សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះអង្គ ឈួន​ដា លក់​គ​រុភ័ណ្ឌ ចាក់​ឆ្នោត​សៀម សាសនា​ព្រះ​ជិនស្រី​ធ្លាក់ចុះ​ដោយសារ​ព្រះសង្ឃ​មួយចំនួន​បួស​ហើយ​អត់​រៀន​ព្រះ​វិន័យ​!

​ព្រះអង្គ ឈួន​ដា លក់​គ​រុភ័ណ្ឌ ចាក់​ឆ្នោត​សៀម សាសនា​ព្រះ​ជិនស្រី​ធ្លាក់ចុះ​ដោយសារ​ព្រះសង្ឃ​មួយចំនួន​បួស​ហើយ​អត់​រៀន​ព្រះ​វិន័យ​!

សៀមរាប​ ​៖ ​​​ព្រះអង្គ ឈួន​ដា​ជា ព្រះគ្រូ​ចៅ​អធិ​វត្តតា​អាន ឃុំ​តា​អាន​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប ត្រូវ​ប្រជា​ពុទ្ធបរិស័ទ រាយការណ៍​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ​។​ទី ១ ៖​លក់​គ​រុភ័ណ្ឌ ។​ទី ២៖​លក់ ស្បង់​ជីពរ ។​ទី ៣៖ លេងល្បែង​ឆ្នោត ។

​ប្រជាពលរដ្ឋ​ថា​៖​ពួក​គាត់​ខំ​ប្រកប​មុខរបរ​បែកញើ​កជោក​អាវ បាន​ប្រាក់​បន្តិច​បន្ទួ​ច ដោយ​មាន​ជុំនឿ​លើ​បុណ្យ​បាប​បាន យក​បច្ច័យ​មក​ចូល​បុណ្យ​តាម​រយៈ​ព្រះសង្ឃ​ដោយ សង្ឃឹមថា ជា​ស្រែបុណ្យ ដឹងអី​ព្រះអង្គ​ឈួន​ដា បួស​ហើយ​អត់​រៀន​ព្រះ​ធ​ម៏​ព្រះ​វិន័យ​ទេ​មើលទៅ បាន​ជា​មិន​ដឹង​ត្រូវ​អាបត្តិ យ៉ាង​ធ្ងន់ធ្ងូ​មិន​អាច កែប្រែ​បានចឹង ។​

​លោក​ពេញ​ឃ​ត គណៈកម្មការ វត្ត ក៏​ដូច​អ្នកស្រី សំលី​ប្រធាន​គណៈកម្មការ​ស្រុក​ក្រឡាញ់ អោយ​ដឹង​មិន​ខុស​គ្នា​ទេ​ដោយបាន ទទួលស្គាល់ថា ព្រះអង្គ​ឈួន​ដា​ពិតជា​បាន​លក់ គរុ​ព​ភ័ណ្ឌ លក់​ចីវរ​ពិតមែន យកប្រាក់​មក​ចាក់​ឆ្នោត ។ អ្នកស្រី​សំលី​បានឲ្យដឹង​ថា​គាត់​ប្រាប់​លោក​ពីរ​ដង​ដែរ​តែ​លោក​មិន​ស្ដាប់ ធ្វើអោយ​អ្នកស្រុក​រង្គៀសចិត្ត ។​

​ព្រះអង្គ​សួង​ឈន ព្រះ​អនុគុណ​ស្រុក​ក្រឡាញ់ សង្ឃដីការ​ថា​ករណិយ៍​ចឹង​វាខុ​សវិន័យព្រះពុទ្ធ និង​ខុសច្បាប់​រដ្ឋ ។ ព្រះសង្ឃ​មួយ​អង្គ​ដែល​ប្រតិបត្តិ​ព្រះ​វិន័យ សុំ​មិន​បញ្ចេញ​ព្រះនាម មាន​សង្ឃដី់ការ បញ្ជាក់ថា​៖​ទី ១ ព្រះសង្ឃ​អង្គណា​លក់​គរុភ័ណ្ឌ​បានប្រាក់ ចាប់ពី​១០​ម៉ឺន​រៀល​ឡើងទៅ​ត្រូវ បរាជិក​។​

​ទី ២៖​លក់​ស្បង់​ចីវ បើ​មិន​បាន​ជុំនុំ​សង្ឃ​ទេ ក៏​ត្រូវ​បរាជិក​ដែរ យក​ប្រាក់​ទៅ​លេង​ល្បែង​ចាក់​ឆ្នោត​ក៍​ត្រូវ​បរាជិក​ដែរ ។ បើ​យ៉ាងនេះ​ព្រះអង្គ​ឈួន​ដា ត្រូវ​បរាជិក​រហូត​ដល់​បី​មិនអាច សម្ដែង​អាបត្តិ​បានឡើយ ។​

​ជំវិញ​ការចោទប្រកាន់​ខាងលើ ព្រះអង្គ​ឈួន​ដា​បាន អោយដឹង​តាម​ទូរស័ព្ទ ដោយ ទទួលស្គាល់ថា​៖​ព្រះអង្គ​លក់​គ​រុភ័ណ្ឌ បាន​ប្រាក់​ជាង​មួយ​លាន​រៀល យកប្រាក់​មក​ទិញ​កង្ហា និង​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង ទី​ពីរ​លក់​ជីវ និង ទី​បី ព្រះអង្គ​ពិតជា​បាន​ចាក់​ឆ្នោត​មែន ?! ។​

Filed in: ព័ត៌មានជាតិ