សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋ​មន្ត្រី​សាធារណៈ​ការសុំ​សម្តេច​ក្រឡាហោម​ទុកពេល​៣​ខែ​ដើម្បី​អប់រំ​អ្នកបើកបរ​កង់​បី​ឥណ្ឌា​និង​ដោះស្រាយ​ការផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​

​រដ្ឋ​មន្ត្រី​សាធារណៈ​ការសុំ​សម្តេច​ក្រឡាហោម​ទុកពេល​៣​ខែ​ដើម្បី​អប់រំ​អ្នកបើកបរ​កង់​បី​ឥណ្ឌា​និង​ដោះស្រាយ​ការផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ស្នើសុំ​សម្តេច​ក្រឡាហោម​ស​ខេង​ឧបនាយរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទុក​ពេល​បី​ខែ​ដើម្បី​អប់រំ​អ្នករត់​ម៉តូ​លកង់​៣​ឥណ្ឌា​ដែល​៩៨​ភាគរយ​មិន​ចេះ​ច្បាប់​ចរាចរ​។​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បញ្ជាក់ថា ទុកពេល​៣​ខែ​ឱ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ទាំងអស់ មក​រៀន​ប្រឡង​យក​បណ្ណ​បើកបរ​មុន​នឹង​មាន​វិធានការ​ផ្លូវច្បាប់​។

​ក្រៅពីនេះ​លោក​ស៊ុន​ចាន់ថុល​បានឲ្យ​ដឹង​ដែរថា​៖ ក្រសួង​សាធារណការ​កំពុងធ្វើកា​រ​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រក​វិធី​ដោះស្រាយ លើ​ការ​កាត់ឈ្មោះ​កម្មសិទ្ធិ​យានយន្ដ ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល ដល់​ម្ចាស់​រថយន្ដ​ទាំងអស់​។​«​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង មិន​ចង់​ដូរ​ទេ​ដោយសារ​តែ​ដូរ​ទៅ​ត្រូវ​បង់ប្រាក់​ប្រហែល​៤​ភាគរយ តម្លៃ​នៃ​ការដូរ​កម្មសិទ្ធិ ហើយ​វា​មាន​ផល​ពិបាក​ផង ដូច្នេះ​ក្រសួង​សាធារណការ កំពុង​ធ្វើការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ពន្ធដារ ជាមួយ​ប្រព័ន្ធ Online របស់​ក្រសួង​ធ្វើ​តែ​មួយ​កន្លែង​បាន​ហើយ គាត់​អាច​ដូរ​ឈ្មោះ​កម្មសិទ្ធិ​របស់​គាត់​បាន​»​។​

​ការលើកឡើង របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ធ្វើឡើង​ក្នុង​ឱកាស ដែល​លោក​ទេសរដ្ឋមន្ដ្រី អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា លោក​រដ្ឋមន្ដ្រី​បាន​បន្ថែមទៀតថា ក្រសួង​សាធារណការ និង​ក្រសួង​សេដ្ឋកិច្ច ក៏​កំពុងតែ​ពិភាក្សាគ្នា ឲ្យមាន​ការ​យក​កម្រៃ​ទាប ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​មាន​មិន​ទាន់​មក​កាត់ឈ្មោះ​ផងដែរ ក្នុង​រយៈពេល​៣​ខែ​។ លោក​បន្ដថា ក្នុង​រយៈពេល​៣​ខែ​នេះ លោក​ក៏​ចង់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ដ​ទាំងអស់ មក​ធ្វើ​បច្ចុប្បន្នភាព​អំពី​ទីលំនៅ​របស់​គាត់ បើ​មិន​ដូច្នេះ នៅពេល​ដែល​ផាកពិន័យ រក​មិនឃើញ​នោះទេ​។ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ស្នើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ដ​ទាំងអស់ ដែល​មាន​ស្លាក​លេខ​ចាស់ សូម​អញ្ជើញ​មក​ប្ដូរ​យក​ស្លាក​លេខ​ថ្មី ដែលមាន QR Code ដើម្បី​មាន​សិទ្ធិ​រក្សាទុក ស្លាក​លេខ​របស់​ខ្លួន នៅពេល​ដែល​លក់​រថយន្ដ​៕

Filed in: ព័ត៌មានជាតិ