សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឆ្កែ​មួយ​ក្បាល​សុខចិត្ត​ដេក​ក្រោម​ព្រឹល​២​ថ្ងៃ​ដើម្បី​ការពារ​ក្មេង​ដែល​ម្តាយ​បោះចោល​

​ឆ្កែ​មួយ​ក្បាល​សុខចិត្ត​ដេក​ក្រោម​ព្រឹល​២​ថ្ងៃ​ដើម្បី​ការពារ​ក្មេង​ដែល​ម្តាយ​បោះចោល​

រុស្ស៊ី​៖ នៅ​តំបន់​អាល់​តៃ​( Altai) ប្រទេស​រុស្ស៊ី ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ជួយ​សង្គ្រោះ​សុនខ​មួយ​ក្បាល ដែល​ដេក​ត្រាំ​ទឹកកក​ដែល​មាន​សីតុណ្ហភាព​ប្រមាណ​ដក ២០​អង្សា ២​ថ្ងៃ​មក​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល សុនខ​នោះ​មិន​មែន​នៅ​តែ​ឯង​ទេ វា​បាន​ការពារ​ក្មេងប្រុស​អាយុ ២​ឆ្នាំ​ម្នាក់​នៅ​ជាមួយ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ក្មេងប្រុស​អាយុ ២​ឆ្នាំនេះ ត្រូវបាន​ម្ដាយ​ចិត្តឃោរឃៅ​យកទៅ​កប់​ចោល​ទាំង​រស់​នៅ​តំបន់​ដែល​ធ្លាក់​ព្រិល​នោះ​។ ប៉ុន្តែ​មូលហេតុ​ដែល​ស្ត្រី​ចិត្ត​អប្រិយ យក​កូន​ទៅ​បោះចោល នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ក្រោយមក អ្នក​នៅ​ក្បែរ​នោះ បាន​ប្រទះឃើញ​សុនខ​មួយ​ក្បាល​នៅ​កក​ជាប់​ក្រោម​ព្រឹល ក៏​ប្រាប់​ក្រុម​អ្នក​ជួយសង្គ្រោះ​។​

​បើ​តាម​សភាព​ជាក់ស្ដែង នៅក្រោម​សីតុណ្ហភាព​ដក ២០​អង្សា ក្មេង​នោះ​គ្មាន​ឱកាស​នឹងរ​ស់បាន​ដល់ ២​ថ្ងៃ​នោះ​ឡើយ បើ​គ្មាន​សុនខ​ចិត្តធម៌ មក​ការពារ​ដោយ​ដេក​ពីលើ​ទ្រាំ​ក្រោម​ព្រឹល​បញ្ចេញ​កំដៅ​ពី​ខ្លួន​ជួយ​នោះទេ​។​

​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ឱ្យដឹងថា ម្ដាយ​ដែល​បាន​យក​ក្មេង​នេះ​ទៅ​បោះបង់ចោល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ ដោយ​អាច​ប្រឈមមុខ​នឹង​ទោសទណ្ឌ​ផងដែរ​។ ចំណែក​ក្មេងប្រុស និង​សុនខ កំពុង​ស្ថិត​ក្រោម​ការព្យាបាល​។ សុន​ខ​នេះ មិន​បាន​បាត់បង់​ជីវិត​ឡើយ ព្រោះ​វា​មាន​ប្រព័ន្ធ​ភាព​សាំ​នឹង​អាកាសធាតុ ដែល​អាច​ទ្រាំ​បាន​ក្នុង​រយៈពេល​យូរ មិន​ធ្វើឱ្យ​ឈាម​កក​។​

Filed in: អន្តរជាតិ