សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ស្រេង​ម៉េង​ហៅ​ម៉េង​៣​ពូថៅ​បាន​និង​កំពុង​សម្រុក​កាប់​និង​ប្រមូល​ឈើ​ខុសច្បាប់​នៅ​មណ្ឌល​គី​រី​!

​ឈ្មួញ​ស្រេង​ម៉េង​ហៅ​ម៉េង​៣​ពូថៅ​បាន​និង​កំពុង​សម្រុក​កាប់​និង​ប្រមូល​ឈើ​ខុសច្បាប់​នៅ​មណ្ឌល​គី​រី​!

មណ្ឌលគិរី ៖ បទបញ្ជា​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ពិសេស​បទបញ្ជា​នាយករដ្ឋមន្ត្រី​រឿង​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត ក្លាយទៅជា​រឿង​ឥតន័យ​ដោយសា​តែ​ក្រុមហ៊ុន​យ៉ិន​ចាវ​របស់​ឈ្មួញ​ព្រោះ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ​មិន​ស្តាប់​?!​។

​យោងតាម​សេចក្តីរាយការណ៍​របស់​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញ​ឈើ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ​មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ព្រៃឈើ​នោះ​ទេ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​យ៉ិន​ចា​វ របស់​ឈ្មួញ​ឈ្មោះ ម៉េង ហៅ​ម៉េង​៣​ពូថៅ កំពុង​កាប់​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​និង​ព្រៃ​របៀង​ក្រង់​គុយ ក៏ដូចជា​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​ក្នុង​ស្រុក​កោះ​ញែក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​បុគ្គ​លឹក​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញ​មួយចំនួន​និង​ជនល្មើស​មួយចំនួន​បាន​បំពាន​កាប់​ក្នុង​តំបន់​ខាងលើ ហើយ​ដឹកជញ្ជូន​មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ដល់​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​យ៉ិន​ចា​វ ដោយ​គេ​មិនដែល​ឃើញ​មាន​មន្ត្រី​បរិស្ថាន​ឬ មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ដទៃទៀត​និង​ក្រុម​ជនល្មើស​សម្រាប់​ឈើទាល​មួយ​ម៉ែត្រគូប​ត្រឹម​១៥​ដុល្លារ ហើយ​ដឹកជញ្ជូន​ឈើ​ទាំង​នោះ​មក​ស្តុក​ទុក​ក្នុង​ទីតាំង​ដី​សម្បទាន​របស់​ខ្លួន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក បានបញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ប្រមូល​ទិញ​ឈើ​បាន​យ៉ាងច្រើន​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​នាពេល​ឆាប់ៗ​ខាងមុខ គឺ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្នី​ប្រពៃណី​ខ្មែរ ព្រោះ​ជា​ពេលវេលា​ដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ឈប់សម្រាក​។​

​បើ​តាម​ប្រជាពលរដ្ឋ​ឲ្យដឹងថា ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​យ៉ិន​ចា​វ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ដឹក​ជញ្ជូន​រាល់ថ្ងៃ​ចឹង​នោះទេ​!​។​មិនអាច​ទាក់ទង​សុំ​ការពន្យល​ពី​លោក​ស្វាយ​សំ​អ៊ាង​និង​ឈ្មួញ​ឈ្មោះ​ស្រេង​ម៉េង​សួ​ពី​សេចក្តីរាយការណ៍​ខាងលើ​នេះ​បាន​ទេ​សង្ឃឹនថា​នឹង​មាន​ការ​បកស្រាយ​ពន្យល់​ជាមិនខាន​ប្រសិនបើ​គ្មាន​បទល្មើស​ន​ទេនោះ​!​។​

Filed in: ព័ត៌មានសំខាន់