សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្ទេរ​ក្មេងស្រី​បើកឡាន​រ៉ែ​ង​រ៉ូវឺ​បុក​និស្សិត​ស្រីស្លាប់​ឲ្យទៅ​ដេក​ពេទ្យរុស្សី​ជា​មួយក្រុ​ម​គ្រួសារ​

​ផ្ទេរ​ក្មេងស្រី​បើកឡាន​រ៉ែ​ង​រ៉ូវឺ​បុក​និស្សិត​ស្រីស្លាប់​ឲ្យទៅ​ដេក​ពេទ្យរុស្សី​ជា​មួយក្រុ​ម​គ្រួសារ​

ភ្នំពេញ ៖ នាង យិន ឃុន​ម៉ី ហៅ​ម៉ា​ណា ជនជាប់ចោទ​ក្នុង​រឿង​បើកឡាន​RANGE ROVER ផ្លាកលេខ​2AF-7777 បុក​និស្សិត​ស្រី ឌុំ រី​ដា ស្លាប់​យ៉ាង​អាណោច​អាធម័​ទាន់ហ​ន់នោះ​កាលពី​ថ្ងៃ​ទី​២៦​មិនា​ឆ្នាំ​២០១៩ ត្រូវបាន​ផ្ទេរ​ពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី ទៅ​ដេក​មន្ទីរពេទ្យ​រុស្ស៊ី​វិញ​ហើយ កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៩ ក្រោមលេស​មាន​ជម្ងឺ​។​នាង យិន ឃុន​ម៉ី ហៅ​ម៉ា​ណា មាន​ជំងឺ​សួត​និង​ថប់ដង្ហើម​? ។

​សូមបញ្ជាក់​ថា នាង ឃុន​ម៉ី ហៅ ម៉ា​ណា កូនស្រី​សេដ្ឋី​យិន​ង្គិ​ច​ដែល​មានទួ​នាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​ផង​ដែរ​នោះ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ តែ​មួយ​បទល្មើស​ប៉ុណ្ណោះ គឺ បើកបរ​ធ្វេសប្រហែស​បណ្ដាលឱ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៌​ផ្លូវគោក ។​នេះ​បើ​តាម​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​តាម​បណ្ដាញ​សង្គម Telegram ។​

​ករណីយ៍​នេះ លោកស្រី ផាត់ ពៅ អាយុ​៥០​ឆ្នាំ ជា​ម្តាយបង្កើត​សព​និស្សិត ឌុំ រី​ដា នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ បាន​ពាក្យបណ្ដឹង​ផ្លូវការ​ចូល​លោក​វរសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្តឹង​ជនបង្ក យិន ម៉ា​ណា អាយុ​១៧​ឆ្នាំ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក និង ស្នើ​ឱ្យ​ចាត់ការ​តឹងរ៉ឹង​បំផុត​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនបង្ក​រូបនេះ ។​តែ​ក្រោយ​ពី​មាន​ការសម្របសម្រួល​គ្នា​គ្រួសារ​ជនរងគ្រោះ ព្រម​ទទួល​សំណង​រដ្ឋប្បវេណីយ៍​ចំនួន​៧​ម៉ឺន​ដុល្លារ​អាមេរិក ។​មាន​ការសង្កេត​ថា​៖​ស្រុក​ខ្មែរ​ឲ្យតែ​មាន​លុយ​គឺ​អ្នកជាប់ចោទ​ឬ​អ្នកទោស​អាច​ទៅ​ដេក​នៅ​ពេទ្យរុស្ស៊ី​ដែល​ក្លាយជា​គុក​សម្រាប់​អ្នក​មាន​ដូចជា​ឧកញ៉ា​គិត​ធាង​ជាដើម​៕

Filed in: ព័ត៌មានជាតិ