សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​អ្នកប្តឹង​មេ​នគរបាល​ច្រក​ទ្វារ​ប៉ោយប៉ែត​ទៅ​ពិភាក្សា​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​អ្នកប្តឹង​មេ​នគរបាល​ច្រក​ទ្វារ​ប៉ោយប៉ែត​ទៅ​ពិភាក្សា​

បន្ទាយមានជ័យ ៖ លោក​ខឹម​ចិ​ត្រាមេ​នគរបាល​ច្រកទ្វារ​អន្តរជាតិ​និ​ង​កូនចៅ​ត្រូវបាន​លោក​ហ៊ាង គឹម​ស្រឿន ដែល​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ និង​ជា​អ្នក​ឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម ប្តឹង​ទៅ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សុំ​បើក​ការស៊ើបអង្កេត ពាក់ព័ន្ធ​នៅក្នុង​ករណី​ទទួលយក​លុយ​ពី​ប្រជាពលរដ្ឋ ដែល​ជា​ពលករ​ចំណាកស្រុក​ក្នុង​ម្នាក់ៗ ៣៥០​បាត ដោយ​មិន​មាន​ចេញ​ឯកសារ​ច្បាស់លាស់ ដែល​ចាត់ទុក​ជា​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ការបំពេញ​ការងារ សម្រាប់​សេវាកម្ម​សាធារណៈ​របស់​រដ្ឋ​។

​ក្នុង​ពាក្យបណ្តឹង​លោក ហ៊ាង គឹម​ស្រឿន បានលើកឡើង ថា​៖”​កាលពី​ពេល​ថ្មីៗ​នេៈ ឃើញ​មាន​មន្ត្រី​ច្រក​ទ្វារ​ប៉ោយប៉ែត​បាន​ធ្វើ​សកម្មភាព​យក​លុយ​ពី​ពលករ​ក្នុង​ម្នាក់ៗ​ចំនួន​៣៥០​បាត គ្មាន​ឯកសារ​ច្បាស់លាស់​សម្រាប់​ជា​ថវិការដ្ឋ ដែល​អំពើ​នេះ​ចាត់ទុក​ជា​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខ​ណៈ​ប្រព័ន្ធ​ដែល​ត្រូវតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​វិធានការ​ផ្លូវច្បាប់ បើក​ការស៊ើបអង្កេត​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​បក្ខពួក​ខាង​លើ​អោយមក​ចូលខ្លួន​បំភ្លឺ​នៅ​ចំពោះ​អង្គភាព​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​លោក ហ៊ាង គឹម​ស្រឿន បាន​អោយ​កាសែត​ដឹងថា លោក​បាន​យក​ពាក្យបណ្តឹង​ទៅ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩ ។ លោក​បន្តថា ការដាក់​ពាក្យបណ្ដឹង ប្ដឹង​ប្រធាន​ច្រក​ទ្វារ​ប៉ោយប៉ែត​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​បាន​ធ្វើឡើង​ក្រោយពី​បាន​សង្កេតឃើញថា មាន​ភាពមិនប្រក្រតី​មួយចំនួន​ដោយ​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ចូលមក​កម្ពុជា​ក្នុង​០១​នាក់ (៣៥០​បាត )​ដោយ​ពុំ​មាន​ឯកសារ​ច្បាស់លាស់ សម្រាប់​បញ្ជាក់​ថា​ប្រមូល​ជា​ថវិការ​រដ្ឋ​ដោយ​អាច​ចាត់ទុក​ជា​ការប្រព្រឹត្ត​អំពើរ​ពុករលួយ​ជា​លក្ខណ​:​ប្រព័ន្ធ​។​

​លោក​បន្តថា ការដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​គឺ​មិន​ត្រឹមតែ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែ​ប៉ុណ្ណោះ​ទេ គឺ​លោក​និង​ដាក់​ពាក្យបណ្តឹង​ទៅលើ​ច្រកទ្វារ​អន្តរជាតិ​ដូង កំរៀង និង​ច្រក​ឡែម បន្ថែម​ទៀត​ក្រោយ​ពី​លោក​បាន​ប្រមូល​ឯកសារ​បាន​មួយ​ចំនួន​ហើយ​ករណី​យកលុយ​ពី​ពលករ​ដោយ​ពុំ​មាន​ឯកសារ​ច្បាស់លាស់ ហើយ​ខណ​:​ពេលនេះ​លោក​កំពុង​សិក្សា​និង​ស្រាវជ្រាវ​រក​ឯកសា​រ​បន្ថែម​ទៀត​ផង​ដែរ​។​លោក ហ៊ាង គឹម​ស្រឿន ត្រូវ​ចូល​ទៅ​ពិភាក្សា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាម​ការអញ្ជើញ​នា​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩​។​

​សូម​បញ្ជាក់​ដែរ​ថា​៖ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត និង​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​និយាយថា​គេ សង្ឃឹមថា ការផ្លាស់ប្តូរ​មេ​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​អាច​នឹង​មាន​ការកែទម្រង់​ការងារ​ពិសេស​គឺ កាត់បន្ថយ​ការគាបសង្កត់​យកលុយ​របស់​មន្ត្រីនគរបាល ប្រចាំ​ច្រក​នេះ ។​ប៉ុន្តែ​មិន​នឹកស្មាន​ថា​លោក​ប្រធាន​ថ្មី​ស៊ីលុយ​ធំ​ជាង​លោក​ប្រធាន​ចាស់ចឹង​ឡើយ​។ បើ​តាម​ការសង្កេត​របស់​ប្រជាពលរដ្ឋ​និយាយថា​៖​ចាប់តាំងពី​លោក ខឹម ចិ​ត្រា បាន​មក​ឡើងកាន់តំណែង ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ជំនួស​លោក ស៊ឹម សំអាត ដែល​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករ លួ​យ​ហើយ​ថែម ទាំង​សូកប៉ាន់​ពន្យា​កំណើត ដើម្បី​បាន​កាន់ តំណែង ធ្វើ​ជា​អនុប្រធាននាយកដ្ឋាន​ទទួល​ទិស​ទី​១​នៅ​អគ្គនាយកដ្ឋាន ដើម្បី​ឈាន​ទៅ​ពង្រឹង​អំណាច​បន្តទៀត​។​

​ចំណែក​លោក ខឹម ចិ​ត្រា វិញ​ក៏​មិន​ណ​យ​ដែរ​ព្រោះ​ចាយ​សេវា​ក៏​មិន​ធម្មតា​ដែរ​ដើម្បី​បាន​មក​កាន់​ប៉ូស្តិ​ខ្លាញ់​មួយ​នេះ​នោះ​។​ចឹង​លោក ខឹម ចិ​ត្រា មិន​ត្រឹមតែ​បន្ត​ដើរ​តាម​គំរូ​អាក្រក់​របស់​លោក ស៊ឹម សំអាត ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បង្កើន​អំពើពុករលួយ​កាន់តែ​ខ្លាំង​ទ្វេរ​ឡើង​ផង​ក៏​ថា​បានដែរ​។​

​ជាក់ស្តែង​បន្ទាប់ពី​លោក​វរ​:​សេនីយ៍​ទោ ខឹម ចិន្ត្រា ឡើងកាន់តំណែង​ជា​មេ​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​សង្កេតឃើញថា លោក​នៅ​មិនទាន់មាន​វិធានការ​ទៅលើ​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេ​សន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នៅ​ឡើយ ខណៈ​លោក សេម មករា កំពុង​ឃុបឃិត​គ្នា​ជាមួយ​លោក ម៉ៅ ម៉​យ និង​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ប្រទេស​ថៃ​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។​

Filed in: ព័ត៌មានជាតិ