សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្នុងចំណោម​ទណ្ឌឹត​ជិត​៥០០​ដែល​ត្រុវ​សុំ​លើកលែង​ទោស​មាន​ស្ត្រី​តែ​៤៩​នាក់​ប៉ុណ្ណោះ​

​ក្នុងចំណោម​ទណ្ឌឹត​ជិត​៥០០​ដែល​ត្រុវ​សុំ​លើកលែង​ទោស​មាន​ស្ត្រី​តែ​៤៩​នាក់​ប៉ុណ្ណោះ​

ភ្នំពេញ​៖ បច្ចុប្បន្ន​មាន​ស្ត្រី​សរុប ២៤៤១​នាក់ ក្នុងនោះ​ស្ត្រី មាន​គ៌ភ​៤៤​នាក់ ស្ត្រី​មាន​កូន​តាម​១២៦​នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​។​

​លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន និង​អយ្យការ​នៃ​ក្រសួង​យុត្តិធម៌​នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៩ បានឲ្យ​អ្នកសារព័ត៌មាន​ដឹង មុន​បើក​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ ថ្នាក់​ជាតិ​ត្រួតពិនិត្យ និង​វាយតម្លៃ​ទណ្ឌិត​លើកលែង និង​បន្ធូរបន្ថយ​ទោស ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ថា មាន​ទណ្ឌិត​ចំនួន ៤៦០​នាក់ ក្នុងនោះ​ស្ត្រី ៤៩​នាក់ មក​ពី​អប់រំ​កែប្រែ​រាជធានី​-​ខេត្ត​១៨ និង​មណ្ឌល​អប់រំ​កែប្រែ​៤​ត្រូវបាន​ដាក់​ស្នើ​ស​។​

​ការវាយតម្លៃ​ដើម្បី​លើកលែងទោស​។​លោក សុច សុផាន់​ណា​រ៉ា ឲ្យដឹងថា ប្រមុខ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់ ចំពោះ​ជន​ជាប់​ទោស​ជា​ស្ត្រី​។ ជា​ពិសេស​ស្ត្រី​ដែល មាន​កូន​នៅ​ជាមួយ ស្ត្រី​មានគភ៌ ស្ត្រី​ចាស និង​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ ។ សម្រាប់​ការលើកលែងទោស​ស្ត្រី តាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល មិនមែន​ធ្វើ​តែ​សម្រាប់ ថ្ងៃ​ចូលឆ្នាំ​នោះទេ ធ្វើ​ជា​និរន្ត​។​

​លោក សុច សុផាន់​ណា​រ៉ា​បន្តថា “​ស្ត្រី​កំពុង​ជាប់​ពន្ធនាគារ​ភាគច្រើន ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ប្តី​លែងលះ ដូច្នេះ​បញ្ហា​ដែល​ពិបាក​នោះ គឺ​កូន​ដែល​រស់នៅ​ជាមួយ​ម្តាយ ក្នុង​ពន្ធនាគារ​” ។​ចំណែក​លោក អ៊ុច ពង្ស អគ្គនាយករង​នៃ​អគ្គដ្ឋាន ពន្ធនាគារ​ក្រសួងមហាផ្ទៃ​បានឲ្យដឹងថា​៖​តាម​សំណើ​របស់​គណៈកម្មការ​រាជធានី​-​ខេត្ត ស្នើ​សុំ​លើកលែងទោស​ចំនួន ៧២​នាក់ ស្រី​៣​នាក់ , ស្នើ​សុំ​លើកលែងទោស​ពី​មួយ​ជីវិត មក​ត្រឹម​២០​ឆ្នាំ មាន​ប្រុស​៧​នាក់ ស្រី​៣ នាក់​, ស្នើសុំ​បន្ធូរបន្ថយ​ទោស​រយៈពេល ១២​ខែ មាន​ចំនួន ១៤៤​នាក់ ស្ត្រី​២១​នាក់ , រយៈ​៩​ខែ ៩២​នាក់ ស្ត្រី​៨​នាក់ និង​ស្នើសុំ​បន្ធូរបន្ថយ​រយៈពេល ៦​ខែ មាន​ចំនួន ១៨២​នាក់ ស្ត្រី​២៥​នាក់ ៕

Filed in: ព័ត៌មានជាតិ