សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​១២ នៅក្នុង​ឆ្នាំកុរ ឆ្នាំ​ថ្មី​

​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​១២ នៅក្នុង​ឆ្នាំកុរ ឆ្នាំ​ថ្មី​

១៖ លោក​អ្នក​កើត​ឆ្នាំជូត​
​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគជតារាសី របស់​លោក​អ្នក​ល្អប្រសើរ​នឹង​បាន​លាភ​ធំ តែ​មុននឹង​កើត​លាភ​អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន ហេតុ​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ត្រូវ​ចោរកម្ម​មាន​បំណង​ទុក បន្ទាប់ពី​នោះ​ទៅ​អ្នក​នឹងត្រូវ បាន​ទទួល​មុខតំណែង​ថ្មី​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ​នឹង​បានមក​ពី​ទី​ឆ្ងាយ ហើយ​លោក​អ្នក​ត្រូវ​ខំ​រក្សា​សុខ​ភាព​ឲ្យបាន​ល្អ ព្រោះ​អាច​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅក្នុង​ឆ្នាំនេះ​។​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​លោក​អ្នក​ល្អប្រសើរ នឹង​បាន​លាភ​ធំ​តែ​មុននឹង​កើត​លាភ អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន​។ ហេតុ​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ត្រូវ​ចោរកម្ម មានបំណង​ទុក បន្ទាប់ពី​នោះ​ទៅ​អ្នក​នឹងត្រូវ បាន​ទទួល​មុខតំណែង​ថ្មី​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ នឹង​បានមក​ពី​ទី​ឆ្ងាយ ហើយ​លោក​អ្នក​ត្រូវ​ខំ​រក្សា​សុខ​ភាព ឲ្យបាន​ល្អ​ព្រោះ អាច​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅ​ក្នុង​ឆ្នាំនេះ​។

២៖ លោក​អ្នក​កើត​ឆ្នាំឆ្លូវ​
​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ផង ក៏​មាន​ពុំនោះសោត​នាទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជាថ្មី​។ បើ​មាន​ការលក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្តា​ជាហេតុ​ឲ្យមាន​សេចក្តី​តឹងចង្អៀត​ខ្លះៗ​។ តំណ​ទៅ​ពេលខាងមុខ​ក្នុងឆ្នាំនេះ អ្នកនឹង​មានការ​ស្កៀបរមាស់​រង្គោះរង្គើរ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុងបន្ទុក​វា​នឹង​ធ្វើ​មោះមិនគាប់​ឲ្យ​អ្នក​មាន​សេចក្តី​ហ្មង​មួ​រ​ជារឿយៗ មួយវិញទៀត​ញាតិ​ពន្ធ័ ឬ​មិត្តភ័​ក្រនឹង​កើត​ជា​ក្តី​រង្គា​ស​ឫស្សា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ និង​សេចក្តីចម្រើន​របស់​អ្នក​ហេតុការណ៍​ទាំងអស់នេះ ចូរ​កុំ​ភ្លេច​ស្មារតី​ឲ្យសោះ​។ បើ​យ៉ាងហោចណាស់​នៅក្នុង​ឆ្នាំនេះ អ្នក​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិនខានឡើយ​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​រាសី​របស់​លោក​អ្នក​មិនសូវ បាន​ស្រួលបួល​ទេ គឺ​ថា​អ្នក​ត្រូវតែ​ជួប​ប្រទះ​នឹង​ឧបសគ្គ ជា​ញឹកញយ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​។ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​នេះ​ឲ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើ​ការងារ ឬ​កិច្ចការ​យ៉ាងណា​នោះ​ដោយ​សេចក្តី​ឧស្សាហ៍ និង​ស្វាហាប់​ខំ​បំពេញ​ឲ្យបាន​អង់អាច​ជានិច្ច​។ បើ​អ្នក​ធ្វើ​យ៉ាងនេះ​បាន​នោះ​ទើប​អ្នក បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ​បន្តិច ក្នុង​រវាង​ដែល​លោក​អ្នក​មាន​អាយុ​ប៉ុណ្ណោះ​។​
៣៖ លោក​អ្នក​កើត​ឆ្នាំខាល​៖​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អ​ជា​ទីបំផុត លោក​អ្នក​មាន​សេចក្តីសុខ​សម្រាន្ត​យ៉ាង​លើសលុប ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង នូវ​មាន​គេ​នាំ​បំណាច់​រង្វាន់​មកឲ្យ​ដល់​ទីកន្លែង​។ នៅក្នុង​បន្ទុក​ក្រុមគ្រួសារ​មាន​សេចក្តី សុខ​យ៉ាង​ក្រៃលែង​។ ក្នុង​ឆ្នាំ​នេះ​បើ​លោក​អ្នក​មាន​បំណង​ធ្វើ​ការងារ​អ្វី ឬ​បើកមុខ​ជំនួញ​ជួញដូរ​មុខជា បានសម្រេច​ផល​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការជួយ​ឈឺឆ្អាល ពី​អ្នក​ដទៃ​ឯទៀត​ខ្លាំងពេក ចំពោះ​រឿង​នៃ​ការ​រាប់អាន​ស្រឡាញ់ ទុកចិត្ត​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​នូវ​ទឹកចិត្ត​គេ​បន្តិច​ផង​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​អ្នក មិន​សូវ​ល្អ​លោក​អ្នក​មិន​សូវ បាន​រីករាយ​សោះឡើយ​មិត្តភ័​ក្រ ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក​គេ ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​ដឹកនាំ​អ្នក ឲ្យ​ខូចខាត​ទុន​ក្នុង​រយៈ​ឆ្នាំនេះ អ្នក​មិន​គួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ប្រកប​កិច្ចការ​យ៉ាងណាក៏ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឲ្យសោះ ហើយ​មិន​គួរ​ពឹង​រក​ឲ្យគេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជាដាច់ខាត​។ តែ​ទោះបីជា​យ៉ាងនេះ​ក៏​អ្នក​គង់​នឹង​បាន សម្រេច​ក្នុង​ការងារ ដែល​អ្នក​បាន​តាំងចិត្ត​ទុក​ដោយ​សេចក្តី​មានះ ព្យាយាម​យ៉ាង​ប្តូរផ្តាច់​។​

៤៖ លោក​អ្នក​កើត​ឆ្នាំថោះ​៖​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នកនឹង​បាន​ការងារ​ធ្វើ​ជាក់​ជា​ប្រាកដ បើសិនជា​ការរៀបចំ​មង្គល​ផ្ទាល់ខ្លួន មុខ​ជា​បានសម្រេច​ដូច​សេចក្តីប្រាថ្នា ហើយ​ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែ​បើ​ទោះ​ទៅ​ជា​យ៉ាងនោះ​ក៏ដោយ ក៏​គង់តែ​នៅ​មាន​មនុស្ស​ច្រណែន​ឫស្យា ចំពោះ​ផល​របស់​អ្នក ជា​និច្ច​នៅក្នុង​រឿងនេះ ចូរ​អ្នក​កុំ​ខ្លាច​ឲ្យសោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង ខាង​មុខ​នៃ​ហេតុ​ការដូ​ចពោល​នេះ អ្នក​ត្រូវ​ចំ​ពោះ​ប្រយ័ត្ន​មនុស្ស មក​បញ្ចុះបញ្ចូល​បញ្ហា លើកជើង​អ្នក ឲ្យចូល​រួម​ការងារ​ជាមួយ​គេ ការងារ​នោះ​មាន​សភាព​បែបណា ក៏ដោយ​ចុះ​សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​។ ហើយ​មិន​គួរ​សែង​រែកពុន​លើក​ដាក់​របស់​ធ្ងន់ៗ ហួស​ពេក​ទេ ព្រោះ​អាច​មាន​ការ​ថ្លោះ​ចង្កេះ ឬ​គ្រេច​ឆ្អឹងខ្នង ឬ​មាន​ការឈឺ​ថ្កាត់​បាន​ដោយ​ងាយ​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​លោកអ្នក មិនសូវ​ជា​ល្អ លោកអ្នក​នឹង​មាន​ចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្ត​ភ័ក្តិ​ជា​ទីស្រឡាញ់ ឬ​ញាតិសន្តាន​ដែល​មាន​គុណបំណាច់​លើ​រូប​អ្នកនឹង ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀត​ផង តាម​ការពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្តៅ​ណាស់ណា​ទេ បើទោះជា​មាន​ឧបសគ្គ ក្នុង​ការងារ​របស់​អ្នកខ្លះ​ក៏​គង់​នឹង​សាបរលាប​ទៅវិញ​បាន ដោយសារ​ពេលនេះ មាន​គេ​ជួយ​ឈឺឆ្អាល​ឲ្យ​អ្នកបាន​សុខសាន្ត រីឯ​ភឿន​របស់​អ្នក ក៏​បាន​តទល់​ជួយ​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំនេះ អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល ឬ​ធ្វើ​ថ្មី​ផង​ក៏​អាច​ថា​បាន​។​

៥៖ លោក​អ្នក​កើត​ឆ្នាំ​រោង​៖​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជតារាសី​របស់​អ្នក​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ លោកអ្នក​តោង​កែកុន ប្រើ​សេចក្តី​ពិនិត្យ​ពិច្ឆ័យ​ឲ្យ​ល្អិតល្អន់​បន្តិច សូម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឲ្យសោះ ពុំ​នោះ​នឹង​បណ្ដាលហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យព្រួយ​ឈឺ​ថ្កាត់ ឬក៏​មាន​រឿង​ទំនាស់​ពី​មនុស្ស​បំរើការ​ក្នុង​លំនៅដ្ឋាន​។ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​អ្នក និង​ផ្តល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត និង​សេចក្តី​អង់អាច​ឲ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស់ចាក​ផុតពី​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះៗ​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ចូល​ដល់​កណ្តាប់ដៃ​យើង ហើយ​ខ្លួន​អ្នក​ត្រូវបាន​ជោគជ័យ​គ្រប់​ប្រការ ហើយ​នឹង​បានទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ រាប់​ថា​ល្អ​ផ្ដាច់​ហើយ ទោះបីជា សត្រូវ​កាច​ប៉ុនប៉ង​ប្រទុស្ត​សា​រាយយ៉ាង ដូច​ម្តេច​ក៏​ដោយ ក៏​អ្នក​អាច​គេច​ផុត​បាន​ទាំងអស់ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព័ន្ធ​នឹង​ផ្តល់​នូវ​សេចក្តី​រំខាន ដល់​អ្នក​មួយចំនួន​នៅ​ក្នុង​រយៈ​ឆ្នាំនេះ​។​

៦៖ លោក​អ្នក​កើត​ឆ្នាំម្សាញ់​៖​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់អ្នក នឹង​បាន​ផ​សម្រេច​បំណង​យ៉ាង​ពិតប្រាកដ ប្រកប​ទៅ​ដោយ​សេចក្តីសុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិចបន្តួច រួច​ពី​ហេតុការណ៍​បែប​នេះ​ទៅ នឹង​បាន​ល្អប្រសើរ​ឡើងវិញ បើ​អ្នកធ្វើការងារ​កាន់​មុខតំណែង មាន​មុខនាទី​ទទួលខុសត្រូវ អ្នក​ត្រូវបាន​ឡើង​តំណែង​នាទី​បន្ថែម​ជាមិនខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ទីបំផុត​នោះ គឺ​ចោរកម្ម និង​អគ្គិភ័យ​បំផ្លាញ បើសិនជា​មាន​ជំងឺ​ច្រើន​តែ​ផ្តាសាយ​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​៖ ក្នុង​ឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាក់​មុខជា​នឹង​មាន​មក​ដល់​លោកអ្នក​ហើយ បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភក្តិ ឬ​នាយ​ចៅហ្វាយនាយ​ជា​អ្នក​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯ​នេះ​ទៅ​និន្ទា ឲ្យ​អ្នកឯ​នោះ បើ​អ្នក​បាន​តម​ប្រា​ដក​ក្នុង​ហេតុភេទ​បែបនេះ​បាន​ឈ្មោះថា ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រី​ភាព​។​

៧៖ លោក​អ្នក​កើត​ឆ្នាំមមី​៖​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ត្រូវ​មាន​ធុរៈ​ជំងឺ​ឈឺ​ថ្កាត់​មិនខានឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា គិតមុខគិតក្រោយ​ឲ្យ​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​អ្នក​មុខ ជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរ​ឲ្យ​ធរ​មាន​ចិត្ត​។ ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សម្លេង​ជា តួ​ក​កំប្លែង​លេង​ជាមួយ​គេ​ញយ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឲ្យគេ​ឃើញថា យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្តី​ល្អ​តប​ត​ជា​មួយ​សត្រូវ​ទើប​គ្រោះ​របស់​អ្នក នឹង​ត្រូវ​បន្ធូរបន្ថយ​ទៅ​បាន​ខ្លះ ប៉ុន្តែ​អ្នក​ត្រូវបាន​មិត្ត​ជិតស្និទ្ធ ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឲ្យបាន​ទ្រព្យ​នឹង​បាន​ស្តុកស្តម្ភ​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាត​ត្រូវ​មាន​ធុរៈ ជំងឺ​ឈឺ​ថ្កាត់​មិនខានឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​គិតមុខគិតក្រោយ​ឲ្យ​ល្អន់​មែនទែន បើកាលណា​ភ្លាត់ អ្នក​មុខ​ជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរ​ឲ្យ​ធរមាន ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សម្លេង​ជា​តួ​ក​កំប្លែង​លេង​ជាមួយ​គ​ញយ​ពេក ចូរ​ខំ​បំពេញ​ឲ្យគេ​ឃើញថា យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ​ចូរ​ធ្វើ​សេចក្តី​ល្អ​តប​ត​ជា​មួយ​សត្រូវ​
​ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ត​បន្ថយ​ទៅបាន ប៉ុន្តែ​អ្នក​ត្រូវបាន​មិត្ត​ជិតស្និទ​ជួយ​ឈឺឆ្អាល យ៉ាង​ពេញទំហឹង​ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឲ្យបាន​ទ្រព្យ​នឹង​បាន​ស្តុក​ស្ត​។​

៨៖ លោក​អ្នក​កើត​ឆ្នាំមមែ​៖​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​មាន​មក​ដល់​លោកអ្នក ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភក្តិ ឬ​នាយ​ចៅហ្វាយនាយ​ជាធំ​ប្រឹង​ទំនុកបម្រុង ដល់​អ្នក​តែ​ជា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជានិច្ច កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឲ្យ​អ្នកឯ​នោះ​ឮ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រា​ដក​ក្នុង​ហេតុភេទ​បែបនេះ បាន​ឈ្មោះថា ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រី​ភាព​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់អ្នក នឹង​បាន​ផ​សម្រេច​បំណង​យ៉ាង​ពិតប្រាកដ​ប្រកប ទៅ​ដោយ​សេចក្តីសុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា របស់​អ្នក​បន្តិចបន្តួច រួច​ពី​ហេតុការណ៍​បែប​នេះ​ទៅ នឹង​បាន​ល្អប្រសើរ​ឡើងវិញ បើ​អ្នកធ្វើការងារ​កាន់​មុខ​តំណែង​មានមុ​នាទី​ទទួល​ខុស​ត្រូវ អ្នក​ត្រូវបាន​ឡើង​តំណែង​នាទី​បន្ថែម​ជាមិនខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ទីបំផុត​នោះ គឺ​ចោរកម្ម និង​អគ្គិភ័យ​បំផ្លាញ បើសិនជា​មាន​ជំងឺ​ច្រើន​តែ​ផ្តាសាយ​។​

៩៖ លោក​អ្នក​កើត​ឆ្នាំវក​៖​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្តាប់ដៃ​យើង​ហើយ ខ្លួន​អ្នក​ត្រូវ​បាន​ជោគជ័យ​គ្រប់ប្រការ ហើយ​នឹង​បានទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ រាប់​ថា​ល្អ​ផ្ដាច់​ហើយ ទោះបីជា​សត្រូវ​កាច​ប៉ុនប៉ង​ប្រទុស្ត​សារាយ​យ៉ាងដូចម្តេ​ច ក៏ដោយ​ក៏​អ្នក​អាច​គេច​ផុត​បាន​ទាំងអស់ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព័ន្ធ​នឹង​ផ្តល់​នូវ​សេចក្តី​រំខាន ដល់​អ្នក​មួយចំនួន​នៅ​ក្នុង​រយៈ​ឆ្នាំនេះ​។​
​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជតា​រាសី របស់​អ្នក​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ លោកអ្នក​តោង​កែកុន​ប្រើ​សេចក្តី​ពិនិត្យ​ពិច្ឆ័យ​ឲ្យ​ល្អិតល្អន់​បន្តិច សូម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឲ្យសោះ ពុំ​នោះ​នឹង​បណ្ដាលហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យព្រួយ​ឈឺ​ថ្កាត់ ឬក៏​មាន​រឿង​ទំនាស់​ពី​មនុស្ស​បំរើការ​ក្នុង​លំនៅដ្ឋាន​។ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​អ្នក និង​ផ្តល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត និង​សេចក្តី​អង់អាច​ឲ្យ​គ្រប់​កម្លាំង​ទើប​អ្នក​បាន​ប្រាស់ ចាក​ផុត​ពី​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះៗ​។​

១០៖ លោក​អ្នក​កើត​ឆ្នាំ​រកា​៖​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​លោកអ្នក​មិនសូវ​ជា​ល្អ លោកអ្នក​នឹង​មាន​ចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក​មិត្តភ័​ក្រជា​ទីស្រឡាញ់ឬ​ញាតិស​ន្តា​ន ដែល​មាន​គុណបំណាច់​លើ​រូបអ្នក​នឹង​ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀត​ផង តាម​ការពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្តៅ​ណាស់ណា​ទេ បើ​ទុក​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ របស់​អ្នក​ខ្លះ​ក៏​គង់​នឹង​សាបរលាប​ទៅវិញ​បាន​ដោយសារ​ពេលនេះ​មាន​គេ​ជួយ​ឈឺឆ្អាល ឲ្យ​អ្នក​បាន​សុខសាន្ត រីឯ​ភឿន​របស់​អ្នក​ក៏បាន​តទល់​ជួយ​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំនេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល​ឬ​ធ្វើ​ថ្មី​ផង​ក៏​អាច​ថា​បាន​។​
​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នកនឹង​បាន​ការងារ​ធ្វើ​ជាក់​ជា​ប្រាកដ បើសិនជា​ការរៀបចំ​មង្គល​ផ្ទាល់ខ្លួន មុខ​ជា​បានសម្រេច​ដូច​សេចក្តីប្រាថ្នា ហើយ​ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែ​បើ​ទោះ​ទៅ​ជា​យ៉ាងនោះ​ក៏ដោយ ក៏​គង់តែ​នៅ​មាន​មនុស្ស​ច្រណែន​ឫស្យា ចំពោះ​ផល​របស់​អ្នក​ជានិច្ច នៅក្នុង​រឿង​នេះ​ចូរ​អ្នក​កុំ​គប្បី​ខ្លាច​ឲ្យសោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង ខាង​មុខ​នៃ​ហេតុ​ការដូ​ចពោល​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​មនុស្ស​មាន​ទុក្ខទោស​គ្រប​សង្កត់​ណាមួយ​មក​បញ្ចុះបញ្ចូល​បញ្ហា​លើកជើង អ្ន​កឲ្យចូលរួម​ការងា​រ​ជាមួយ​គេ ទោះ​ការងារ​នោះ​មាន​សភាព​បែប​ណា​ក៏​ដោយ​ចុះ សុទ្ធ​តែ​មិន​បរិសុទ្ធ​ទាំងអស់​។ ហើយ​មិន​គួរ​លីសែង​រែក​ពុន​លើក​ដាក់​របស់​ធ្ងន់ៗ ហួស​ពេក​ទេ​ព្រោះ អាច​មាន​ការ​ច្នោះ​ចង្កេះ​ឬ​ច​ឆ្អឹងខ្នង ឬ​មាន​ការឈឺ​ផ្កាត់​បាន​ដោយ​ងាយ​។​

១១៖ លោក​អ្នក​កើត​ឆ្នាំ​ច​៖​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​អ្នក មិន​សូវ​ល្អ​លោក​អ្នក​មិន​សូវ​បាន​រីករាយ​សោះឡើយ​មិត្តភក្តិ ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី ដឹកនាំ​អ្នក​ឲ្យ​ខូចខាត​ទុន​ក្នុង​រយៈ​ឆ្នាំនេះ អ្នក​មិន​គួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ប្រកប​កិច្ចការ​យ៉ាងណាក៏ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឲ្យសោះ ហើយ​មិន​គួរ​ពឹង​រក​ឲ្យគេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជាដាច់ខាត​។ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​អ្នក​គង់​នឹង​បាន​សម្រេច​ក្នុង​ការងារ ដែល​អ្នក​បាន​តាំងចិត្ត​ទុក​ដោយ​សេចក្តី​មានះ ព្យាយាម​យ៉ាង​ប្តូរផ្តាច់​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អ​ជា​ទីបំផុត លោក​អ្នក​មាន​សេចក្តីសុខ​សម្រាន្ត យ៉ាង​លើសលុប​ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង​នូវ​មាន​គេ នាំ​បំណាច់​រង្វាន់​មកឲ្យ​ដល់​ទីកន្លែង​។​
​នៅក្នុង​បន្ទុក​ក្រុមគ្រួសារ​មាន​សេចក្តីសុខ​យ៉ាង​ក្រៃលែង​។ ក្នុង​ឆ្នាំ​នេះ​បើ​លោក​អ្នក​មាន​បំណង​ធ្វើ​ការងារ​អ្វី ឬ​បើកមុខ​ជំនួញ​ជួញដូរ​មុខ​ជា​បានសម្រេច​ផល​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្តេក​ផ្តួល នឹង​ការជួយ​ឈឺឆ្អាល​ពី​អ្នក​ដទៃ​ឯទៀត​ខ្លាំងពេក ចំពោះ​រឿង​នៃ​រាប់អាន​ស្រឡាញ់ ទុកចិត្ត​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​នូវ​ទឹកចិត្ត​គេ​បន្តិច​ផង​។​

១២៖ លោក​អ្នក​កើត​ឆ្នាំកុរ​៖​បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថាៈ​៖ ក្នុង​ឆ្នាំនេះ​រាសី​របស់​លោក​អ្នក មិនសូវ​បាន​ស្រួលបួល​ទេ គឺ​ថា​អ្នក​ត្រូវតែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​។ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​នេះ​ឲ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើ​ការងារ ឬ​កិច្ចការ​យ៉ាងណា​នោះ ដោយ​សេចក្តី​ឧស្សាហ៍ និង​ស្វាហាប់​ខំ​បំពេញ​ឲ្យបាន​អង់អាច​ជានិច្ច​។ បើ​អ្នក​ធ្វើ​យ៉ាងនេះ​បាន​នោះ ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ​បន្តិច ក្នុង​រវាង​ដែល​លោក​អ្នក​មាន​អាយុ​ប៉ុណ្ណោះ​។​
​បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី ទីកន្លែង​បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ផង​ក៏​មាន ពុំនោះសោត​នាទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជាថ្មី​។ បើ​មាន​ការលក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្តា​ជាហេតុ​ឲ្យមាន​សេចក្តី​តឹងចង្អៀត​ខ្លះៗ​។ តំណ​ទៅ​ពេលខាងមុខ​ក្នុងឆ្នាំនេះ អ្នកនឹង​មានការ​ឆ្កៀប​រមាស់​រង្គោះរង្គើរ ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុងបន្ទុក​វា​នឹង ធ្វើ​មោះមិនគាប់​ឲ្យ​អ្នក​មាន​សេចក្តី​ហ្មង​មួរ​ជារឿយៗ​មួយវិញទៀត ញាតិ​ព័ន្ធ​ឬ​មិត្តភក្តិ​នឹង​កើត​ជា​ក្តី​រង្គាស​ឫស្សាដ​ល់អ្ន​កដោយ​បំពាន​លើ​ផល​ល្អ និង​សេចក្តីចម្រើន​របស់​អ្នក​ហេតុការណ៍​ទាំងអស់នេះ ចូរ​កុំ​ភ្លេច​ស្មារតី​ឲ្យសោះ បើ​យ៉ាងហោចណាស់​នៅក្នុង​ឆ្នាំនេះ អ្នក​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិនខានឡើយ​៕
​ដកស្រង់​ចេញពី​សៀវភៅ មហាសង្ក្រាន្ត ឆ្នាំ​កុរ ឯ​កស័ក ពស ២៥៦៣

Filed in: ព័ត៌មានជាតិ