សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មោះ​រជ្ជកាល​ព្រះមហាក្សត្រ​ថ្មី​រាជាណាចក្រ​ជប៉ុន​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃទី​១​ឧសភា​

​ឈ្មោះ​រជ្ជកាល​ព្រះមហាក្សត្រ​ថ្មី​រាជាណាចក្រ​ជប៉ុន​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃទី​១​ឧសភា​

ប្រទេស​ជប៉ុន ៖ រាជាណាចក្រ​ជប៉ុន​បាន​សម្រេច​ប្តូរ​រជ្ជកាល​រាជវង្ស​ថ្មី​ពី​ហេ​សី​( Heisei) ទៅ​ជា​រ៉ៃ​វ៉ា​( Reiwa) វិញ​ដែល​នឹង​មាន​ប្រសិទ្ធភាព​អនុវត្ត នៅ​ថ្ងៃ​ទី​១​ខែ​ឧសភា​ឆ្នាំ​២០១៩​ខាងមុខ​។ ការផ្លាសប្តូ​នោះ​ធ្វើឡើង​ក្រោយ​ពេល​មហាក្សត្រ​សព្វថ្ងៃ​ព្រះ​ចៅ​អធិរាជ្យ​អាគិ​ហ៊ី​តូ​( Akihito) ដាក់​រាជ្យសម្បត្តិ​នៅ​ថ្ងៃទី​៣០​ខែ​មេសា ដោយ​ប្រគល​ព្រះ​បល្ល័ង្គ​ឲ្យ​បុត្រា​ច្បង​ព្រះអង្គម្ចាស់​ណារូ​ហ៊ី​តូ​( Naruhito) ។

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្ស៊ូ​អាបេ​ត្រូវបាន​សារព័ត៌មាន​Japan times បាន​ដកស្រង​សម្តី​មក​ផ្សាយ​ថា​៖ ក្នុងចំណោម​ឈ្មោះ​ទាំង​៥​ស្ថិត​នៅក្នុង​ជម្រើស នៅ​ទីបំផុត​ក៏​បាន​ជ្រើសរើស យកឈ្មោះ​រ៉ៃ​វ៉ា​( Reiwa) មានន័យ​ថា «​សន្តិភាព​គ្រប់​ដណ្តប់​នៅ​គ្រប់​ទី​»​។​ឈ្មោះ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងពេលដែល ព្រះ​រាជ្យ​បុត្រ Naruhito ឡើង​គ្រោង​រាជ្យ នា​ថ្ងៃ​ទី​១​ខែ​ឧសភា​។​

​សូមបញ្ជាក់​ថា​៖​រជ្ជកាល​ហេយ៍​សី​( Heisei )​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៨៩ ពេលនោះ ព្រះ​រាជ្យ​បុត្រ​អាគិ​ហ៊ី​តូ​( Akihito) ឡើង​គ្រោង​រាជ្យ​ជំនួស ព្រះបិតា​ហ៊ី​រ៉ូ​ហ៊ី​តូ​( Hirohito) កាន់​អំណាច​ក្នុង​រជ្ជកាល​ស្ហូ​វ៉ា​( Showa )​។​ពេលនោះ​គេ​ឲ្យឈ្មោះ​ថា ព្រះ​ចៅ​អធិរាជ្យ​ស្ហូ​វ៉ា​( Showa) ។​

​ព្រះចៅអធិការ​អាគី​ហ៊ី​តូ​( Akihito) ព្រះនាម​ដើម​ត្សូ​ហ្គូ​អាគី​ហ៊ី​តូ​( Tsugu Akihito) យុគសម័យ​របស់​ព្រះអង្គ នាម ហេយ៍​សេ​( Heisei ) ព្រះអង្គ​ក្លាយជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​តាំងពី​ថ្ងៃ​ទី​១៩៨៩​មក​នោះ នឹង​បាន​សម្រេច​ព្រះទ័យ​ដាក់​រាជ្យសម្បត្តិ​ប្រទាន​ឲ្យ​ព្រះរាជបុត្រ​ច្បង​ព្រះនាម​ណា​រូ​ហ៊ី​តូ​( Naruhito នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខ ។​បន្ទាប់​ពី ការ​អភិសេក​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ ដែល​មាន​យុគសម័យ​សម្រាប់​ហៅថា រ៉ៃ​វ៉ា ។​

​មន្ត្រី​ក្នុង​ព្រះបរមរាជវាំង​ជប៉ុន​បញ្ជាក់ថា “​យើង​សង្ឃឹមថា ឈ្មោះ​យុគសម័យ​ថ្មី​នេះ នឹង​ត្រូវបាន​ប្រជាជន​ទទួល​យក​យ៉ាង​ទូលំទូលាយ និង​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​”​។ ឈ្មោះ​យុគសម័យ​ថ្មី​នេះ នឹង “​នាំមក​នូវ​យុគសម័យ​ថ្មី ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តីសង្ឃឹម​” ៕

Filed in: អន្តរជាតិ