សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​ចង់​ហាម​ក្លឹប​កម្សាន្ដ និង​កន្លែង​បូជាសព នៅ​ជិត​សាលារៀន​!

​សម្តេច​ក្រឡាហោម​ចង់​ហាម​ក្លឹប​កម្សាន្ដ និង​កន្លែង​បូជាសព នៅ​ជិត​សាលារៀន​!

បាត់ដំបង​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៩ បាន​ប្រកាស​ឲ្យដឹង​ពី​ការលើក​សំណើ​មួយ​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដាក់​វិធានការ លុបបំបាត់​បំបាត់​មិនឱ្យ​មាន​ក្លឹប​កម្សាន្ដ និង​កន្លែង​បូជាសព នៅ​ជិត​សាលារៀន​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ ទីតាំង​សាងសង់​អាង​ហែល​ទឹក សកល​វិទ្យាល័យ​បាត់ដំបង​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា «​ខ្ញុំ​ក៏​បាន​លើក​សំណើ​មួយ​ទៅ សម្ដេច​តេជោ ទាក់ទង​រឿង​ការដាក់​ក្លឹប​កម្សាន្ដ​ជិត​សាលារៀន និង​ក៏​បាន​បន្ថែម​ទៅ​ក្នុង​កម្មវិធី​ជាតិ ស្ដីពី​សុខភាព គឺ​ថា​យើង​មិន​អនុញ្ញាត​ឲ្យ ដាក់​ក្លឹប​កម្សាន្ដ នៅ​ជិត​សាលារៀន​ទេ​។ បើ​មិន​អញ្ចឹងទេ នឹង​ធ្វើឲ្យ​ក្មេងមាន​អារម្មណ៍មិនមូ​ល បែក​ហើយ បើ​ថា​ក្លឹប​នឹង​លួចលាក់ មាន​គ្រឿងញៀន​ទៀត អាហ្នឹង​គឺជា​បញ្ហា ជា​ពិសោធន៍​កន្លងទៅ​»​។ សម្តេច​បាន​បន្តទៀតថា «​កន្លែង​បច្ឆាដុ​ត​ខ្មោច ដុត​អី​មិនឲ្យ​មាន​ជិតសា​លាទេ ក្មេង​មាន​អារម្មណ៍​ភ័យខ្លាច សម្រាប់​ការរៀនសូត្រ​របស់​ក្មេង​»​។​

​សម្ដេច​បាន​បញ្ជាក់ថា បញ្ហា​អប់រំ ដើម្បី​ទប់ស្កាត់ បញ្ហា​គ្រឿងញៀន និង​បញ្ហា​ចរាច​រណ៍ គ្រឿងញៀន​នៅក្នុង​សាលា​នេះ ក្រសួងមហាផ្ទៃ និង ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បង្កើត​ជា​បន្ទប់​ពិសេស​មួយ​ដើម្បី បញ្ចាំង វីដេអូ ស្ដី​ការ​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​ចរាច​រណ៍ ដើម្បី​ធ្វើ​ការបញ្ជ្រាប​ដល់​យុវជន ។​ក្រៅពី​នេះ​ក្រសួង​អប់រំ​យុវជន ក៏​នឹង​រៀបចំ​បង្កើត ឲ្យមាន​សិស្ស​យាម​សាលា ដើម្បី​ការពារ​កុំឲ្យ​មាន​គ្រឿងញៀន ចូល​ទៅក្នុង​សាលារៀន​ផងដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា​មណ្ឌល​ហែល​ទឹក​នេះ​គ្រោង​សាងសង់​ឡើង​តាម​ស្តង់​អន្តរជាតិ ដែល​មាន​ទំហំ​ក្រឡា​ផ្ទៃ​អាង​បណ្តោយ ២៥​ម៉ែត្រ ទទឹង​២០​ម៉ែត្រ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ក្រឡា​ហោ​ម ដើម្បី​អាច​ឱ្យ​កីឡាករ​កីឡា​ការ​នី ទាំង​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​មហាជន​ទូទៅ ធ្វើ​ការហ្វឹកហាត់​កីឡា​ដើម្បី​សុខភាព ឬ​ក៏ដូចជា​ដើម្បី​ត្រៀម ចូលរួម​ប្រកួត​ព្រឹត្តការណ៍​កីឡា​នានា​ផង​ដែរ ហើយ​មណ្ឌល​ហែល ទឹក​នេះ​គ្រោង​រៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​នៅ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

Filed in: ព័ត៌មានជាតិ