សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនជាតិ​វៀតណាម ១២​នាក់ ដែល​ចាប់ខ្លួន​រឿង​នាំ​គ្រឿងចក្រ ៦​គ្រឿង ឆ្លងដែន​ខុសច្បាប់​ចូល​ខេត្តរតនគិរី​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​

ជនជាតិ​វៀតណាម ១២​នាក់ ដែល​ចាប់ខ្លួន​រឿង​នាំ​គ្រឿងចក្រ ៦​គ្រឿង ឆ្លងដែន​ខុសច្បាប់​ចូល​ខេត្តរតនគិរី​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​

រតនគិរី​៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី បាន​បញ្ជួន​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ១២​នាក់ ទៅ​តុលាការ​ខេត្ត​រតនគិរី ដើម្បី​ចាត់ការ​បន្ត ពាក់ព័ន្ធ​នាំ​គ្រឿងចក្រ​ចំនួន ៦​គ្រឿង​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​កម្ពុជា​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក ថង សាវុន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថ​ខេត្ត​រតនគិរី ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន ១២​នាក់ និង​គ្រឿងចក្រ ៦​គ្រឿង នៅ​ក្រុមហ៊ុន នុ​ភាព​សុភី​។​

​ក្រោយ​ឃាត់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ ជនជាតិ​វៀតណាម ចំនួន ១២​នាក់ ឲ្យទៅ​ខាង នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​រតនគិរី ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក គ្រឿងចក្រ ចំនួន ៦​គ្រឿង ខាង​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី បាន​កំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ​ចំនួន ៦​គ្រឿង គឺ​ចូល​មក​ដោយ​ខុស​ច្បាប់​តាម​ច្រក​ព្រៃ បង្គោល​ការពារ​ព្រំដែន លេខ​១៤ ក្នុង​ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ ៥០៥ (​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វិរៈ តំណាង​ក្រុមហ៊ុន នុ​ភាព​សុភី និង​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ២៣៣១២៤២៣៤​។​

​តាម​ព័ត៌មាន​ដែល​ទទួលបាន ករណី​ខាងលើ​នេះ មាន​អ្នក​អន្តរាគមន៍​ដើម្បី​ជួយ​សម្រួល​ដោះលែង​ពួកគេ​ក្រៅ​សំណាញ់​ច្បាប់​ផងដែរ​៕
​ដោយ​៖​ចាប​សំអាន​

Filed in: ព័ត៌មានជាតិ