សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តើ​លោក​ផែង​វណ្ណៈ​ជា​អ្នកកាសែតឬ​ជា​អ្វី​?​បើ​ជា​អ្នកកា​សែត​ហេតុ​អី​ស្ងាត់ឈឹង​ចឹង​?

តើ​លោក​ផែង​វណ្ណៈ​ជា​អ្នកកាសែតឬ​ជា​អ្វី​?​បើ​ជា​អ្នកកា​សែត​ហេតុ​អី​ស្ងាត់ឈឹង​ចឹង​?

ភ្នំពេញ​ ៖ ​ចម្ងល់​ពី​ក្រុម​អ្នកសារព័ត៌មាន គេហទំព័រ និង ម្ចាស់​អាជីវកម្ម​លើ​ប្រព័ន្ធ T V អន​ឡាញ​នានា ជុំវិញ​ព្រឹត្តិការណ៍ នៃ​ការ អនុវត្ត​ច្បាប់​តាម​ផ្លូវ​តុលាការ​ចំពោះ លោក ផែង វណ្ណៈ ចាងហ្វាង​គេហទំព័រ Pheng Vanak News ថា​តើ​លោក​ផែង​វណ្ណៈ​ជា​អ្វី​ជា​អ្នកកាសែត​ឬ​ជា​សមត្តកិច្ច ?​។​បើ​ជា​អ្នកកាសែត​ហេតុអ្វី បានជា​មកដល់ពេលនេះ ពុំ​មាន​សមាគម​អ្នកសារព័ត៌មាន ឬ អង្គការ​សង្គម​ស៊ីវិល​ណាមួយ ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព នៃ​ការបញ្ចេញមតិ ចេញ​សេចក្តីថ្លែងការណ៍​អ្វី​បន្តិច សោះ​ចឹង ?​។

​ទាក់ទិន​នឹង​ចម្ងល់​ក្រុម​អ្នកសារព័ត៌មាន​ខាងលើ​នេះ នៅ ព្រឹក​ថ្ងៃ​ទៅ ៤ ខែ​មីនា ២០១៩ សហការី​យើងខ្ញុំ​បាន​ខិតខំ​ស្វែងរក​ប្រតិកម្ម​ពី​មេៗ​ដឹក នាំ​សមាគម និង​ក្លឹប​ការពារ​អ្នកកាសែត ដើម្បី​បញ្ជាក់​ជំហរ អំពី ករណី លោក ផែង វណ្ណៈ ។​

​ក្នុងនោះ លោក ហ៊ុយ វណ្ណៈ ប្រធាន សហភាព សហព័ន្ធ អ្នកសារព័ត៌មាន​កម្ពុ​ជា លោក​បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ថា​: លោក​បាន​បង្ហោះ​សារ ជូនដំណឹង​ក៏​ដូច​ជា​ការ​ដាស់តឿន​ដល់​អ្នកលេង Facebook និង​អ្នកសារព័ត៌មាន ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ​ថា​៖ ។

​ឯ​លោក ប៉ែន ប៊ុន​ណា ប្រធាន​ក្លឹប​ការពារ​អ្នកកាសែត​កម្ពុជា ក៏ លោក​បាន​ប្រាប់​តាមតេ​ឡេ​ក្រាម​ថា លោក ផែង វណ្ណ​: គាត់​មិន​មែន​ជា​អ្នកកាសែត​ទេ​?! ។ គាត់​ជា​អ្នកលេង​ហ្វេ​សប៊ុក​(​ស៊ិក​) ។ សូម​មើល​ខ្លឹមសារ​តាមតេ​ឡេ​ក្រាម​បន្ថែម ។

​ផ្ទុយទៅវិញ ចំពោះ​គេហទំព័រ Pheng Vanak News ត្រូវបាន​លោក ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ព័ត៌មាន និង សោតទស្សន៍ នៃ ក្រសួង​ព័ត៌មាន បញ្ជាក់​ប្រាប់ថា​៖​គេហទំព័រ Pheng Vanak News ពិតជា​មាន​ច្បាប់​អនុញ្ញាតិ ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ព័ត៌មាន ។ ដូច្នេះ​រឿង​គេ​ចេញ​សេចក្តី ថ្លែងការណ៍​ការពារ​ចំពោះ​ករណី នៃ​ការសម្រេច​ឃុំ​ខ្លួន​លោក ផែង វណ្ណ​: បណ្តោះអាសន្ន​នៅ​គុក​ព្រៃ​ស ពី​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៣ មីនា ២០១៩ កន្លងមកនេះ គឺជា​សិទ្ធិ និង ជំហរ​របស់​សមាគម អ្នក កាសែត​នីមួយៗ​ជា​អ្នកសម្រេច​ចេញ​សេចក្តីថ្លែងការណ៍ ឬ មិន​ចេញ តែប៉ុណ្ណោះ ? ។​

​សូមបញ្ជាក់​ថា លោក ផែង វណ្ណ​: ត្រូវបាន​ចៅក្រម​ស៊ើបសួរ ចេញ​ដិកា​ឃុំខ្លួន ក្រោម​បទ​ចោទ ” ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ និង បទ​បរិហារកេរ្តិ៍ ជា​សាធារណ​: តាម​ពាក្យបណ្តឹង​របស់​លោក​គី​តិច​មេធាវិស​ម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ដែល​អាច​ជាប់គុក​២​ឆ្នាំ​និង​ពិន័យ​លុយ​។​តែបើ​សម្រាប់​តួនាទី​ជា​អ្នកកាសែត​គេ​អាច​យក​ច្បាប់​សា​រពតិ​មាន​មក​ប្រើ​វា​មិន​ធ្ងន់ធ្ង​ដល់​ចាប់​បញ្ចូល​គុក​ចឹង​ទេ​?​។​គិត​ម៉េច​វិញ​ចឹង​អ្នកកាសែត​យើង​?៕

Filed in: ព័ត៌មានជាតិ