សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉េអឹម​ចាប់​ខ្លួន​លោក​ផែង​វណ្ណៈ​ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News​ព្រោះតែ​ហ៊ាន​និយាយ​ឌឺ​!?

ប៉េអឹម​ចាប់​ខ្លួន​លោក​ផែង​វណ្ណៈ​ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News​ព្រោះតែ​ហ៊ាន​និយាយ​ឌឺ​!?

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៩ នេះ ប៉េអឹម​ផ្ទៃ​ប្រទេស បាន​ចាប់ខ្លួន​លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News​ហើយ ។ ការចាប់ខ្លួន លោក ផែង វណ្ណៈ គឺ​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ ចូល​ខ្លួន​របស់ លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​២៨​មីនា​ដោយ យោងតាម​ពាក្យបណ្តឹង លោក គី តិច មេធាវី​តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន ដល់​លោក​ផែង វណ្ណៈ ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ដេ​ី​ម្បីសា​កសួរពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ។​

​បន្ទា​ប៉​ពី​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពាក់ព័ន្ធ​នឹង​ករណី បង្ហោះ​លើ Facebook នាំ​ឲ្យ​សាធារណជន យល់ច្រឡំ​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​ឃាតកម្ម លើ​លោក កែម ឡី​ប៉េអឹម​បាន​បញ្ជូន​ខ្លួន​លោក​ផែង​វណ្ណ​មក​តុលាការ​នៅ​រសៀល​ម៉ោង​២​។​

​ពាក្យបណ្តឹង​របស់​លោក គី តិច មេធាវី​របស់​សម្តេច​តេជោ ហ៊ុន សែន ប្តឹង​លោក ផែង វណ្ណៈ ដោយយោង​តាម​ពាក្យបណ្ដឹង និង​ភស្តុតាង របស់​អង្គភាព​ព័ត៌មាន Fresh News ដែល​ដាក់​ទៅ​តុលាការ ចុះ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ និង​ពាក្យសុំ បញ្ចូល​ភស្តុតាង ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៩ របស់​ក្រុម​មេធាវី​កម្ពុជា សហប្រតិបត្តិការ​អន្តរជាតិ​។​

​ពាក្យបណ្តឹង បានបញ្ជាក់​ថា ឈ្មោះ ផែង វណ្ណៈ បាន​ធ្វើ​សំណេរ​ផ្សព្វផ្សាយ​តាម​ទំព័រ (Page) Facebook របស់​ខ្លួន​ថា​៖ «​គំនិត​គួរ​ពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News តំណាង​អោយ​ម្ចាស់​រថយន្ត​លេខ 2AF-7777 យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​និស្សិត ឌុំ រី​ដា ត្រូវ​លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​បញ្ជាក់​៖ ម្ចាស់​រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិ​ច លោក យិន វ៉ិ​ច មិនមែន​ជា​ជន​បង្ករ​ទេ កូន​ទេ​ដែល​បង្ករ​ត្រូវ​ចែក​គ្នា​អោយដាច់​រវាង​ម្ចាស់​រថយន្ត និង​ជន​បង្ករ​។ ២- លោក លឹម ជា​យុ​ត្ថា អគ្គនាយក អង្គភាព Fresh News តំណាង​អោយ​ថ្នាក់ដឹកនាំ​នាំយក​ថវិកា ចំនួន ៥០០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ ចេតិយ​ម្តេច លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ? ខុស​គ្នា​ដូច​ម្តេច​ខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូចគ្នា ?»​។​

​លោក គី តិច មេធាវី​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សំណេរ​នេះ​បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិតជា​មាន​ផែនការ​ច្បាស់លាស់ និង ចេតនា​ទុច្ចរិត​ពិតប្រាកដ​ធ្វើការ ប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

​ជាមួយគ្នា លោក គី តិច ទាមទារ​ឲ្យ​ព្រះរាជអាជ្ញាអម​សាលាដំ​បូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត​លើ​ឈ្មោះ ផែង វណ្ណៈ តាម​បញ្ញត្តិ​មាត្រា​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​ការសម្រេច​ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ឃុំខ្លួន​ឈ្មោះ ផែង វណ្ណៈ ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់ ដែល​អាច​នាំឲ្យ​មាន​ភាពវិកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​មាន​ការកត់សម្គាល់ថា​សកម្មជន​ហ្វេ​សប៊ុក​ឈ្មោះ​ផែង​វណ្ណៈ​បាន​ធ្វើ​ការងារ​សង្គម​ច្រើន​និង​បាន​ជួយ​រាជរដ្ឋាភិបាល​ច្រើន​ដែរ​ ។ ​លោក ​ផែង ​វណ្ណៈ​ បាន​វាយប្រហារ​មន្ត្រី​ខឹលខូច​ពុករលួយ​ជួយ​អ្នកទន់ខ្សោយ​ធ្វើ​ឲ្យ​លោកផែង​វណ្ណៈ​កើត​មាន​ការច្រ​ណែននិ​ង​ស្អប់​ពី​មន្ត្រី​ខឹលខូច​។ ​ក្រៅ​ពី​រឿង​នេះ​លោក​ផែង​វណ្ណោះ​ក៏​មានស​ត្រូវ​ដែល​ជាយុ​ទ្ធ​មិត្ត​រួម​អាវុធ​ហ្វេ​សប៊ុក​ផងដែរ​ដូចជា​សកម្ម​ជន​ហ្វេ​សប៊ុក​លោក​ព្រុំ​សាន​លោក​ខាន់​សុ​វ៉ាន់​ដែល​ដាក់ពាក្យ​ប្តឹង​នៅ​តុលា​ការ​កាសែត​ហ្វ្រេ​សញូវ​ជាដើម​។​

​ជាក់ស្តែង​ក្រោយ​ពី​លោក ផែង វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​រួចមក​លោក សាន ព្រំ បាន​ស​សេរ​ក្នុង​ង​ហ្វេ​សប៊ុក​ថា​៖ «​ថ្ងៃ​អន្សា​របស់ ផែង វណ្ណះ មក​ដល់​ហើយ​!!!! ផែង វណ្ណះ ជា​មនុស្ស​ព្រហើន​ណាស់​! ផែង វណ្ណះ ស្តាប់​ខ្ញុំ ក្នុង​ការងារ​ព័ត៌មាន​ដំបូងៗ តែ​នៅពេលដែល​គេ​ល្បី គេ​បាន​ជេរ​ខ្ញុំ ច្រាស់​ឆ្អេះ ចំនួន ៤​ដង គេ​ដៀល​ខ្ញុំ សុទ្ធតែ​ជា​ឆ្កែ​អង្គែ​ស៊ី ដែល​ត្រូវ​គេ​ដេញ​ចេញ​ពី​ក្រុម គេ​ហៅ​ខ្ញុំ សុទ្ធតែ អា​កញ្ចាស់​ព្រំ​សាន ។​

​ខ្ញុំ​សោកស្តាយ​ណាស់ ដែល​ការអប់រំ​របស់​ខ្ញុំ ក្នុងពេល​ដែល​ខ្ញុំ​ផ្តើម​ការងារ​ដំបូង ជាមួយ ផែង វណ្ណះ ត្រូវបាន​គេ​បំភ្លេចចោល នៅពេលដែល​គេ ល្បីឈ្មោះ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ ព្រំ សាន នៅតែ​ជា ព្រំ​សាន ដែល​មាន​កូនសិស្ស​តាម​ហែហម ដដែល​។ ចំណែក​អ្នកខ្លាំង ដែល​ហ៊ាន​យក ព្រះ​ឥន្ទ្រ មក​ប្រៀបធៀប និង​ជន​បង្ក គ្រោះថ្នាក់​ចរាចរណ៍ បុក​មនុស្ស​ស្លាប់ ក៏​វា​មិន​ខុស​ពី ការ​ចោទ​ព្រះ​ឥន្ទ្រ ថា​ជា​ឃាតករ​?​។​

​ការពិត​លោក​រដ្ឋមន្ត្រី​ពេជ្រ​ស្រស់​មេបក្ស​យុវ​ខ្មែរ​មិនមែន​ជា​សត្រូវ​ធំ​ដែល​អាច​ផ្តួល​លោក​ផែង​វណ្ណៈ​បាន​នោះទេ​។​សត្រូវ​គ្រោះថ្នាក់​គឺ​ប៉ះពាល់​ចំពោះ​កាសែត​សំណប់ចិត្ត​ដែល​អាច​ហួច​ហៅ​ខ្យល់ព្យុះ​ឲ្យ​បក់​លើ​លោក​ផែង​វណ្ណៈ​បាន​ហ្នុងឯង​។​ប្រភព​ពី​សមត្តកិច្ច​ឲ្យដឹងថា​ប៉េអឹម​បាន​បញ្ជូន​លោក​ផែងវ​ណ្ណៈ​ទៅ​តុលាការ​ហើយ​ល្ងាច​ថ្ងៃ​ទី​២​មេសា​នេះ​។​បើ​តាម​ពាក្យ​ប្តឹង​ចោទ​របស់​លោក​មេធាវី​គី​តិច​គឺ​ធ្ងន់​គួ​ឲ្យ​ខ្លាច​ព្រោះ​វា​មិនមែន​គ្រាន់តែ​ជា​បណ្តឹង​បរិហារកេរ្តិ៍​ធម្មតា​ដែល​ច្បាប់​សា​រពតិ​មានអាច​កែតម្រូវឬ​សង​ត្រឹម​១០​លាន​រៀល​នោះទេ​គឺ​បណ្តឹង​ចោទ​ដាក់​គុក​តែ​ម្តង​។​ជាក់ស្តែង​បណ្តឹង​ចឹងៗ​ពួក​ប្រឆាំង​ជាប់គុក​គ្មាន​អ្នកណា​មួយ​រួច​ឡើយ​!​។​

Filed in: ព័ត៌មានជាតិ