សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ជលផល​ម្នាក់់ ដែល​បាត់​ខ្លួន ក្នុង​ហេតុ​ការ​ខ្យល់ព្យុះ​លិច​ទូក ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​ហើយ​

មន្ត្រី​ជលផល​ម្នាក់់ ដែល​បាត់​ខ្លួន ក្នុង​ហេតុ​ការ​ខ្យល់ព្យុះ​លិច​ទូក ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​ហើយ​

ក្រចេះ ៖ មន្ត្រីជលផល​ដែល​ជួប​គ្រោះ​លិច​ទូក បាត់​ខ្លួន​ត្រូវបាន​គេ​ប្រទះ​ឃើញ​សព​គ្រោយពី​បាន​លិច​បាត​ខ្លួន់​រយះពេល​២​យប់ និង​១​ថ្ងៃ ហើយ​ការប្រទះឃើញ​នៅវេលា​ម៉ោង​៧​និង​២៥ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ នៅ​ក្នុង​ទន្លេ​ចំងាយ​ប្រមាណ​១​គីឡូ​មែត្រ ពី​កន្លែងកើតហេតុ នៅ​ចំនុច​វាល​ប្រណាំង​ខាងក្រោម​កោះ​ទ្រាល ភូមិ​វឌ្ឍនះ ឃុំ​វឌ្ឍនះ ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​លោក ម៉ក់ ពន្លក អនុប្រធាន​ខណ្ឌ​ជលផល​បានឲ្យដឹងថា មន្ត្រីជលផល​ដែល​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​ខ្យល់ព្យុះ​លិច​ទូក​ស្លាប់​នោះ មានឈ្មោះ ឡេ សុខ​ឡេង ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​បឹង​កញ្ចក​ជើង ឃុំ​ព្រែក​តា​មែក ស្រុក​ខ្សាច់​កណ្ដល ខេត្ត​កណ្ដាល មានកូន​ចំនួន​២​នាក់ កូន​បង​អាយុ​៥​ឆ្នាំ កូន​ប្អូន​អាយុ ៥ ខែ ហើយ​មាន​តួនាទី​នាយ​សង្កាត់រដ្ឋបាល​ជលផល​សំបូរ និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត ប៉ុស្តិ៍​ន​រុង្គ​បាន​ជួប​គ្រោះថ្នាក់​លិច​ទូក​ស្លាប់​នៅ​ពេល​ចុះ​បំពេញ​បេសកម្ម​ក្នុង​ទន្លេ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​អាធ្រាត​ថ្ងៃទី​២៤​ខែ​កក្ដ​ដា​ឆ្នាំ​២០១៦ ។​

​លោក ម៉ក ពន្លក បានឲ្យដឹង​ទៀតថា អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជល​បានឲ្យ​មន្ត្រីជលផ​លតាំង​ថ្នាក់​ក្រសួង ដល់​មន្ទីរ​អោយ​យក​ថវិកា​ជួយ​ឧបត្ថម្ភ​គ្រួសារ​សព​ដោយ​យកចិត្ត​ទុក​បំផុត ។ ហើយ​ក្នុងនោះ​ផងដែរ អង្គការ​WWF​ជួយ​ឧបត្ថម្ភ​ថវិការ​ចំនួន​៩៨០​ដុល្លា​អាមេរិក សំរាប់​ទិញ​ក្ដា​ម្ឆុស​និង​ជួល​រថយន្ដ​ដឹក​សព​ទៅ​ស្រុកកំណើត​។​

​លោក​បាន​បន្ដទៀតថា គ្រោយ​រក​សាកសព​ឃើញ​ថ្នាក់ដឹកនាំ​ខណ្ឌ​ជលផល​អាជ្ញាធរ និង​នគរបាល​ធ្វើ​កោសល្យវិច័យ ឃើញថា​សព​នេះ​ពិតជា​លិច​ទូក​ស្លាប់​មែន មិនមែន​ស្លាប​ដោយសារ​អំពើ​ឃាតកម្ម​នោះ​ទេ ហើយ​ក​បាន​ប្រគល់​សព​ឲ្យ​គ្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

IMG-20160726-WA0035 IMG-20160726-WA0034 IMG-20160726-WA0036

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម