សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ប៉ូលិស​ខ្មែរ​ទៅ​ចុះ​MOU​ជាមួយ​ប៉ូលិស​អាមេរិក​!

​មេ​ប៉ូលិស​ខ្មែរ​ទៅ​ចុះ​MOU​ជាមួយ​ប៉ូលិស​អាមេរិក​!

​ភ្នំពេញ ៖ ខុស​ពី​សម័យ​លោក​ឧត្តមសេនីយ៍ហុក​ឡង​ឌី​កាលពី​ថ្ងៃ​ទី​៤​មេសា​លោក​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នគរបាលជាតិ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ជួប​ប្រជុំ​ជាមួយ​នគរបាល​ស​ហព​ន្ធ័​អាមេរិក​( FBI )​និង​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។

​នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ឃឿន អគ្គស្នងការ​រង​នគរបាលជាតិ​បានឲ្យដឹង​។​កម្មវិធី​នៅ​សហរដ្ឋអាមេរិក​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ក​កម្ពុជា គឺ​មាន​រយៈពេល​៥​ថ្ងៃ​( ពី​ថ្ងៃ​ទី​៥​ដល់​១០ ខែ​មេសា ឆ្នាំ​២០១៩ )​តាម​ការអញ្ជើញ​របស់​ការិយាល័យ​ស៊ើបអង្កេត​បទឧក្រិដ្ឋ របស់​សហរដ្ឋអាមេរិក (FBI) ក្នុង​គោលបំណង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទឧក្រិដ្ឋ​។​

​លោក​ឧត្តមសេនីយ៍ឆាយ គឹម​ឃឿន បញ្ជាក់ថា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​អគ្គស្នងការ​នគរបាល​ជាតិ និង​ការិយាល័យ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​របស់​សហរដ្ឋអាមេរិ​ក (FBI) គឺជា​លើក​ទី​១ ដោយ​កន្លងមក​ប៉ូលិស​កម្ពុជា សហការ​ល្អ​ជាមួយ FBI ក្នុង​ការសហការ​គ្នា​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ ជាពិសេស​បទល្មើស​បច្ចេក​វិទ្យា​។ ភាគី​ទាំងពីរ យល់ឃើញថា ការរីក​រាលដាល ដែលមាន​អង្គការ​ចាត់តាំង ចាំបាច់​កងកម្លាំង​អនុវត្ត​ច្បាប់ នៃ​ប្រទេស​ទាំងអស់ គួរតែមាន​កិច្ចសហការ​គ្នា​ដើម្បី​ទប់ស្កាត់ រួម​ទាំង​បញ្ហា​អន្តោប្រវេសន៍​ខ្លះ​ដែរ​៕

Filed in: ព័ត៌មានជាតិ