សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​និង​សមត្តកិច្ច​កំពុង​រក​វិធី​ដោះលែង​យួន​ដែល​ចូល​ឈូស​ដី​ក្នុង​ខេត្ត​រតនៈគីរី​ដោយ​គ្មាន​រកមុខ​អា​ណា​ដែ​លឃុប​ឃឹត​ឲ្យ​ជាប់គុក​ទេ​?

​ឈ្មួញ​និង​សមត្តកិច្ច​កំពុង​រក​វិធី​ដោះលែង​យួន​ដែល​ចូល​ឈូស​ដី​ក្នុង​ខេត្ត​រតនៈគីរី​ដោយ​គ្មាន​រកមុខ​អា​ណា​ដែ​លឃុប​ឃឹត​ឲ្យ​ជាប់គុក​ទេ​?

រតនៈគិរី​ ៖​ មាន​សេចក្តីរាយការណ៍​ថា​អា​ឡូ​វ​មាន​អ្នករត់​ការដោះលែង​វៀតណាម​១២​នាក់ យក​គ្រឿងចក្រ​០៦​គ្រឿង​ដែល​សមត្តកិច្ច​ចាប់កាលពី​ថ្ងៃ​ទី​១៦​មេសា​ឆ្នាំ​២០១៩​ព្រោះ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​មក​ឈូ​ល​ឆាយ​ដីព្រៃ​ក្នុង ខេត្ត​រតនគិរី​?!​។

​សូមបញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ បាន​នាំ​គ្រឿងចក្រ ចូល​មក​ដី​ខ្មែរ ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ បង្គោល​ការពារ​ព្រំដែន លេខ ១៤ ក្នុង​ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ ៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង ) ខេត្តរតនគិរី​ក្រោម​ការឃុបឃឹត​ពី​មន្ត្រី​ខ្មែរ​យើង​។​ព្រោះ​សកម្មភាព​ឈូសឆាយ​ដី​ធ្វើ​ឡើង​នៅ ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន ៧១១ ស្រុក ម៉រៃ ខេត្ត​ក​ន្ទុំ ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វិរៈ តំណាង​ក្រុមហ៊ុននុ​ភាព​សុភី និង វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ២៣៣១២៤២៣៤​។​

​ករណី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​គ្រឿងចក្រ​ខាងលើនេះ លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់ ថា ខាង​ជំនាញ​កំពុង​រក​អ្នកបកប្រែ​សាកសួរ​ធ្វើ​កំណត់ហេតុ តើ​មានច្បាប់​អនុញ្ញាតិឲ្យ​ចូល​ដី​ខ្មែរ​ដែរ ឫ​អត់ ចំណែក​គ្រឿងចក្រ អញ្ជើញ​ខាង​សាខាគយ​មក​ត្រួតពិនិត្យ​។​
​រហូតដល់​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ ជនជាតិ​វៀតណាម​ទាំង​១២​នាក់ កំពុង​សាកសួរ​នៅ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី នេះ​បើ​តាម​ការបញ្ជាក់​ឱ្យដឹងពី លោក​ឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរង​ទទួលបន្ទុក​ការងារ​អន្តោប្រវេសន៍​។​

​ដោយឡែក គ្រឿងចក្រ ចំនួន ៦​គ្រឿង ខាង​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី បាន​កំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី​។​តែ​ក៏​មាន ប្រភព​ព័ត៌មាន​ដោយឡែក​ផ្សេងទៀត បង្ហើប​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ករណី​ខាងលើ​នេះ​មាន​អ្នក​អន្តរាគមន៍ ដើម្បី​ជួយ​សម្រួល​ដោះលែង​ពួកគេ ក្រៅ​សំណាញ់​ច្បាប់​។​

​ក្រោយ​ឃាត់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ ជនជាតិ​វៀតណាម ចំនួន ១២​នាក់ ឱ្យ​ទៅ​ខាង នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​រតនគិរី ចាត់ការ​តាម​នីតិវិធី​។ គ្រឿងចក្រ​ដែល​ជនជាតិ​យួន​បើក​ចូល ឈូសឆាយ​ដី​ខ្មែរ​ជា​ប្រភេទ​( ប៊ុល​ដេ​៦០ )​ចំនួន​៦ គ្រឿង ចូល​មក​ឈូសឆាយ យក​ព្រៃឈើ ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តាមផ្លូវ​ចំណុច បង្គោល​ឡាក់​លេខ​១៤ ក្នុង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី ជ្រក​ក្រម ក្រុមហ៊ុននុ​ភាព​សុភី​ដើម្បី​ធ្វើ​ដេប៉ូ​ស្ទុក​ឈើ នៅក្នុង​តំបន់ អូរ​តា​យ៉ាក ។​

​តាម​សេចក្តីរាយការណ៍​គ្រឿងចក្រ​ដែល​ពួក​ឈ្មួញ​និង​សមត្តកិច្ច​ថ្លើមធំ​ឃុប​ឃឹត​ទាំងនេះ​វា​បាន​ចូល​មក​តាំងពី ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ ២០១៩​មក​ម្លេៈ​។

​សម្ដេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​នា​ពេលកន្លងមក យូរ​ហើយ​ដោយ ហាម​ដាច់ខាត មិន​អោយ​ប្រើ​ច្រករបៀង​មិន​ឱ្យ​ប្រើប្រាស់​ច្រក​ព្រៃ ដោយ​សម្ត​តេច​បានចាត់ទុក​ច្រក​ទាំងនោះ​ជា​ច្រក​ចោរ​។​សម្ដេច​ក្រឡាហោម ក៏​បាន​ដាក់​បទ​ជាក់​បញ្ជា​ទៀត​ហាម​ដាច់ខាត មិន​ឱ្យ​ជួល​ដី នៅតាម​ព្រំដែន អោយ​ជន​បររទេស​កុំឲ្យ​មាន​ពាក្យ​ថា ដី​ខ្មែរ​ស្រែ​វៀតណាម ដី​ខ្មែរ​ស្រែ​ឡាវ ដី​ខ្មែរ​ស្រែ​ថៃ ។ ឥឡូវ​ការចាប់​នេះ​វា​មិន​ត្រឹម​ត​ផាកពិន័យ​ឬ​ដាក់​គុក​ទេ​តែ​ត្រូវ​រក​អ្នក​ឃុប​ឃឹត ជាមួយ​ជន​បរទេស ផ្គើន ទៅនឹង​បទ​បញ្ជា សម្ដេច​ក្រឡាហោម​ដាក់គុក​ផងដែរ​។ ប្រជាជន និង​មន្ត្រីរាជការ​នៅ​ខេត្ត​រតនគិរី​សង្ឃឹម​លើ​សម្ដេច​នឹង​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​និង​អ្នកពាក់ព័ន្ធ​ទាំងនេះ​ជាមិនខាន​។​

 

Filed in: ព័ត៌មានជាតិ