សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​អាច​ជិះ​រថភ្លើង​ឆ្លង​ចូល​ដី​ថៃ​បាន​និង​ដឹក​ទំនិញ​ឆ្លងស្ពាន​ថ្មី​ស្ទឹង​បត់​

​កម្ពុជា​អាច​ជិះ​រថភ្លើង​ឆ្លង​ចូល​ដី​ថៃ​បាន​និង​ដឹក​ទំនិញ​ឆ្លងស្ពាន​ថ្មី​ស្ទឹង​បត់​

ប៉ោយ​ប៉ែត​៖“​ទូរថភ្លើង​ចំនួន​៤​ទូ ដែល​រដ្ឋាភិបាល​ថៃ​ផ្តល់​ជូន​មក​កម្ពុជា​តាម​សំណើរ​សម្តេច​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​ម​មន្ត្រី​កម្ពុជា បាន​បញ្ជូន​មក​ស្ថានីយ​ប៉ោយ​ប៉ែត កាលពី​ព្រឹក​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ។

​សមត្តកិច្ច​ជំនាញ​បាន​សាកល្បង និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស មុន​នឹង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចារ​និង​សម្តេច​តេជោ​ជិះ​រថភ្លើង​ពី​ស្ថានី​យបាន​ខ្លង​លឹក​របស់​ថៃ​មកកាន់​ស្ថានីយ​ប៉ោយ​ប៉ែត នា​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខនេះ ។​សូម​ជម្រាប​ជូន​ថា​រថភ្លើង​មួយ​ខ្សែ​នេះ​មាន​ចំនួន​៤​ទូ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជា​៣២០​នាក់ ។​

​នៅ​ថ្ងៃ​ទី​២២​មេសា​ឆ្នាំ​២០១៩​ក្រៅពី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​តាម​ផ្លូវ​ដែក​(​ប៉ោយ​ប៉ែត​-​ខ្លង​លឹក​) នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ក៏​នឹង​សម្ពោធ​ស្ពាន​ស្ទឹង​បត់​ភ្ជាប់​ព្រុំដែន​កម្ពុជា​ថៃ​ដែល​នឹង​ក្លាយជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​៨​មេសា​ឆ្នាំ​២០១៩​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងឱ្យដឹងថា ក្នុងឱកាស​ដែល​រូបលោក រួម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថៃ ចុះ​ពិនិត្យ​មើល​ស្ពាន​ស្ទឹង​បត់ ដើម្បី​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២២ ខែ​មេសា ខាងមុខនេះ​។​

​លោក​ទេសរដ្ឋុមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ស្ពាន​ស្ទឹង​បត់​នេះ បាន​កសាង​ដោយ​វិស្វករ​ថៃ​ទាំងស្រុង​តែ​ម្តង ដែល​មាន​ប្រវែង ៦០៥​ម៉ែត្រ ក្នុង​នោះ​ខាង​កម្ពុជា​មាន​ប្រវែង ២១៥​ម៉ែត្រ​។ ស្ពាន​នេះ​ដែរ ភាគី​ថៃ​ជា​អ្នកចេញលុយ​ទាំងស្រុង ដោយ​បាន​ត​ភ្ជាប់​ប្រទេស​ថៃ និង​កម្ពុជា ដែល​ទុក​សម្រាប់​តែ​ដឹក​ទំនិញ​តែប៉ុណ្ណោះ ខណៈ​អ្នកដំណើរ​ត្រូវ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ទៀតថា ភាគី​ថៃ​ក៏បាន​ផ្តល់​ប្រាក់​កម្ចី ដើម្បី​សាងសង់​ប៉ុស្តិ៍​ត្រូវ​ពិនិត្យ​នៅ​តាម​ព្រំដែន​ផងដែរ​។
​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់ – បាន​ណង​អៀង​) ត្រូវបាន​សាងសង់​ឡើង​ក្រោម​ជំនួយ ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើ​នឹង​ប្រមាណ ២៦.៤២​លាន​ដុល្លារ​អាមេរិក មាន​បណ្តោយ​សរុប​ប្រវែង​៦០៥​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ អនុវត្ត ការសាងសង់​ដោយ​កងវិស្វកម្ម​ថៃ​។​

Filed in: ព័ត៌មានជាតិ