សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រក​ឃើញ​ហើយ​បុរស​ដៃ​ខ្លាំង​វ៉ៃ​នារី​ដាច់​ផ្ងា​អុកគូ​ថរួច​បើកឡាន​រត់​

​រក​ឃើញ​ហើយ​បុរស​ដៃ​ខ្លាំង​វ៉ៃ​នារី​ដាច់​ផ្ងា​អុកគូ​ថរួច​បើកឡាន​រត់​

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ឃើញ​ក្នុង​ឃ្លិប​វិដេអូ​ប្រើ​ហឹង្សា​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ឱ្យ​ដួល​អុកគូទ កាលពី​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌ​ដូនពេញ​នោះ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​អាស័យដ្ឋាន​ឃើញ​ហើយ​តាមរយៈ​លេខ​រថយន្ត​ដែល​ថត​ផ្សាយ​តាម​ហ្វេ​សប៊ុក​។

​ក្រោយ​កើតហេតុ នារី​រងគ្រោះ បានបញ្ជាក់​ថា​ខ្លួន​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជនបង្ក​ហិង្សា​នេះឡើយ តែ​ដឹង​ថា បុរស​នេះ​ជិះ​រថយន្ត Fortuner ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AR-3386​។​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​របស់​លោក បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​រថយន្ត​របស់​ជន​បង្ក ដឹងថា​ជា​រថយន្ត​របស់​ក្រុមហ៊ុន​មួយ លោក​ក៏​បាន​ស្នើ​ទៅ​ក្រុមហ៊ុនឲ្យ​ចេញមុខទ​ទួលខុសត្រូវ​។​

​ក្រុមហ៊ុន​ក៏​បាន​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ ដោយ​នាំ​យក​ជនសង្ស័យ ទៅ​ប្រគល់​ដល់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ​។​

​ជនសង្ស័យ​ដៃ​ខ្លាំង​នោះ​មានឈ្មោះ ឡោ ប៊ុន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន កំពុង​ត្រូវបាន​កម្លាំង​ជំនាញ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

Filed in: ព័ត៌មានជាតិ