សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធ្វើបុណ្យ​ឡើងផ្ទះ​ថ្មី​បាក់​វេរ៉ងដា​ប្រែជា​បុណ្យសព​វិញ​!

​ធ្វើបុណ្យ​ឡើងផ្ទះ​ថ្មី​បាក់​វេរ៉ងដា​ប្រែជា​បុណ្យសព​វិញ​!

កំពង់ចាម ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​និង​១១​នាក់​ផ្សេងទៀត​បាន​រងរបួស​ពិធីបុណ្យ​ឡើងផ្ទះ​ថ្មី​ភូមិ​ខ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៩​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ស្រុន​ប្រុស ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹង​ថា​លំនៅដ្ឋាន​នេះ​ទើប​សាងសង់​រួច​ថ្មីៗ​រួចហើយ​បាន​ប្រារព្ធ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ដោយ​មាន​សាច់ញាតិ​បងប្អូន​និង​អ្នកជិតខាង​ជាច្រើន​នាក់​មក​ជួបជុំ​។​តែ​ពេល​មាន​មនុស្ស​ជាច្រើន​នាក់​ដែល​មក​ចូល​បុណ្យ​កំពុង​នៅលើ​វេរ៉ងដា​នោះ​ក៏​បាន​បាក់​ធ្លាក់​មក​សង្កត់​មនុស្ស​និង​ម៉ូតូ​តែ​ម្ដង​៕

Filed in: ព័ត៌មានជាតិ