សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កញ្ញា យុង​ខេមរា​ពី​អាជីព​អ្នកកាសែត​មក​ជា​នាយ​ទា​ហ៊ាន​

​កញ្ញា យុង​ខេមរា​ពី​អាជីព​អ្នកកាសែត​មក​ជា​នាយ​ទា​ហ៊ាន​

ភ្នំពេញ ៖ កញ្ញា យុង​ខេមរា​ត្រូវបាន​គេ​ស្គាល់​ជា​ដំបូង​ជា​អ្នកកាសែត​ស្រី​ដែល​ចូលចិត្ត​លី​កាម៉េរ៉ា​ដើររ​កពត៍មាន​គ្រប់​ទិស​ទី​ច្រកល្ហក​នៅក្នុង​និង​ក្រៅប្រទេស ។​ប៉ុន្តែ​អា​ឡូ​វ​បាន​ក្លាយ​ជា​នាយ​ទា​ហ៊ាន​ថ្នាក់​ឧត្តមសេនីយ៍​នៅក្នុងវ័​យ​៣០​ឆ្នាំ​។

​កញ្ញា​យុង ខេមរា បាន​សិក្សា​ចប់​បរិញ្ញាប័ត្រ​ច្បាប់​និង​អក្សរសាស្ត្រ​អង់គ្លេស​នៅ IFL និង​សកល​វិទ្យាល័យ​នីតិសាស្ត្រ​( RULE)​បឹងត្របែក​។​កញ្ញា​ធ្លាប់​ឆ្លងកាត់​ការសិក្សា​នៅ Surabaya ជំនាញ​បរិស្ថាន Climate Change ។ កញ្ញា​អាច​ប្រើប្រាស់​បាន ៣ ភាសារ អង់គ្លេស បារាំង និង ចិន ផងដែរ ។​

​វត្តមាន​ដំបូង​នាង​ធ្វើ​ការអោយ​កាសែត​ដើមអម្ពិល​ជា​អ្នក​ថតរូប​និង​សរសេ​រពត៍​មាន​នៅ​ឆ្នាំ​២០០៦​រហូត ដល់​ឆ្នាំ​២០១១​។​នាង​បាន​ក្លាយ​ពិធី​ការិនី និង​ជា​អ្នក​រាយ​ការពត៍​មាន​អោយ​ទូ​រទស្ស​អប្សរា​ប៉ុស្តិ​លេខ​១១​រហូតដល់​ឆ្នាំ​២០១៧​។​កញ្ញា យុង ខេមរា បាន​ដើរតួនាទី​ជា​អ្នកសរសេរ​ព័ត៌មាន ថត​វីដេអូ និង ពិធី​ការិនី​ព័ត៌មាន​សម្រាប់​ទូរទស្សន៍​អ​ប្សរាណិត​។​

​យុង ខេមរា ជា​អ្នកសារព័ត៌មាន​ដ៍​មាន​ប្រជាប្រិយ៍ភាព​បើទោះជា​រង​ការរិះគន់​ពី​មនុស្ស​មួយ​ចំ​ដែល​និន្ទា ច្រណែន​ឈ្នានីស ។​ជា​អាទ៌​កាលណោះ​ត្រូវ​នាង​ធី សុវណ្ណ​ថា ជេរប្រមាថ​ឥត​សំចៃមាត់​តែ​នាង​មិន​តបត ។​

​មិន​អាច​ខ្លួន​មួយ​ជិះទូក​ពីរ​បាន​ឡើយ កញ្ញា យុង ខេមរា បាន​លះបង់​អាជីព​ពត៍​មាន ហើយ​ចាប់​យក​វិស័យ​ការពារ​ជាតិ (​កង​ខេមរភូមិន្ទ​) វិញ ដើម្បី​បំពេញ​បំណងប្រាថ្នា​របស់​នាង​។ សព្វថ្ងៃ​កញ្ញា ខេមរា ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​ផ្តល់​នូវ​ទំនុក​ទុក្ខ​ចិត្ត​ត្បិត​ឃើញ​កញ្ញា ព្យាយាម តស៊ូ​ក្រាញននៀល​រៀន​យុទ្ធសាស្ត្រ​ជំនាញ​កងទ័ព​មិនអោយ​ចាញ់​បុរស​រត់លូន​ផ្លោះ​បាញ់បោះ​គ្រាប់​ពិត​មិន​គិត​ថា​ខ្លួន​ស្រី​វ័យ​ក្រមុំ​ដែល​នារី​គ្រប់​រូប​មិន​អាច​ធ្វើបាន​។​

​កញ្ញា យុង ខេមរា ត្រូវបាន​មិត្តភក្តិ​និយាយ​ដើម​អោយ​ដឹងថា​វ័យ​ប៉ុណ្ណឹង​ហើយ​ពុំ​ដែល​នឹកឃើញ​ពី​ការយក​គួរ​ស្រករ​សោះ​ផ្ទុយទៅវិញ​នាង​ចូល​ចិត្ត​តែ​ការសឹក្សា​និង​លេង​កីឡា ដើម្បី​សុខភាព​ប៉ុណ្ណោះ​ហើយ​បើ​និយាយ​ពី​ចំណង់​ចំណូលចិត្ត​ដាំ​ស្ល​តាម​ដឹង​នាង​អាច​ធ្វើ​ម្ហូប​ខ្មែរ ម្ហូប​បារាំង និង ចិន បាន​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង​។​

​យុង ខេមរា ចូល​បំរើ​កងទ័ព​ពេញ​សិទ្ធ​ទទួលបាន​ក្របខ័ណ្ឌ​នៅ​ឆ្នាំ​2017 តែ​ចូល​តាំងពី​2007 (​ប្រវត្តិ​រូប​)​។​ប្រវត្តិ​ចេញចូល​ក្រៅ​ប្រទេស​ធ្វើដំណើរ​ចេញ​ទៅ​បេសកម្ម​ជាច្រើន​ប្រទេស​ដូចជា ថៃ​-​ឡាវ​-​វៀតណាម​- ឥណ្ឌូណេស៊ី -​សិង្ហ​បុរី -​កូរ៉េខាងត្បូង​- ជប៉ុន​- ចិន -​អាមេរិក -​អាល្លឺម៉ង -​ស្វីស​- ប៊ែល​ហ្សិ​ក​- អូស្ត្រាលី​- ញូ​វសឺ​ឡេន -​បារាំង​។​

Filed in: ព័ត៌មានជាតិ