សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាង​គឹម​ស្រឿន​រឿង​មេ​ប៉ូលិ​សច្រក​ប៉ោយប៉ែ​ត​ពុករលួយ​លោក​ខឹម​ចិត្រា​បានរក​មនុស្សម​ករងជំនួស​?!

​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាង​គឹម​ស្រឿន​រឿង​មេ​ប៉ូលិ​សច្រក​ប៉ោយប៉ែ​ត​ពុករលួយ​លោក​ខឹម​ចិត្រា​បានរក​មនុស្សម​ករងជំនួស​?!

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ប្រកាស​តាម​ហ្វេ​សប៊ុក​ថា​គឺជា​អ្នកជម្រឹត ពី​បទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។​

​កាលពី​ថ្ងៃ​ទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ សូម​បងប្អូន​មក​ទាក់ទង​មន្ត្រី​ដោយផ្ទាល់ ចៀសវាង​ការចាញ់បោក និង​ខាតបង់​ប្រាក់​កាស​»​។​

​បើ​តាម​សមត្ថកិច្ច អន្តោរ​ប្រវេសន៍ បាន​ប្រាប់ឲ្យដឹង​ថា​៖ ជន​ប្រព្រឹត្ត មានឈ្មោះ ខៀវ សាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរ​បរអូស រទេះ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រោយ​នាគ​មាស​ចាស់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​ឆ្នាំ​ដដែល គាត់​បាន​នាំ​ពលករ​ចេញពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា ចំនួន​០៣​នាក់ ក្នុងតម្លៃ​ម្នាក់​៦០០ បាត​។ តែ​ពេល​នាំ​ចូល​មក​ត្រូវ​មន្ត្រី​ប្រចាំការ នៅ​ក្បាល​ស្ពាន ឃាត់ខ្លួន​បាន​រួច​បញ្ជូន​មក ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ដើម្បី​សាកសួរ​។​

​សមត្ថកិច្ច​ដដែល​បាន​បន្តថា​៖ គាត់​បាន​សារភាព​ទទួលកំហុស នៅ​ចំពោះមុខ​សមត្ថកិច្ច និង​បាន​ធ្វើ​កិច្ចសន្យា បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​ហើយ យើង​បាន​អនុញ្ញាតិ អោយ​គាត់​ត្រលប់​ទៅ​ផ្ទះ​វិញ ។ ចំពោះ​ទង្វើ នៃ​ជន​នោះ សមត្ថកិច្ច បាន​ពិនិត្យ​ទៅលើ​ធាតុ​ផ្សំ នៃ បទល្មើស ដែលមាន ធាតុ ច្បាប់ ធាតុ​ផ្លូវចិត្ត និង ធាតុ​សំភារៈ ចំពោះ​ធាតុ​ទាំងបី​នេះ ចង់​ចូល​ក្នុង​មាត្រា ឬ ធាតុ​ណាមួយ ជន​នោះ​មិន​អាច​រួចផុត ពី​សំណាញ់​ច្បាប់​ដែរ តែ​ដោយ​សារ​ជា​អំពើ របស់​ជន​នេះ ទើប​ជា​លើកដំបូង ហើយ​មិន​យល់​អំពី​ផ្លូវច្បាប់ ទើប​ដោះ លែង​ត្រឡប់​ទៅវិញ ដោយ​គ្រាន់តែ​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ ។​

​អ្នកសារព័ត៌មាន មិនអាច​សុំ​ការបកស្រាយ​ពី​លោក ខឹម ចិ​ត្រា ប្រធាន​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​នេះ​បានឡើយ​។​សូមបញ្ជាក់​ថា​លោក​ហ៊ាង គឹម​ស្រឿន ដែល​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ និង​ជា​អ្នក​ឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម ប្តឹង​ទៅ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សុំ​បើក​ការស៊ើបអង្កេត ពាក់ព័ន្ធ​នៅក្នុង​ករណី​ទទួលយក​លុយ​ពី​ប្រជាពលរដ្ឋ ដែល​ជា​ពលករ​ចំណាកស្រុក​ក្នុង​ម្នាក់ៗ ៣៥០​បាត ដោយ​មិន​មាន​ចេញ​ឯកសារ​ច្បាស់លាស់ ដែល​ចាត់ទុក​ជា​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ការបំពេញ​ការងារ សម្រាប់​សេវាកម្ម​សាធារណៈ​របស់​រដ្ឋ​។​

​លោក ហ៊ាង គឹម​ស្រឿន បានលើកឡើង ថា​៖”​កាលពី​ពេល​ថ្មីៗ​នេៈ ឃើញ​មាន​មន្ត្រី​ច្រក​ទ្វារ​ប៉ោយប៉ែត​បាន​ធ្វើ​សកម្មភាព​យក​លុយ​ពី​ពលករ​ក្នុង​ម្នាក់ៗ​ចំនួន​៣៥០​បាត គ្មាន​ឯកសារ​ច្បាស់លាស់​សម្រាប់​ជា​ថវិការដ្ឋ ដែល​អំពើ​នេះ​ចាត់ទុក​ជា​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខ​ខណៈ​ប្រព័ន្ធ​ដែល​ត្រូវតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​វិធានការ​ផ្លូវច្បាប់ បើក​ការស៊ើបអង្កេត​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​បក្ខពួក​ខាង​លើ​អោយមក​ចូលខ្លួន​បំភ្លឺ​នៅ​ចំពោះ​អង្គភាព​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​លោក ហ៊ាង គឹម​ស្រឿន បាន​អោយ​កាសែត​ដឹងថា លោក​បាន​យក​ពាក្យបណ្តឹង​ទៅ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩ ។ លោក​បន្តថា ការដាក់​ពាក្យបណ្ដឹង ប្ដឹង​ប្រធាន​ច្រក​ទ្វារ​ប៉ោយប៉ែត​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​បាន​ធ្វើឡើង​ក្រោយពី​បាន​សង្កេតឃើញថា មាន​ភាពមិនប្រក្រតី​មួយចំនួន​ដោយ​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ចូលមក​កម្ពុជា​ក្នុង​០១​នាក់ (៣៥០​បាត )​ដោយ​ពុំ​មាន​ឯកសារ​ច្បាស់លាស់ សម្រាប់​បញ្ជាក់​ថា​ប្រមូល​ជា​ថវិការ​រដ្ឋ​ដោយ​អាច​ចាត់ទុក​ជា​ការប្រព្រឹត្ត​អំពើរ​ពុករលួយ​ជា​លក្ខណ​:​ប្រព័ន្ធ​។​

​លោក​បន្តថា ការដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​គឺ​មិន​ត្រឹមតែ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែ​ប៉ុណ្ណោះ​ទេ គឺ​លោក​និង​ដាក់​ពាក្យបណ្តឹង​ទៅលើ​ច្រកទ្វារ​អន្តរជាតិ​ដូង កំរៀង និង​ច្រក​ឡែម បន្ថែម​ទៀត​ក្រោយ​ពី​លោក​បាន​ប្រមូល​ឯកសារ​បាន​មួយ​ចំនួន​ហើយ​ករណី​យកលុយ​ពី​ពលករ​ដោយ​ពុំ​មាន​ឯកសារ​ច្បាស់លាស់ ហើយ​ខណ​:​ពេលនេះ​លោក​កំពុង​សិក្សា​និង​ស្រាវជ្រាវ​រក​ឯកសា​រ​បន្ថែម​ទៀត​ផង​ដែរ​។​លោក ហ៊ាង គឹម​ស្រឿន ក្រោយពី​បាន​ជួប​ពិភាក្សា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាម​ការអញ្ជើញ​នា​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩​បាន​ឲ្យ​កាសែតដឹងថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឯកភាព​ស្រាវជ្រាវ​រឿង​ពុករលួយ​តែ​មិនមែន​ត្រឹមតែ​ច្រក​ប៉ោយប៉ែ​ត​ទេ​គឺ​នៅ​ច្រក​ដូង​ផងដែរ​។​

​ជិត​បុណ្យចូលឆ្នាំ​ខ្មែរ ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​ច្រើន បាននាំគ្នា​សម្រុក​មក​ស្រុកកំណើត​វិញ ដែល​បណ្តាល​ឱ្យ​មាន​ភាព​កកស្ទះ​ពេញ​តាម​ច្រកព្រំដែន និង​មាន​អ្នក​ខ្យល់គរ​ផងដែរ ពេល​កំពុង​តម្រង់​ជួរ​ប្រថាប់ត្រា ដោយសារ​តែ​ក្តៅ​និង​ហប់​ពេក​។ វា​ក៏​មាន​ការលេចឮ​ថា មន្ត្រី​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ទារ​ប្រាក់​ពី​ពលករ​មកពី​ប្រទេស​ថៃ​ពី​១០០​ទៅ​២០០​បាត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ