្ត រីករាយ​ណាស់ ហើយ​បាន​ថ្លែងថា បើ​ធ្វើ​ជា​អ្នកកាសែត​មិន មាន​គេ​ប្តឹង ទើប​ជា​រឿង​ចម្លែក ។​

​ព្រោះ​ក្រុម​អ្នកសារព័ត៌មាន ប្រមាណ​១០​អង្គភាព​ចុះ​បេសកកម្ម​ទៅ​យក​ព័ត៌មាន​អំពី ករណី​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នោះ គឺ​តាម​ការស្នើសុំ របស់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាត់បង់​ដីធ្លី​ដោយ​សារ​ពួក អ្នកមានអំណាច និង​អ្នកមាន​លុយ​រំលោភបំពាន​យក​ដីធ្លី​ពួក គាត់ ។ ដូច្នេះ​ក្នុង​នាម​លោក​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ឯករាជ្យ លោក​ត្រូវ​តែ​ដឹកនាំ​អ្នកកាសែត​ចុះ​ទៅ​យក​ព័ត៌មាន ដល់​ទី​កន្លែង​កើតហេតុ ជាក់ស្តែង ហើយ​ធ្វើ​ការផ្សព្វផ្សាយ អោយ​មហាជន ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា គឺ​សម្តេច​តេជោ ហ៊ុន សែន បានដឹង​ដើម្បី​លោក​មាន​ដំណោះ ស្រាយ​ជូន​ពួកគាត់ ។​

​លោក ហ៊ុន សុខា បញ្ជាក់ថា លោក មិន​ព្រឺក្បាល​ទេ​ចំពោះ​បណ្តឹង​របស់​លោក ម៉ន ស៊ីណា ដែល​មាន​អា​ខោ​ន Facebook ច​ន សី​ណា នោះទេ ។ លោក ហ៊ុន សុខា បញ្ជាក់ថា បើ​លេងៗ​អោយ​ដល់​ទីបញ្ចប់ កុំ​រត់​ចោល កណ្តាល​ទី ហ៊ាន​ស៊ី ហ៊ាន​សង ។ ចាំមើលៗ​តើ តុលាការ ចាត់ការ​ករណីនេះ ដើម្បី​រក​យុត្តិធម៌​អោយ​ភាគី​ពាក់ព័ន្ធ អាច​ទទួលយក​បានដែរ ឬ អត់ ? ។​

​សូមបញ្ជាក់​ថា លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្មកកាសែត​កម្ពុជា​ឯក​រាជ្យ នា​ពេល​កន្លង មកនេះ​គេ​តែងតែ​សង្កេតឃើញថា​៖​លោក​ដឹកនាំ​ក្រុមការងារ​របស់ លោក​ចុះ​យក​ព័ត៌មាន​សឹង​គ្រប់​ខេត្ត ក្រុង អោយតែ​មាន​ប្រជា ពលរដ្ឋ​រងគ្រោះ​ដោយ​ភាពអយុត្តិធម៌ គឺ​មាន​វត្តមាន​លោក​ទៅ ដល់​ទីនោះ នឹង​ធ្វើ​ការផ្សាយ​ឡាយ​ព័ត៌មាន​ភ្លាមៗ​ផ្ទាល់​ផង ដែរ លើសពីនេះ​ទៀត លោក ហ៊ុន សុខា ក៏​បាន​ចែករំលែក នូវ សណ្តាន​ចិត្ត​មនុស្សធម៌ ដល់​អ្នកក្រីក្រ ខ្វះខាត​ក្នុង​ជីវភាព​រស់ នៅ​ជា​ច្រើន​នាក់​ផង​ដែរ ។

​ខាងក្រោម​នេះ​ជា​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​៖

Filed in: ព័ត៌មានជាតិ