សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ ថា បានធ្វើ​សកម្មភាព ចាប់​បង្ខាំង​ពលរដ្ឋ​ជំរិត​ទារប្រាក់ ក្រោម​លេស​ថា​លក់​ឆ្នោត​ខុសច្បាប់​

​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ ថា បានធ្វើ​សកម្មភាព ចាប់​បង្ខាំង​ពលរដ្ឋ​ជំរិត​ទារប្រាក់ ក្រោម​លេស​ថា​លក់​ឆ្នោត​ខុសច្បាប់​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ព្រោះ​កម្លាំង​ប៉េអឹម​ស្រុក សំឡូត ខេត្ត​បាត់ដំបង បាន​អំពាវនាវ​សុំ​អង្វរ​ដល់​លោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​ជួយ​ដល់​ពួកគាត់​ផង ។​

​យោងតាម​ប្រភព​ព័ត៌មាន​ដែល​បាន​រាយការណ៍​អោយ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ដឹងថា មាន​ប្រជាពលរដ្ឋ ៤-៥​នាក់​ដែល​ត្រូវ​ទទួល​រងគ្រោះ​រហូត​លក់​អស់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដើម្បី​ប្រមូល​យក​លុយ​ទៅ​បង់​អោយ កងកម្លាំង​ប៉េអឹម​ស្រុក​សំឡូត​រាប់សិប​លាន​រៀល ខណ​: ពួកគាត់​ត្រូវ​ក្រម​កម្លាំង​ប៉េអឹម​ចាប់​យក​ទៅ​ឃុំខ្លួន បង្ខាំង​ក្នុង​បន្ទាយ​ដោយ​មិន​អនុញ្ញាត​អោយ​អ្នកណា​ម្នាក់​បាន​ជួប​ឡើយ​។​

​ការ​ឃុំ​និង​បិទ​សិទ្ធិសេរីភាព ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​នោះ​ដោយសារ ប្រជា​ពលរដ្ខ​៤-៥​នោះ​ជិះ​កង់ ម៉ូតូ ដើរ​កត់​កន្ទុយលេខ​តាម​ភូមិ ដើម្បី​រក​ប្រាក់កំរ៉ៃ​ទឹកតែ​ពី ឬ​បី​ម៉ឺន​រៀល​ខ្លះ​គ្រាន់តែ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ តែប៉ុណ្ណោះ ហើយ​ត្រូវ​ក្រុម​កងកម្លាំង​ប៉េអឹម​ដែល​មាន​គ្នា​ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក សុខ ហ៊ាង ហៅ វុ​ធ ស្ទាក់ចាប់​តាម​ផ្លូវ រួច​នាំយក​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​សំឡូត ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​មេបញ្ជាការ​ស្រុក សំឡូត​ឈ្មោះ ជួប នោ ហៅ ចូ​វ ។​

​ប្រភព​ព័ត៌មាន​បាន​បន្ត ទៀត​ថា​ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​បាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣ និង​៣០ នាទី​រសៀល កម្លាំង​ប៉េអឹម​ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក សុខ ហ៊ាង ហៅ វុ​ធ ដែល​ទទួល​បញ្ជា​ផ្ទាល់​ពី​លោក ជួប នោ ហៅចូវ បើក​បើករថយន្ត​១​គ្រឿង​ទៅ​ចំណុច​ភូមិ​អូរ​សំរិ​ក្រោម ឃុំ​អូរ​សំរិល​ដោយ​ស្ទាក់​ចាប់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ែន សុវណ្ណ ហៅ ធិ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក​លើ ឃុំ​អូរ​សំ​រិល ស្រុក​សំឡូត ខណ​:​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ដើរ លក់​ឆ្នោត​យកកំ​រ៉ៃ​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ ថ្ងៃ ។​

​យោង​តាម​ការអះអាងរ​បស់​ភរិយា​ជនរងគ្រោះ បាន​ប្រាប់ បណ្តាញ​ព័ត៌មាន​អោយដឹងថា ក្រោយពី​គាត់​បាន​ប្រគល់​លុយ ចំនួន​១០​លាន​រៀល អោយទៅ​លោក​ប៉េអឹម​នោះ​ហើយ គេ​បាន​ទារប្រាក់​ចំនួន​១០០​ដុល្លារ​អាមេរិក​ថែម​ទៀត ជា​ថ្នូរ​នឹង​ការ និយាយ​លួងលោម​មេ​មិន​អោយ​បញ្ជូនប្តី​ទៅ​ដាក់គុក​នៅ​ខេត្ត និង​ជា​ថ្នូរ​នៃ​ការ​អង្គុយ​សួរចម្លើយ ។ ប៉ុន្តែ​ស្ត្រី​ជា​ភរិយា​ជន​រង គ្រោះ​បាន​អង្វរ​តថ្លៃ​សុំ​នៅត្រឹម​២០​មុឺន​រៀល​ប៉ុណ្ណោះ ដោយ​មុន ពេល​ចាកចេញ​ប៉េអឹម បាន​អោយ​ពួកគាត់​ផ្តិតមេដៃ​នៅលើ​ក្រ ដា​សស​០១​សន្លឹក​ដោយ​គេ​ប្រាប់ថា បើ​មិន​ផ្តិត​ទេ​គេ​នឹង​ចុះទៅ ចាប់ខ្លួន​ម្តង​ទៀត ។​

​ដោយសារតែ​ការធ្វើសកម្មភាព​ចាប់​បង ប្អូន​ប្រជាពលរដ្ឋ​ដែល​លួច​លក់​ឆ្នោត​(​ខុសច្បាប់​) ជំរិត​ទារលុយ​បាន​កាក់កប​ខ្លាំង ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នោះ ទើប​នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ជាង​២​រសៀល កម្លាំង​ប៉េអឹម​ចំនួន​៤​នាក់ មាន​ឯកសណ្ឋាន​២​នាក់ ស្លៀកពាក់ សុីវិល​២​នាក់ បាន​ចុះ​មក​ភូមិ ឃុំ​ដដែល​រួច​បាន​ចាប់​ស្ត្រី​ម្នាក់ ឈ្មោះ កែវ ឈាង ហៅ អេង អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ អូរ ចេក​លើ ឃុំ​អូរ​សំ​រិល ដឹកយក​ទៅ​កាន់​បន្ទាយ​ប៉េអឹម​ស្រុក​សំឡូត ខណ​:​ដែល​ស្ត្រី​រូប​នេះ​មាន​ប្តី​ជា​អតីត​យោធិន​ពិការ​កំពុង ដើរ លក់​ឆ្នោត ។​

​ប្រភព​បាន​បន្តទៀតថា ការចាប់ខ្លួន​ស្ត្រី​លើក​នេះ ក៏​មិន​ខុសពី​ការចាប់ខ្លួន​ពលរដ្ឋ​លើក​មុន​ដែរ គឺជា​ល្បិច​របស់ ប៉េអឹម​ដដែល ដោយសារ​តែ​វិធី​នេះ​គេ​ធ្លាប់​ធ្វើ​បាន​ទទួល ជោគ ជ័យ តែ​លើក​នេះ​គ​ជំរិត​បាន​លុយ​តែ​៨​លាន​រៀល​តែប៉ុណ្ណោះ បូក​និង​ថ្លៃ​សរសេរ​កំណត់ហេតុ​ចំនួន​២០​មុឺន​រៀល​ដូច​មុន​ដែរ ទើប​គេ​ព្រម​ដោះលែង​ស្ត្រី​រូប​នោះ​អោយ​មាន​សេរីភាព​វិញ ដើម្បី​ចេញ​ទៅ​រក​សុ​ី​ដោះបំណុល​គេ ព្រោះ​ស្ត្រី​រងគ្រោះ​មានប្តី ជា​យោធិន​ពិការ​ដូច្នេះហើយ​បានត្រឹមតែ​សម្រក​ទឹកភ្នែក​ដោយ សារ​តែ​ខំប្រឹង​រត់​រក​ចងការ​លុយ​គេ​យក​មក​អោយ​លោក​ប៉េអឹម ។​

​លុះ​មកដល់​ថ្ងៃទី ២៦ មីនា ២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ​ក្រុម ប៉េអឹម​ដដែល​នេះ បាន​ចុះមក​ចាប់​ប្រជាពលរដ្ឋ​ម្នាក់ទៀត ឈ្មោះ ចក់ រស់នៅ​ភូមិ​សំឡូត​ចាស់ រួច​យក​ទៅ​គាប​ជំរិត យក​ប្រាក់​ចំនួន​៤​លាន​រៀល និង​ថ្លៃ​សរសេរ​កំណត់ហេតុ​ចំនួន ៥០០០០​រៀល​ប៉ុណ្ណោះ តាម​វិធី​ដដែលៗ​នេះ ។ ករណី​ក្រុម ប៉េអឹម​ធ្វើ​សុ​ី​ប្រជាពលរដ្ឋ​ខាងលើ​នេះ ក្រៅ​ពី​ការ​គំរាម​ជំនិត​ទារ ប្រាក់​ពី​ក្រុមគ្រួសារ សាច់ញាតិ​ជនរងគ្រោះ​ដែល​ចូល​ទៅ​ដោះ ស្រាយ​ជាមួយ​នោះ គឺ​សម្ភារ​:​ដែល​នៅ​ជាប់​ខ្លួន​ជនរងគ្រោះ ពេល​ប៉េអឹម​ចាប់​យក​ទៅ​នោះ មានដូចជា​ខ្សែក ចិញ្ចៀន ផ្លាក ដៃ លុយកាក់ ទូរស័ព្ទដៃ និង​ម៉ូតូ​ក៏​ត្រូវ​គេ​ដកហូត​យក​ទាំង អស់ ។​

​ជុំវិញ​សេចក្តី​រាយ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក សំឡូត ដែល​រងគ្រោះ​ព្រោះ​កម្លាំង​ប៉េអឹម​គាបស៊ី​ជំរិត​ទារ លុយ យ៉ាង​ចាស់ដៃ​នេះ អង្គភាព​យើងខ្ញុំ​មិនអាច ស្វែងរក​ការបំភ្លឺ​ពី​លោក ជួប នោ ហៅចូវ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​ទេ ព្រោះ​ពី​មាន​លេខ ទូរស័ព្ទ​ទាក់ទង ។​

​ការិយាល័យ​យើង​រង់ចាំ​ទទួល​ការ​បក ស្រាយ​បំភ្លឺ​ពី​ភាគី​ពាក់ព័ន្ធ​គ្រប់ពេល ។ ក្នុង​ករណី​ខាងលើ នេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត បាន​សំណូមពរ​ដល់​លោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​មេត្តា​ជួយ​អន្តរា​គ​មន័ចាត់​ការលើក្រុម​មន្ត្រី​ខិលខូ​ច ប៉េអឹម ប៉ុន្មាន​នាក់​នេះ​ផង ពួក​គាត់​ភ័យខ្លាច​ណាស់ ៕

Filed in: ព័ត៌មានជាតិ