សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ឥណ្ឌា​ទម្លាយ​រឿង​ចិន​តម្លើង​ស្ថានីយ៍​ប្រពន្ធ័​រស្មី​ឡាស៊ែ​ប្រឆាំង​ផ្កាយរណប​អាមេរិក​ប្រតិកម្ម​!

​មន្ត្រី​ឥណ្ឌា​ទម្លាយ​រឿង​ចិន​តម្លើង​ស្ថានីយ៍​ប្រពន្ធ័​រស្មី​ឡាស៊ែ​ប្រឆាំង​ផ្កាយរណប​អាមេរិក​ប្រតិកម្ម​!

អាមេរិក​ចិន​៖​គេហទំព័រ វ៉ាស៊ីនតោន​ហ្វ្រី​ប៊ីខុន (Washington Free Beacon) បាន​ផ្សាយ​រូបភាព​ផ្កាយរណប​មួយ​ដែល​បានបង្ហាញ​ថា ក្រុម​ជំនាញ​នៃ​ប្រទេស​ចិន​បាន​តម្លើង​ប្រព័ន្ធ​ឡាស៊ែរ​ប្រឆាំង​ផ្កាយរណប ស្ថិតនៅ​ខេត្ត​ស៊ីន​ជាំ​ង (Xinjiang) នៅឯ​ភាគ​ខាងលិច​ប្រទេស​។​

​នេះ​បើ​តាម សារព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០២ ខែ​មេសា ឆ្នាំ​២០១៩​។​ផ្អែក​លើ​រូបភាព​ផ្កាយរណប ដែល​ទទួលបាន​ពី​មន្ត្រី​យោធា​ចូលនិវត្តន៍​របស់​ឥណ្ឌា គឺ​លោក វី​ណា​យ៉ាក់ បាត (Vinayak Bhat)​ត្រូវបាន គេហទំព័រ Washington Free Beacon ដកស្រង់​សម្តី​មក​ផ្សាយ​ថា ប្រព័ន្ធ​ឡាស៊ែរ​ខាងលើ​ស្ថិតនៅ​ចំងាយ ១៤៥ miles ឬ ២៣៣​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុង យូ​រុម​គី (Urumqi) ដែល​ជា​រដ្ឋធានី​នៃ​ខេត្ត Xinjiang និង​ស្ថិតនៅ​ក្បែរ​បឹង​មួយ​។ លើសពីនេះ​ទៅ​ទៀត​បើ​តាម​លោក Bhat ប្រព័ន្ធ​ឡាស៊ែរ​នេះ ក៏​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការបាញ់​កម្ទេច និង​បំផ្លាញ​ផ្កាយរណប​ផងដែរ​។​

​គួរបញ្ជាក់​ថា ចិន​ធ្លាប់​ត្រូវបាន​ក្រុម​អ្នកជំនាញ​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​វាយតម្លៃថា អាច​នឹង​ដំឡើង​អាវុធ​កាំរស្មីឡាស៊ែរ ដែល​អាច​កម្ទេច​គោលដៅ​នៅ​គន្លង​គោចរ​កម្រិត​ទាប​នៃ​ភពផែនដី (​ចាប់ពី ២,០០០​គីឡូម៉ែត្រ​ចុះក្រោម​) នៅ​ត្រឹម​ឆ្នាំ​២០២០ ហើយ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០ ទីក្រុង​ប៉េកាំង​អាច​នឹង​ដាក់​ពង្រាយ​អាវុធ ដែល​មាន​សមត្ថភាព​គំរាមកំហែង​ដល់​ហេដ្ឋរចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ផ្កាយរណប​មិនមែន​អុបទិច (non-optical satellites) ផងដែរ​។​

​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ ក្រុមហ៊ុន​ផលិត​អាវុធ​ចិន​បាន​បង្កើត​ប្រព័ន្ធ​រ៉ា​ដា​វិទ្យុសកម្ម​ចម្រុះ​ជាមួយ​បច្ចេកវិជ្ជា ដែល​ពួក​អ្នកជំនាញ​មើលឃើញថា​ជា​ឧបករណ៍​ឈ្លបយកការណ៍​ពីលើ​អាកាស​ទៅ​ដី​ដ៏​មាន​ប្រសិទ្ធិភាព​និង​ប្រហែលជា​ឧបករណ៍​សម្រាប់​ចាប់​ដាន​យន្តហោះ​ចម្បាំង​បំបាំង​កាយ​។​
​យោងតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ CCTV ដកស្រង់​សេចក្តីថ្លែងការណ៍​បញ្ចេញ​ដោយ​ក្រុមហ៊ុន CETC បានឱ្យដឹងថា រ៉ា​ដា​វិទ្យុ​សកម្ម​Terahertz ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន China Electronics Technology Group Corporation (CETC) ដែល​ដឹកនាំ​ដោយ​អ្នកវិទ្យាសាស្ត្រ Li Yuanji និង​គំរូ​រ៉ា​ដា​ជំនាន់​ទី​២​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍ​ហើយ​។​

​របាយការណ៍​របស់​ទូ​រ​ទស្សន៍ CCTV បាន​និយាយថា រ៉ា​ដា​វិទ្យុ​សកម្ម Terahertz មាន​រលក​ចម្ងាយ​នៅ​ចន្លោះ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េនិ​ង​មីក្រូ​វ៉េ ដែល​ជា​បាតុភូត​ដ៏​ទូលំទូលាយ​មួយ​អាច​ធ្វើ​ខូច​បច្ចេកវិជ្ជា​បំបាំងកាយ​បច្ចុប្បន្ន ដោយ​ធ្វើឱ្យ​រ៉ា​ដា​នេះ​អាច​ចាប់​យន្តហោះ​បំបាំងកាយ​បាន​។​

​សូម​បញ្ជាក់​ដែរ​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​វិញ ប្រទេស​ឥណ្ឌា​ក៏​ត្រូវបាន​សហរដ្ឋអាមេរិក​ធ្វើ​ការរិះគន់​ខ្លាំងៗ​ផងដែរ ចំពោះ​ការប្រើប្រាស់​មី​ស៊ី​លបាញ់​កម្ទេច​ផ្កាយរណប ចេញពី​យន្តហោះ​។​សហរដ្ឋ​អាមេរិក​ថែម​ទាំង​បាន​ព្រមាន​មិន​ឲ្យ​ប្រទេស​ដទៃៗ​ទៀត យក​គំរូ​តាម​ឥណ្ឌា​នោះ​ថែម​ទៀត​ផង ព្រោះ​វា​ត្រូវបាន​ចាត់ទុក​ជា​រឿង​គ្រោះថ្នាក់ ចំពោះ​សន្តិសុខ​នៅ​ទី​អវកាស ខណៈ​ដែល​សហរដ្ឋអាមេរិក​ទើប​សម្រេច​ឲ្យមាន​ការបង្កើត​កងទ័ពអ​វកាស ដើម្បី​ការពារ​សន្តិសុខ​៕

Filed in: អន្តរជាតិ