ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
សាលារាជធានីបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ យោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមដាក់តាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេលក្រុមហ៊ុនប្រមូលសំរាម អត់ធើការ ចាប់ពីថ្ងៃទី១៤-១៧ មេសា ។សម្រាមត្រូវរក្សាទុក ឲ្យបានត្រឹមត្រូវ ក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន៕