សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង​លោក ហ៊ាល ទូច​ដែល​រវល់​ជាមួយ​ស្រី​ស្នេហ៍ បញ្ជារ​កូនចៅ​ចាប់​ឡាន​ដឹក​ភេសជ្ជៈ​បា​កាស់​ជម្រិត​ទារលុយ ៥០០០​ដុល្លារ​..?

ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង​លោក ហ៊ាល ទូច​ដែល​រវល់​ជាមួយ​ស្រី​ស្នេហ៍ បញ្ជារ​កូនចៅ​ចាប់​ឡាន​ដឹក​ភេសជ្ជៈ​បា​កាស់​ជម្រិត​ទារលុយ ៥០០០​ដុល្លារ​..?

កំពង់ឆ្នាំង ៖​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ លោក ហ៊ាល ទូច ប្រធាន​សាខាគយ​និង​រដ្ឋាក​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​អោយ​កូនចៅ​ចាប់​ឡាន​ដឹក​ភេសជ្ជៈ​បា​កាស់​ជម្រឹត​ទារលុយ ៥០០០​ដុល្លារ​កាលពី​ព្រឹក​ថ្ងៃទី​២៣​មេសា ។

ដោយសារ​លោក​ប្រធាន​គយ​រូប​នេះ​មិនៅ​អង្គភាព​ព្រោះ​រវល់​ដឹក​កំណាន់ចិត្ត​ទៅ​ក្រេប​…?​លោក​មេ​គយ​បាន​ទុក​អោយ​កូនចៅ​ជា​អ្នក​ប្រើ​បច្ចេកទេស​ជំនាញ សំឡុត គម្រាម បន្លា​ច បង្ក​អោយ​មាន​ការយឺតយ៉ាវ ខាត​ពេលវេលា ខកពេល​ការដឹកជញ្ជូន​ពី​អ្នករកស៊ី ខក​អីវ៉ាន់​យក​អោយ​ម៉ូយ​។ នៅ​ទីបំផុត​….​ចុង​ក្រោយ​បន្ធូ​បន្ថយ​បញ្ចុះ​តំលៃ​ត្រឹម​២០០០​ដុល្លារ ក៏​អនុញ្ញាតអោយ​ឡាន​ដឹក​ទំនិញ​បា​កាស់​នោះ​ចេញ ពី​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ឆ្នាំង នៅវេលា​ម៉ោង​៧​និង​៥០​នាទី​ព្រលប់​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ក្រោយពី​ចាប់​ឃាត់​បាន​ចំនួន​៥​ម៉ោង គឺ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ដដែល​។​

​ម្ចាស់​ទំនិញ​ដែល​រង​ការឈឺចាប់​ពី​ទង្វើ​គយ និយាយ​ប្រាប់​គេ​ថា​៖ មិនគួរណា​លោក​មេ​គយ​ខេត្ត​កំពង់ឆ្នាំង ធ្វើបាប​ពួកគាត់ គ្រាន់​តែ​រកស៊ី​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​បញ្ហា​ក្រពះ​ប៉ុណ្ណោះចឹង​សោះ​..? នៅពេល​រួចខ្លួន​(​មេ​គយ​ហ៊ាល​)​មិន​លើក​ទូរស័ព្ទ​ដើម្បី​ស្តាប់​ទទួលយក​ហេតុផល សុខចិត្ត​អោយ​កូនចៅ​ឈ្មោះ ណាល់ ជា​អ្នកដើរតួ​ជម្រិត ដោយឡែក​ខ្លួនឯង​ជា​មេ​កើយ​ដើលេង ដឹក​កំណាន់ចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ​ទៅវិញ​។​

​តាម​សម្ដី​ម្ចាស់​ទំនិញ​បានអោយដឹង​ទៀត​ថា គយ​ចល័ត​របស់លោក ហ៊ាល ទូច ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​អោយ​កូនចៅ​ចាប់​រថយន្ត​កង់​៦ ដឹក​ភេសជ្ជ​បា​កាស់ ចំនួន​១៥០​កេស ដែល​ដឹក​ចេញ​ហួស​ទីក្រុង​ខេ​កំពង់ឆ្នាំង​ប្រមាណ​ជិត​៥​គីឡូម៉ែត្រ ដោយ​គ្រាន់តែ​មិន​បាន​ប្រាប់​ដំណឹង​ដល់​គយ ក៏​កើត​ជា​កំហឹង​ទល់​កំហល់ ដេញចាប់​អូស​យកមក​ដាក់​នៅ​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ឆ្នាំង រើ​អីវ៉ាន់​ចេញពី​ឡាន​។​

​ម្ចាស់​ទំនិញ​អះអាងថា​៖ គាត់​ដឹក​យក​មក​អោយ​ម៉ូយ​តាម​ខេត្ត​សោះ លោក​គយ​គាត់​ប្រើ​អំណាច​បញ្ជា​អោយ​កូនចៅ ដោយ​លើក​ហេតុផល​ថា មិន​ចូល​ប្រាប់ មិន​ចូល​បង់លុយ រួច​ជម្រិត​ទារ​៥០០០​ដុល្លារ ចុងក្រោយ​ក៏​យល់ព្រម​យក​ត្រឹម​២០០០​ដុល្លារ បង់​អោយ​តាមរយៈ​គយ​ឈ្មោះ (​ណាល់ ) ទុក​អោយ​ទើប លោក ហ៊ាល ទូច ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ឆ្នាំង អនុញ្ញាត​អោយ​ឡាន​ចេញ​ឡាន​។​

​ឈ្មួញ​ខាងលើ​បាន​និយាយថា​៖ ក្នុងនាម​ជា​មេ​គយ និង​ជា​មន្ត្រីរាជការ​រដ្ឋបាល​មុខងារសាធារណៈ លោក ហ៊ាល ទូច មិន​គួរ​យក​អំណាច តួនាទី ភារកិច្ច ជា​សមត្ថកិច្ច​បង្ក្រាប​ទំនិញ​គេច​ពន្ធ ប្រមូល​ពន្ធ​ជូន​រដ្ឋ តែ​បែ​ជា​មក​ធ្វើ​ការងារ​ខុស​គោលដៅ មក​ចាប់​ឡាន​ដឹក​ទំនិញ​បន្តិចបន្តួច អោយ​បង់លុយ ហើយ​ខ្លួន​ដឹក​កំណាន់ចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ លើ​គំនរ​ទុក្ខ ទឹកភ្នែក​ពី​ប្រជាជន​ដឹកទំនិញ​តិចតួច​គ្រាន់​រក​អង្ករ​ច្រក​ឆ្នាំង​នោះ​សោះ​។​

​ប្រភព​បាន​បញ្ជាក់ថា​៖ លោក ហ៊ាល ទូច ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ឆ្នាំង បាន​អោយ​ឈ្មួញ​ដឹក​ទំនិញ​ពី​ព្រំដែន​ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ត្រូវ​បង់លុយ​ក្បាល​ឡាន ចាប់ពី​១០០​ដុល្លារ ដល់​៣០០​ដុល្លារ ឬ​៥០០​ដុល្លារ ពេល​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង មាន​ឡាន​កង់​១០ និង​ឡាន​យី​ឌុប ជាដើម​។​ករណី​ឡាន​ដឹក​ប្រេងម៉ាស៊ីន​ពី​ភ្នំពេញ យកទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត ហើយ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​ក៏​បង់លុយ ថ្នូរ​និង​ការ​មិន​បង្ក្រាប​។​

​ដោយ​មិន​អាច​ទាក់ទង​សុំ​ការពន្យល់​បាន​សារព័ត៌មាន​យើង ស្នើ​អោយ​លោក ហ៊ាល ទូច ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ឆ្នាំង​ជួយ​បំភ្លឺ​ជូន​មហាជន​អោយបាន​ដឹង​ពី​រឿង​ហ្នឹង​ផង​ថា​វា​យ៉ាងម៉េច​?៕

Filed in: ព័ត៌មានសំខាន់