សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុណ្យចូលឆ្នាំថ្មី​៖ សម្ដេច​តេជោ ហ៊ុន សែន ប្ដេជ្ញា​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​

បុណ្យចូលឆ្នាំថ្មី​៖ សម្ដេច​តេជោ ហ៊ុន សែន ប្ដេជ្ញា​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​

ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​យ៉ាង​មុតមាំ​ថា នឹង​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន កសាង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​។

​ក្នុង​សារលិខិត​ជូន​ជនរួមជាតិ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « រាជរដ្ឋាភិបាល​នៃ​កម្ពុជា នឹង​ខិតខំ​ពុះពារ គ្រប់បែប​យ៉ាង​ជា​បន្ត​ទៀត ដើម្បី​បន្ត​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់ សាធារណៈ ឲ្យបាន​កាន់តែ​រឹងមាំ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម ស្រប​តាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទាំងមូល​សម្រេចបាន​នា​ពេល​កន្លង​ទៅ​»​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​បន្ត​ធ្វើ​កំណែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ​តាម​អភិក្រម «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់​» ក្នុងនោះ​មាន​ការពង្រឹង​អភិបាលកិច្ច​ល្អ តាមរយៈ​ការពង្រឹង​ស្ថាប័ន​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ការធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ការអភិវឌ្ឍ​ធនធានមនុស្ស ការកែលម្អ​ប្រព័ន្ធ​អប់រំ​ឲ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់​។​

​លើសពីនេះ រាជរដ្ឋាភិបាល​ក៏​នឹង​លើក​កម្ពស់​ប្រព័ន្ធ​ការពារ​សង្គម ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សំណង់ ផ្លូវ ស្ពាន និង​ធារាសាស្ត្រ បង្កើន​ប្រភព​ថាមពល​អគ្គិសនី អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម​ដឹកជញ្ជូន​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​កសិកម្ម ឲ្យ​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ​ថែម​ទៀត​។​
ក្នុង​សារលិខិត​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​គូស​រំលេច​ឱ្យឃើញ​ពី​សមិទ្ធផល​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់ បាន​ប្រឹងប្រែង​សម្រេច​បាន​ប្រកប​ដោយ​ឧត្តមប្រយោជ​ន៍​ខ្ពស់​សម្រាប់​ជាតិ និង​ប្រជាជន​នៅក្នុង​ឆ្នាំ​ចាស់​ផង​ដែរ​។​

​ក្នុង​នោះ​សម្រាប់​ការងារ​ការបរទេស​វិញ រាជរដ្ឋាភិបាល​បាន​ខិតខំ​បំពេញ​បេសកកម្ម​ការទូត នៅលើ​ឆាក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​គ្រប់​វិស័យ ដោយ​ទទួលបាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ជាអាទិ៍ កិច្ចប្រជុំ​ទូទៅ​លើ​ក​ទី​៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២ កាលពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែ​ល​ហ្សិក​។​

​កិច្ចប្រជុំ​នេះ​ក៏ បាន​អនុម័ត​គាំទ្រ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចូលរួម​ចំណែក​បញ្ជូន​ក​ង​យោធពលខេមរភូមិន្ទ​ជា​បន្ត បន្ទាប់ ទៅ​ចូលរួម​បំពេញ​បេសកកម្ម​ក្រោម​ឆ័ត្រ អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ សាធារណរដ្ឋ ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដែល​មកដល់​បច្ចុប្បន្ន​មាន​ចំនួន ៨១៣​នាក់ ក្នុងនោះ​ស្រី ៦៦​នាក់​៕

Filed in: ព័ត៌មានជាតិ