សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧត្តមសេនីយ៍អ៊ិន​បូរ៉ា​៖​នគរបាល​ព្រហ្ម​ទណ្ឌ័​ត្រូវតែ​ស្វែងរក​អត្តសញ្ញាណ រូបថត មុខសញ្ញា​មាន​ដីកា និង​តាម​ចាប់​ឲ្យបាន​សកម្ម​ជាង​ឆ្នាំ​មុនៗ​

ឧត្តមសេនីយ៍អ៊ិន​បូរ៉ា​៖​នគរបាល​ព្រហ្ម​ទណ្ឌ័​ត្រូវតែ​ស្វែងរក​អត្តសញ្ញាណ រូបថត មុខសញ្ញា​មាន​ដីកា និង​តាម​ចាប់​ឲ្យបាន​សកម្ម​ជាង​ឆ្នាំ​មុនៗ​

​ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា​អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​កណ្ដាល​នគរបាល​យុត្តិធម៌ បាន​ជម្រុញ​ឲ្យកម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ត្រូវតែ​ស្វែងរក​អត្តសញ្ញាណ រូបថត មុខសញ្ញា​មាន​ដីកា និង​តាម​ចាប់​ឲ្យបាន​សកម្ម​ជាង​ឆ្នាំ​មុនៗ ព្រមទាំង​ស្វែងរក​ចាប់​មុខសញ្ញា​សេសសល់ ហើយ​ត្រូវ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង មុខសញ្ញា​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​តាម​បច្ចេកវិទ្យា​ទំនើប​។

​អនុសាសន៍​លោក​ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ របស់​ផែន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ ឆ្នាំ​២០១៨ និង​ទិសដៅ​បន្ដ​។ កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ទាំងអស់ ចំណុះ​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្ដិធម៌ និង​ស្នងការរង​នគរបាល​ខេត្ត​ក្រុង​ទទួល​ផែន​ព្រហ្មទណ្ឌ​។​

​លោក​ឧត្តមសេនីយ៍ ឯក អ៊ិន បូរ៉ា បាន​កោតសរសើរ ដល់​កម្លាំង​នគរបាល​ពាក់ព័ន្ធ ពិសេស​កម្លាំង​ន គរ​បាល​ព្រហ្មទណ្ឌ ដែល​ខិតខំ​បង្ក្រាប​ធ្វើ​ឲ្យ​បទល្មើស​មាន​ការថយចុះ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​៖«​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ យើង​មោទនភាព​ណាស់​ដែល​កងកម្លាំង​នគរបាល​យុត្តិធម៌ គ្រប់​ប្រភេទ បង្ក្រាប​បាន​ស្ទើរ​១០០​ភាគរយ ចឹង​មាន​សេចក្ដី​ថា នេះ​ជា​ការខិតខំ​ប្រឹងប្រែងរ​បស់​នគរបាល​ជំនាញ​ទាំងអស់​។ ពាក់ព័ន្ធ​សភាពការណ៍​បទល្មើស​រួម ដែល​មាន​ការថយចុះ​នេះ មិនមែន​ថយចុះ​ជា​យថាហេតុ​នោះ​ទេ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​យើង​»​។​

​ក្នុងនាម អគ្គស្នងកា​នគរបាល​ជាតិ​លោក​ឧត្តមសេនីយ៍ អ៊ិន បូរ៉ា បាន​ជំរុញ​ឲ្យ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ដើម្បី​ពិនិត្យ​សំណុំរឿង និង​ចោទប្រកាន់​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆក់ ដែល​បង្ក្រាប​ចាប់​បាន​ជា​បទឧក្រិដ្ឋ និង​ត្រូវ​ពង្រឹង​កម្លាំង​ប្រចាំ​ការអន្ដរាគមន៍​ជំនាញ​នៅ​អង្គភាព ព្រមទាំង​រៀបចំ​ក្រុម​ជំនាញ​កត់ត្រា​ទិន្នន័យ​បទល្មើស និង​លទ្ធផល​បង្ក្រាប​ដើម្បី​វិភាគ​សិក្សា​បែប​ឧក្រិដ្ឋវិទ្យា ដើម្បី​ងាយស្រួល​ក្នុង​ការកំណត់​យុទ្ធសាស្ដ្រ សម្ដៅ​កាត់បន្ថយ និង​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​។​

​បើ​តាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ង៉េ​ង​ជួ បានបង្ហាញ​ថា បង្ក្រាប​បទល្មើស​ជា​រួម​បាន ចំនួន​២,៥៩៨ ករណី​ឃាត់ខ្លួន​បាន​៣,៧៤២​នាក់ ស្មើ​៨៨% ក្នុងនោះ​៖

*​បទឧក្រិដ្ឋ បង្ក្រាប​៥២៨​ករណី ឃាត់ខ្លួន​៧៨៤​នាក់ ស្មើ​៨៥%, បង្ក្រាប​ជាក់ស្តែង​៣៧៨​ករណី ឃាត់ខ្លួន​៥៣៦​នាក់ ស្មើ​៧២% និង​ស្រាវជ្រាវ​១៥០ ករណី​ឃាត់ខ្លួន​២៤៨​នាក់ ស្មើ​២៨%

*​បទមជ្ឈិម​បង្ក្រាប​២,០៧០​ករណី ឃាត់ខ្លួន​២,៩៨៥​នាក់ ស្មើ​៨៨%, បង្ក្រាប​ជាក់ស្តែង​១,៦៩១​ករណី ឃាត់ខ្លួន​២,៣៩៨​នាក់ ស្មើ​៨២% និង​ស្រាវជ្រាវ​៣៧៩​ករណី ឃាត់ខ្លួន​៥៦០​នាក់ ស្មើ​១៨%​។​

​ក្នុងចំណោម​ចំនួន​ជនសង្ស័យ​ដែល ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៣,៧៤២​នាក់ ខាងលើនេះ បាន​ពិនិត្យ​រកឃើញថា មុខសញ្ញា​បាន​ប្រើប្រាស់​សារធាតុ​ញៀន សរុប​៣២% (​បទឧក្រិដ្ឋ​២២% និង​បទមជ្ឈិម​៣៤%), មុខសញ្ញា​ចាស់ ប្រព្រឹត្ត​បទល្មើស​មិន​រាងចាល​៤% (​បទឧក្រិដ្ឋ​៦% និង​បទមជ្ឈិម​៤%) និង​មុខសញ្ញា​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​២៥​ឆ្នាំ មាន​២០,៨១% (​ឧក្រិដ្ឋ​១៥,២៧% និង​បទមជ្ឈិម​៨៤,៧២%)៕

Filed in: ព័ត៌មានជាតិ