សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អត់​មាន​ចាក់​លុប​ដៃ​ទន្លេរ​បាសាក់​តេ​ធើ​អាង​ចម្រោះ​តើ​!

​អត់​មាន​ចាក់​លុប​ដៃ​ទន្លេរ​បាសាក់​តេ​ធើ​អាង​ចម្រោះ​តើ​!

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រាត្រី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​បកស្រាយ​រឿង​ចាក់ដី​លុប​ដៃ​ទន្លេរ​បាសាក់​ថា​៖ ការលើកឡើង របស់​មតិ​មហាជន ថា មាន​ក្រុមហ៊ុន​ឯកជន កំពុង​បំពាន ចាក់ដី​លុប​ដៃ​ទន្លេបាសាក យក​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នោះ ជា​ការយល់ច្រឡំ​ទេ​! ព្រោះនេះ​ជា​ការចាក់ដី បើក​ការដ្ឋាន​សាងសង ច្រាំងទន្លេ ដែល​ជា​គម្រោង​អភិវឌ្ឍន៍ ច្រាំងទន្លេ របស់​សាលា​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ​!!​។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​មាន​បំណង​លុប​ដៃ​ទន្លេបាសាក់ ដូច​ការរិះគន់​របស់​អ្នកលេង​បណ្តាញ​សង្គម Facebook និង​សារព័ត៌មាន​មួយចំនួន​នោះ​ឡើយ​។​«​ការចាក់ដី​នេះ គឺជា​ការសាងសង់​អាង​ចម្រោះ​ទឹក​ស្អុយ ដែល​ជា​គម្រោង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ មិនមែន​ជា​ការ​ចាក់​លុប​ដី​របស់​ឈ្មួញ​នោះទេ សូម​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​»​។​

​លោក​អភិបាល​រាជធានី​បន្តថា ចំពោះ​ការចាក់ដី​លុប​នេះ នៅពេល​ដែល​ការដ្ឋាន​សាងសង់ ស្ថាបនា​អាង​ចម្រោះ​ទឹក​សម្អុយ​រួចរាល់​នោះ នឹង​កាយ​ដី​ដែល​បាន​ចាក់ចេញ​វិញ ហើយ​គម្រោង​នេះ​ក៏​មាន​សង់​ច្រាំងទន្លេ​ទប់​ដី និង​សង់​ផ្លូវ​ថ្មី​ជើង​ចាប់ពី​កោះ​ពេជ្រ​រហូតដល់​ស្ពាន​អាកាស​ក្បាល​ថ្នាល់ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ ដែល​មាន​អាគារ​សំណង់​ខុន​ដូ​ខ្ពស់ៗ នៅ​អម​សងខាង​ដៃទន្លេ​៕

Filed in: ព័ត៌មានជាតិ