សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង្គ្រាម​ដណ្តើម​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​សមត្តកិច្ច​របួស​មួយ​បាន​១​លាន​រៀល​!

សង្គ្រាម​ដណ្តើម​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​សមត្តកិច្ច​របួស​មួយ​បាន​១​លាន​រៀល​!

ខេត្ត​ព្រះសីហនុ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩​មេសា​ឆ្នាំ​២០១៩​អំពើហឹង្សា​រវាង​ប្រជាពលរដ្ឋ​ចាប់ដី​និង​សមត្តកិច្ច​ខេត្ត​ព្រះសីហនុ​ដឹកនាំ​កម្លាំង​មក​ដណ្តើម​យក​ដី​តាម​សាលក្រម​តុលាការ​ជូន​លោក​ឧត្តមសេនីយ៍ជុំ​សាវុធ​ជា​លើក​ទី​២​បណ្តាលឲ្យ​មាន​អ្នក​រងរបួស​ទាំងស​ង​ខាង​។

​តែ​អ្វី​ដែល​ជា​ការចាប់អារម្មណ៍​គឺ​ខាង​សមត្តកិច្ច​ណា​ដែល​រង​របួស​ទទួល​បាន​ការឧបត្ថម្ភ​១​លាន​រៀល​ម្នាក់​ដែរ​ខុស​ពី​ការបង្ក្រាប​លើក​មុន​ចាប់​មន្ត្រី​ដាក់គុក​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង ស្រុក​ព្រៃនប់ មាន​ប្រជាពលរដ្ឋ​ជាច្រើន គ្រួសារ បាន​នាំគ្នា​ធ្វើ​ការតវ៉ា ដោយ​បាន​កាប់​ដើមឈើ មក​បាំងបិទ​ផ្លូវជាតិ​លេខ​៤​ស្ថិតក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ បណ្តាលឲ្យ​មាន​ការកក​ស្ទះ មួយ​ស្របក់ ទើប​មាន សមត្ថកិច្ច​ចុះ​មក​ធ្វើការ អន្តរាគមន៍ សម្រួល​ផង​ដាក់​កម្លាំង​រុះរើ​ផ្ទះ​ដែល​សមត្តកិច្ច​ថា​សង់លើ​ដី​លោក​ជុំ​សាវុធ​ផង​បាន​១០០​ភាគរយ ។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ទាំងនោះ ក៏​បាន​ធ្វើការ​តវ៉ា​ជា​លើក​ទី​២ ដោយ​ម្តងនេះ​មាន​ការ​យក​ដុំថ្ម និង​មែកឈើ ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល​១​ម៉ោង​ពេល​សមត្តកិច្ច​បំបែកក៏​ផ្ទះ​ហឹង្សា​គប់​ដុំ​ថ្ម​ដាក់​សមត្តកិច្ច​ដូច​លាជផ្ទុះ ។​អំពើហិង្សា ដោយ​មាន​ការ​គុំ​ដុំថ្ម​ក្រោម​ហេតុផល​ការពារ​ផ្ទះ​របស់​ខ្លួន​នោះ បណ្ដាល​ឲ្យ​មន្ដ្រីនគរបា​ល​ចំនួន ៤​នាក់ និង​ប្រជា​ការពារ​ចំនួន ២​នាក់​ទៀត បាន​ទទួល​រងរបួស​បែកក្បាល ក្នុងនោះដែរ ក៏​មាន​រថយន្ត​ចំនួន ៣​គ្រឿង បាន​រង​ការខូចខាត​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​កាសែតដឹងថា ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​កងកម្លាំង​រងរ​បួស​នោះ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន តាមរយៈ​លោក​ផ្ទាល់ បាន​ឧបត្ថម្ភ​ថវិកា​ដល់​មន្ដ្រីនគរបាល ដែល​រងរបួស ម្នាក់ៗ​១​លាន​រៀល និង​ប្រជា​ការពារ​ម្នាក់ៗ​៥០​ម៉ឺន​រៀល​។​

​ក្រៅពីនេះ មាន​មនុស្ស​ចំនួន ៦​នាក់​ត្រូវបាន​សមត្ថកិច្ច បាន​ចាប់ខ្លួន ខណៈ​ឃាត់ខ្លួន ២​នាក់ កាល​ពី​ម្សិលមិញ​។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាត់ទុកថា នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិន​អាច​លើកលែងឲ្យ​បាន នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​តែ​ម្ដង​?​។​

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​ជូនដំណឹង​មួយ​អំពី​ការចុះ​រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ​ជា​ង​៦០០​ខ្នង នៅលើ​ដី​ដែល មាន​ម្ចាស់​កម្មសិទ្ធិ នៅ​ចំណុច​ចំណោត​អូរ​ត្រាវ ក្នុងភូមិ ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ។

​កាលនោះ​មាន មនុស្ស​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ខ្លូត តុ​សិតា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ​មុខរបរ​មេផ្ទះ ស្នាក់នៅ​បណ្ដោះអាសន្ន​កន្លែងកើតហេតុ​ត្រូវ​ឃាត់ខ្លួន​ដោយសារ​ការ​គប់​ដុំ​ថ្ម និង​ប្រើ​ដំបង​វាយ​លើ កំលាំង​សមត្ថកិច្ច​ចំរុះ​បណ្តាលឲ្យ​រងរបួស​ជាច្រើន​នាក់ និង​ជនសង្ស័យ​ម្នាក់​ទៀត​មាន​ឈ្មោះ កែវ សាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​មុខរបរ​ជា​អ្នកនេសាទ នៅ​ស្រុក​ព្រៃនប់ ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​បិទផ្លូវ​។​

​សូមបញ្ជាក់​ថា​ដី​នៅ​ក្រុងព្រះសីហនុ​បាន​ឡើងថ្លៃ​ដល់​១​ម៉ែត្រការ៉េ​ជិត​៥​ពាន់​ដុល្លារ​អាមេរិក​។​ចឹង​ហើយ​បាន​ជា​មន្ត្រី​ឪ​កញ៉ា​ដែល​មាន​ដី​នៅ​ទីនោះ​ជ្រួលច្រប់ល់​ខ្វល់​ចាយលុយ​យកឈ្នះ​ចឹង​ទៅ​!៕

Filed in: ព័ត៌មានជាតិ