សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​)​មន្ត្រី​ប៉េអឹម​កំពុង​រត់​ដោះលែង​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង​សមត្តកិច្ច​ឃុបឃឹត​គ្នា​បើក​ឲ្យចូល​មក​ឈួស​ត្រាយផ្លូវ​ដឹក​ឈើ​នៅ​រតន​:​គី​រី​!

ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​)​មន្ត្រី​ប៉េអឹម​កំពុង​រត់​ដោះលែង​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង​សមត្តកិច្ច​ឃុបឃឹត​គ្នា​បើក​ឲ្យចូល​មក​ឈួស​ត្រាយផ្លូវ​ដឹក​ឈើ​នៅ​រតន​:​គី​រី​!

រតនៈគីរី​៖​ជន​ជាំតិ​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង​ដែល​មក​ឈួស​ដីព្រៃ​ត្រាយផ្លូវ​ដឹកឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​កាលពី​ថ្ងៃ​ទី​១៦​មេសា​ត្រូវបាន​បញ្ជូន​ទៅ​តុលាការខេត្ត​រតន​:​គី​រី​ហើយ​កាលពី​ថ្ងៃ​ទី​១៩​មេសា​។

​ម្សៀ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​)​មេ​ឈ្មួញ​ឈើ​ប្រចាំខេត្ត ត្រូវបាន​គេ​រាយការណ៍​ថា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ បាន​ចូល​ជួប​លោក ជា ពេជ្រ ព្រះរាជ​អ​ជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី តែ​មិនដឹងថា ការពិភាគ្សា​នេះ​ជា​រឿង​ការងារ​ក្នុងនាម​ជា​មន្ត្រី​យុត្តិធម៍​ជា​មួយអយ្យការ ឬ​មួយ​យ៉ាងណា​នោះទេ​..?​។​

​ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេក្លោង​ធំ​ជាងគេ​ក្នុង​មុខ​ជំនួញ​ឈើ​នៅ​ខេត្តរតនគិរី​សម័យកាល​លោក​គឹម​រស្មី​ជា​មេ​ប៉េអឹម​។ ណុប​ណាក់​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម និង​ធានា​ចេញមុខ​រត់ការ​ផ្លូវ​អោយ​ឈ្មួញ​ផ្សេងៗ​ផងដែរ ក្នុង​១​ឡាន​យី​ឌុប ចាប់ពី​១២០០០​ដុល្លារ​ដល់​១៨០០០​ដុល្លារ ឬ​២០០០០​ដុល្លារ តាម​កាលៈទេសៈ​ជាក់ស្តែង​ស្ថានភាព​តឹងរឹង ធូ​ស្រាល​នោះ​។​

ពាក់ព័ន្ធ​និង​យក​ជនជាតិ​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង​មក​ត្រួសត្រាយ​ឈូសឆាយ​ផ្លូវ​ដើម្បី​អូស​ឈើ​នោះ​មាន​សេចក្តីរាយការណ៍​ថា គឺ​ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) បាន​យក​លុយ​ពី​ថៅកែ​វៀតណាម​មក​រត់ការ​?​។​ពេល​ជនជាតិ​វៀត និង​គ្រឿងចក្រ​បាន​ចូល​ទឹកដី​កម្ពុជា ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) បន្ត​យក​លុយ​ពី​ថៅកែ​វៀតណាម​ឈ្មោះ​(​ដេ​វ​)..​និង​ឈ្មោះ​កុង​ចរ​ហៅ​(​អា​កូន​ឆ្កែ​)​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​ចេះ​បកប្រែ​ភាសា​ខ្មែរ​និយាយ​បាន​ដោយ​ប៉ៃ​ឡាំៗ ។​

​ផ្ទុយ​ទៅ​វិញ​ជា​លទ្ធផល​គម្រោង​បំផ្លាញ​ព្រៃឈើ​នេះ​ត្រូវ​បាន​បរាជ័យ បន្ទាប់​ពី​បែកធ្លាយ​ដល់​កាសែត​និង​សមត្តកិច្ច​ផ្សេង​។ តាម​ដំណឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​ថៅកែ​វៀតណាម​ឈ្មោះ (​ដេ​វ​) ដែល​បាន​អោយ​លុយ​ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​ឡើងមក​ខេត្ត​មណ្ឌលគិរី ដើម្បី​រក​អ្នក​ស្គាល់​អោយ​ជួយ​រត់​ការបញ្ចៀស​ការឃុំ​ខ្លួន​ជនជាតិ​វៀតណាម ខណៈ​ខាង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​នោះ​ត្រូវ​បស​ន ទៅ​សាលាដំបូង​ខេត្ត​រតនគិរី​។​

​តាម​ផែនការ​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម​១២​នាក់ ដែល​ឃាត់ខ្លួន​
​បញ្ជូន​ទៅ​ខាង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី គេ​អាច​រក​វិធី​ធ្វើ​កិច្ចសន្យា​បណ្តេញចេញ​តាម​ច្បាប់​អន្តោប្រវេសន៍ ប៉ុន្តែ​មិន​ទាន់​អនុវត្ត​តាម​នីតិវិធី​នេះ​បាន ខណៈ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ផង​នោះ​ដែរ​។​

​គួ​រម្លឹកថា​៖ ក្រោយពី​សមត្ថកិច្ច​ប្រគល់​ជនសង្ស័យ ជា​ជនជាតិ​១២​នាក់​ទៅ​ខាង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី គឺ​គ្រឿងចក្រ​៦​គ្រឿង​បាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន នៅក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ដ​រតន​:​គិរី ស្ថិត​នៅ​ចំណុច​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនៈគិរី​។​

​បើ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង គឺ​ចូល​មក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៤ ក្នុង​ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម​។ តាមរយៈ​ឈ្មោះ សេក វរៈ ប្រធាន​ក្រុមហ៊ុននុ​ភាព​សុភី និង​ជនជាតិ​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ 2331 24 234​។​

​ប៉ុន្តែ​លេចឮ​ថា ការធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​គឺថា​៖ ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង គឺ​ចូល​មក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៣,៨ ប្រយោជន៍​ផុត​ការទទួលខុសត្រូវ​ពី​មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ និង​មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​។ ប៉ុន្តែ​បើ​ចូល​តាម​តាម​បង្គោល​លេខ​១៣,៨ គឺ​គ្មាន​កន្លែង​ឆ្លង​មក​រួច​ទេ ព្រោះ​ជា​អូរ និង​ទឹក​។​

​ករណី​នេះ​បើ​ខាង​កម្លាំង​កងរាជអាវុធហត្ថ​បើក​កា​រសើប​អង្កេត​ស្រាវជ្រាវ តាមរយៈ​បណ្តឹង​បរិហារ អាច​ស្រាវ​ឃើញ​ការពិត ខណៈ ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី អតីតៈ​ជា​មេក្លោង​ធំជាងគេ​ក្នុង​មុខជំនួញ​ឈើ​នៅ​ខេត្ត​រតនគិរី ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម មាន​តម្រុយ​ពិរុទ្ធភាព​ខ្លះៗ គឺ​អាច​អញ្ជើញ​គាត់​មក​បំភ្លឺ​ដើម្បី​អោយ​អស់​មន្ទិល​ក្នុង​បទល្មើស​នេះ​។​

​ចំពោះ​ការឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម ១២​នាក់ អ្នកច្បាប់​បាន​លើកឡើង​ថា​៖ យោងតាម​មាត្រា​១៣ នៃ​ក្រម​ព្រហ្មទណ្ឌ បទ​៖ (​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស​) បទល្មើស​ត្រូវ​បាន​ចាត់​ថា​ប្រព្រឹត្ត​នៅ​លើ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កម្ពុជា​មាន​យុត្តាធិកា​ដាក់ទោស​មិនមែន​ឃុប​ឃឹត​គ្នា​ដោះលែង​ទេ​។​ជាង​នេះ​ទៀត​ត្រូវតែ​រក​មុខ​សមត្តកិច្ច​ឃុបឃឹត​មក​ផ្តន្ទាទោស​ផង​ដែរ​ទើប​មាន​តម្លាភាព​៕

Filed in: ព័ត៌មានជាតិ