សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជូន​ខ្លួន​ជនសង្ស័យ ៤​នាក់ ២​ករណី ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន ទៅ​តុលាការ​ខេត្ត​ក្រចេះ​

បញ្ជូន​ខ្លួន​ជនសង្ស័យ ៤​នាក់ ២​ករណី ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន ទៅ​តុលាការ​ខេត្ត​ក្រចេះ​

​ក្រចេះ​៖ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត បញ្ជូន​ខ្លួន​ជនសង្ស័យ ៤​នាក់ ២​ករណី ពាក់ព័ន្ធ​នឹង​ករណី រក្សាទុក និង​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទៅ​តុលាការ​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦  ​ក្រោយពេល​មន្ត្រី​ជំនាញ ធ្វើ​តេស​ម្ស៉ៅ​ក្រាម​ពណ៌​ស​ដែល​ដកហូត​បាន ដោយ​បញ្ជាក់​ថា គឺ​ពិតជា​គ្រឿងញៀន មេតំ​ហ្វេ​តា​មីន ។

​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត លោក គង់ ស៊ីដន បានអោយដឹងថា ជនសង្ស័យ ទី​១ ឈ្មោះ ត្រិ ណាវី ភេទ​ប្រុស អាយុ ២០​ឆ្នាំ , ទី​២ ឈ្មោះ យេ​ស ហ្វាស​ល់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ និង​ទី​៣ ឈ្មោះ សាន់ អា​ហ្វីន ភេទ​ប្រុស អាយុ ២០​ឆ្នាំ  ជនសង្ស័យ​ទាំង​បី​នាក់ ជា​ជនជាតិ​ខ្មែ​ឥស្លាម មាន​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ជំនីក ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

​លោក បាន​បន្តថា ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើនេះ គឺ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំបូរ  ធ្វើ​ការបង្ក្រាប​ចាប់​ឃាត​បាន កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ នៅ​ចំនុច​មាត់​ច្រាំងទន្លេ ឋិត​ក្នុង​ភូមិ​កែង​ប្រសាទ​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ ។ ដោយ​ក្នុង​នោះ សមត្ថកិច្ច បាន​ឆែកឆេរ​រកឃើញ និង​ដកហូត​បាន​វត្ថុ​តាំង​រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស ១​កញ្ចប់​ធំ ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ និង​ទូរ​សព្ទ័​ចំនួន ៣​គ្រឿង ចិញ្ចៀន ១​វង់ ប្រាក់​រៀល​ចំនួន ១៤,៦០០​រៀល និង​ប្រាក់​ដុល្លា ចំនួន ៥០​ដុល្លា​។

​ចំណែកឯ ជនសង្ស័យ​ទី​៤ ឈ្មោះ ពិន សុខ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកនេសាទ​ត្រី រស់នៅ​ភូមិ​ថ្មី ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​ឆែកឆេរ ដកហូត​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស ចំនួន ២​កញ្ចប់​តូច ម៉ូតូ ម៉ាក អាសង់កា​រ៉េ ១​គ្រឿង ទូរ​សព្ទ័​ដៃ ២​គ្រឿង ។
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៤​នាក់ ត្រូវបាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត បញ្ជូន​ខ្លួន​ជនសង្ស័យ ៤​នាក់ ២​ករណី ពាក់ព័ន្ធ​នឹង​ករណី រក្សាទុក និង​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទៅ​តុលាការ​ខេត្ត​ក្រចេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕
​ដោយ កិះ ខន​

 

IMG-20160727-WA0027 IMG-20160727-WA0025

Filed in: គ្រឿងញៀន