សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ខៀវ​កាញារីទ្ធ​៖ មានតែ​សារព័ត៌មាន​ប្រភេទ​ទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មាន​អន​ឡាញ​ទេ​ការពារ​ដោយ​ច្បាប់​..

លោក​ខៀវ​កាញារីទ្ធ​៖ មានតែ​សារព័ត៌មាន​ប្រភេទ​ទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មាន​អន​ឡាញ​ទេ​ការពារ​ដោយ​ច្បាប់​..

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បំភ្លឺ​នៅ​ចំពោះមុខ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ថា​៖ ការ​បង្ហោះ​នៅលើ Facebook មិន​ត្រូវបាន​ច្បាប់​ការពារ​នោះ​ទេ មានតែ​សារព័ត៌មាន​ប្រភេទ​ទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មាន​អន​ឡា​ញ គឺ​ការពារ​ដោយ​ច្បាប់​។​

​លោក​រដ្ឋមន្ត្រី​បន្តថា​៖ ការ​បង្ហោះ​ចែកចាយ​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម Facebook មិនមែន​ជា​ការផ្សាយ​ព័ត៌មាន​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នោះទេ មានតែ​ប្រភេទ សារព័ត៌មាន​តាម​ទូរទស្សន៍ សារព័ត៌មាន​តាម​វិទ្យុ សារព័ត៌មាន​កាសែត និង​សារព័ត៌មាន Online មានច្បាប់ គឺ​បាន​ការពារ​ដោយ​ច្បាប់​របប​សារព័ត៌មាន​ជា​ធរមាន​។​

​ការលើក​ឡើង​លោក ខៀវ កាញារីទ្ធ បន្ទាប់​ពី​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បានបង្ហាញ​ការ​ងឿ​យ​ឆ្ងល់ នៅពេល​ដែល​អ្នកលេង Facebook មួយចំនួន​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន ហើយ​ធ្វើការ​បង្ហោះ​ចែកចាយ ផ្សព្វផ្សាយ ដំណឹង​មិន​ច្បាស់លាស់​តាម​តែ​អំពើ​ចិត្ត​។​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មេសា​ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។​

​ក្រសួង​ព័ត៌មាន​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ លើ​ការ ផ្សាយ​គ្រឿង​ស្រវឹង និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​មាន​វិទ្យុ ទូរទស្សន៍ កាសែត និង​គេហទំព័រ ដើម្បី​ពង្រឹង​ការផ្សព្វផ្សាយ​ឱ្យស្រប​តាម​គោលការណ៍ និង​ច្បាប់​ស្ដីពី របប​សារព័ត៌មាន​នៅ​កម្ពុជា​។ កិច្ចប្រជុំ​នេះ ធ្វើឡើង កាលពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​អំពី ទិដ្ឋភាព​ជាក់ស្តែង​ចំពោះ​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការផ្សាយ ព័ត៌មាន​មិន​ពិត រួម​ទាំង​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការផ្សាយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ សេព​គ្រឿង​ស្រវឹង បង្ក​ផលប៉ះពាល់​ដល់​សន្តិ​ជាតិ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ចំពោះ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ក្រសួង​ព័ត៌មាន បាន​ធ្វើការ​ជូនដំណឹង​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូ​រ ទស្សន៍ កាសែត ទស្សនា​វ​ដ្តី និង​អា​ហ្វីស ប៉ាណូ ទាំងអស់​ដាក់​ពាក្យស្លោក​នៅ ក្រោម​ស្ពត ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង បើ​ស្រវឹង​កុំ​បើកបរ ឬ​បើក​បរកុំ​សេព​គ្រឿង​ស្រវឹង​។ ទន្ទឹមនេះ ត្រូវ​បញ្ចប់​រាល់​ការ ចាក់ផ្សាយ​ស្បត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ផ្តល់​រង្វាន់ និង​ធ្វើការ​ចាប់​រង្វាន់ ជា​លុយ សម្ភារ ផ្សេងៗ​ដល់​អតិថិជន​។​

​ជាមួយគ្នានេះ​លោក​ខៀវ​កាញារីទ្ធ​បាន​បន្ដថា ក្រសួង​ព័ត៌មាន ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុនផលិតស្រាបៀរ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​គោលបំណង​ពង្រឹង​ក្រម​ប្រតិបត្តិ គឺ​ដើម្បី​ធានា​ថា​រាល់ សកម្មភាព​ការ​ផ្សព្វ ផ្សាយ ទីផ្សារ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម និង​ការឃោសនា លក់ ផលិតផល​គ្រប់បែបយ៉ាង ដែល​ទាក់ទង គ្រឿង​ស្រវឹង ឱ្យបាន​ត្រឹមត្រូវ​។​លោក​រដ្ឋមន្ត្រី​ក៏​បានឲ្យដឹង​ថា​ក្រសួង ក៏​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ថែមទៀត​។​

Filed in: ព័ត៌មានជាតិ