សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាវុធហត្ថ​ក្រុង​ក្រចេះ បើក​យុទ្ឋនាការ​ក្តៅបង្ក្រាប​គ្រឿងញៀន​រយះពេល​២​ថ្ងៃ​ជាប់​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់

អាវុធហត្ថ​ក្រុង​ក្រចេះ បើក​យុទ្ឋនាការ​ក្តៅបង្ក្រាប​គ្រឿងញៀន​រយះពេល​២​ថ្ងៃ​ជាប់​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់

កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ផាន សុ​ភក្ត្រ​វាសនា ដោយ​មាន​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ក្រចេះ បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ក្នុង​គោលដៅ​ពីរ​ផ្សេង​គ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់ និង​ដកហូត​វត្ថុតាង​ជាច្រើន​។​

​លោក​វរសេនីយ៍ត្រី ផាន សុ​ភក្ត្រ​វាសនា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ ប្រើប្រាស់ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់​នេះ គឺ​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ១៣:០០​នាទី កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ និង​ដោយ​មាន​ការសម្របសម្រួល ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ក្រចេះ បាន​ចុះ​បង្ក្រាប​នៅ​ចំនុច​ផ្សារ​អូរ​ឬ​ស្សី ស្ថិតនៅ​ភូមិ​អូរឫស្សី ១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​។​

​ទី​១-​ឈ្មោះ ស៊ុន សុធី ភេទ ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។
២-​ឈ្មោះ ជូ ឌី​ណែ​ត ភេទ ប្រុស អាយុ ២៦ ឆ្នាំ​
​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​០២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​
​ទី​៣-​ឈ្មោះ គង់ វ៉ាន់​ណែ​ត ភេទ​ស្រី អាយុ ៣៧ ឆ្នាំ​
​រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ។ ដោយ​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​ម៉ា​ទឹកកក សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០២ កញ្ចប់​តូច និង​ទូរស័ព្ទ​ម៉ាក​អូ​ប​ប៉ូ (OPPO) ០១​គ្រឿង​។

​លោក​វរសេនីយ៍ត្រី ផាន សុ​ភក្ត្រ​វាសនា បាន​បន្តថា នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ សហកា​ជាមួយ អាវុធហត្ថ​ស្រុក​ឆ្លូង ចុះបង្ក្រាប ករណី​ចែកចាយ និង​ប្រើប្រាស់ នូវ​សារធាតុ​
​ញៀន ចំនួន​៣ គោលដៅ​ក្នុង​ភូមិសាស្ត្រ ស្រុក​ឆ្លូង ដោយ​មាន​ការសម្របសម្រួល ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ក្រចេះ​។​

​លោក​បាន​បញ្ជាក់ថា ក្នុងនោះ កម្លាំង​អាវុធហត្ថ ឃាត់​បាន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់​បន្ថែម​៖ ទី​១
-​ឈ្មោះ​ម៉ាត់ វ៉ា​រ៉េ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។
​ទី​២-​ឈ្មោះ សារី ម៉ា​ស៊ីតោះ ភេទ​ស្រី អាយុ ៣៦ ឆ្នាំ​រស់នៅ​ភូមិ​ឈើទាល​ភ្លោះ​
​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ដកហូត​វត្ថុតាង​រួមមាន​៖១-​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៣​កញ្ចប់​។​
​ទី​៣-​ឈ្មោះ វិស្យា ឆៃ​វី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ដកហូត​វត្ថុតាង​រួមមាន​៖១ -​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​) សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១ កញ្ចប់​តូច និង​ម៉ូតូ​ស៊ី​ប៊ី​អរ (CBR) ១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ឃាត់ខ្លួន​និង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដើម្បី​បន្ត​និតិ​វិធី​ច្បាប់​៕ ដោយ​កិះ​ខន​

 

Filed in: សន្តិសុខសង្គម